ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃ ១ ០០០ នាក់ ធ្វើបាតុកម្មប្រឆាំងការនាំចូលសាច់ជ្រូកពីអាមេរិក
កសិករចិញ្ចឹមជ្រូកថៃជាង ១ ០០០ នាក់ បានប្រមូលផ្តុំគ្នានៅមុខក្រសួងហិរញ្ញវត្ថុក្នុងទីក្រុងបាងកក នាថ្ងៃព្រហស្បតិ៍នេះ ដោយអំពាវនាវឱ្យមានការការពារឧស្សាហកម្មសាច់ជ្រូកក្នុងស្រុក ប្រឆាំងនឹងការនាំចូលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកពីសហរដ្ឋអាមេរិក។ នេះបើតាមការចុះរបស់កាសែត The Nation។

បាតុកម្មតវ៉ានេះ បានធ្វើឡើងក្រោយគណៈរដ្ឋមន្ត្រីថៃអនុម័តលើការនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិក ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធគយបដិការ ៣៦ ភាគរយ លើទំនិញថៃនាំចេញទៅសហរដ្ឋអាមេរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
កាលពីថ្ងៃអង្គារ សមាគមអ្នកចិញ្ចឹមជ្រូកថៃ (SRAT) និងបណ្តាញកសិករពាក់ព័ន្ធ បានដាក់ការជំទាស់ជាផ្លូវការនៅឯវិមានរដ្ឋាភិបាល។
ប្រធាន SRAT លោក Sitthiphan Thanakiatpinyo បានថ្លែងថា ការចិញ្ចឹមជ្រូក គឺជាផ្នែកសំខាន់មួយនៃកសិកម្មថៃតាំងពីយូរយារណាស់មកហើយ ដោយវាផ្តល់ប្រាក់ចំណូលដល់គ្រួសារកសិករនៅគ្រប់ជំនាន់។
លោកបានបន្តថា៖ «ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ កសិករ និងភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធនៅតែប្តេជ្ញាចិត្តក្នុងការកែលម្អ និងអភិវឌ្ឍវិស័យនេះ ដើម្បីផលិតសាច់ជ្រូកស្អាត និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ថៃ»។

លោក Sitthiphan បានព្រមានថា ការនាំចូលសាច់ជ្រូក និងគ្រឿងក្នុងពីសហរដ្ឋអាមេរិក នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករក្នុងស្រុក និងឧស្សាហកម្មពាក់ព័ន្ធ។ លោកអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុការពារការចិញ្ចឹមជ្រូកជាមធ្យោបាយរក្សាសន្តិសុខស្បៀងជាតិ។
យ៉ាងណាមិញ លោកបានសម្តែងការគាំទ្រចំពោះផែនការរបស់រដ្ឋាភិបាល ក្នុងការនាំចូលពីសហរដ្ឋអាមេរិក នូវគ្រឿងផ្សំចំណីសត្វសំខាន់ៗដែលកំពុងមានការខ្វះខាតដូចជាពោត និងសណ្ដែកជាដើម។ លោកបានអះអាងថា គោលនយោបាយនេះ នឹងបង្កើតពាណិជ្ជកម្មដែលមានតម្លៃ ៨៤ ប៊ីលានបាត ជារៀងរាល់ឆ្នាំសម្រាប់សហរដ្ឋអាមេរិក ខណៈមិនបង្កគ្រោះថ្នាក់ដល់កសិករដំណាំថៃ។
លោកបានបន្ថែមថា៖ «ការផលិតសាច់ជ្រូកនាពេលបច្ចុប្បន្នរបស់ថៃ ត្រូវគ្នានឹងកម្រិតនៃការប្រើប្រាស់ក្នុងស្រុក។ ការអនុញ្ញាតឱ្យសាច់ជ្រូករបស់អាមេរិកចូលទៅក្នុងទីផ្សារ នឹងបង្កើតការផ្គត់ផ្គង់លើសតម្រូវការ ដែលរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល»៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


