កីឡា
កែវ រំចង់ ទម្លាយការចំណាយច្រើនក្នុងមួយខែៗទាំងការរស់នៅប្រចាំថ្ងៃ និងការសិក្សារបស់កូន
អ្នកប្រដាល់ដើមកំណើតពីខេត្តបាត់ដំបង កែវ រំចង់ ទម្លាយចំណាយប្រចាំខែខ្ទង់ ៩០០ដុល្លារទាំងការរស់នៅខ្លួនឯង និងការផ្គត់ផ្គង់ថ្លៃសិក្សារៀនសូត្រកូនទាំងពីរនាក់នៅឯខេត្តផងនោះ។

កែវ រំចង់ និងកូនស្រី
កែវ រំចង់ បានឲ្យដឹងថា សព្វថ្ងៃនេះគឺរូបគេចំណាយច្រើនដូចជាផ្ទះជួលសម្រាប់ខ្លួនឯងនៅរាជធានីភ្នំពេញ ការហូបចុក ការផ្គត់ផ្គង់កូនរៀនពីរនាក់នៅឯខេត្តបាត់ដំបង និងបង់រំលស់មួយផ្នែកទៀតសរុបក្នុងមួយខែចំណាយអស់ខ្ទង់ ៩០០ដុល្លារឯណោះ។

កីឡាករ កែវ រំចង់ នៅកន្លែងការងារ
កីឡាករចិត្តសឿងរូបនេះបន្ថែមទៀតថា ចំពោះចំណូលវិញគឺមួយផ្នែកបានមកពីការបង្ហាត់គុនខ្មែរនៅក្លឹបឯកជនមួយកន្លែង និងមួយផ្នែកបានពីប្រាក់ខែជាមន្ត្រីនគរបាលផង។ ដោយឡែកចំណូលប៉ុណ្ណេះគឺមិនគ្រប់គ្រាន់សម្រាប់លោកឡើយ ពោលនៅតែជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

កីឡាករ កែវ រំចង់
រំចង់ មានគម្រោងឡើងប្រកួតគុនខ្មែរនៅអំឡុង ៣-៤ខែខាងមុខនេះដោយរូបគេសម្រក់ទម្ងន់ឲ្យធ្លាក់មកត្រឹម ៧៥គីឡូក្រាមវិញសិន។ ការចង់វិលចូលសង្វៀននេះរូបគេរំពឹងទទួលបានប្រាក់កម្រៃខ្លះៗដើម្បីយកមកទប់ទល់ការចំណាយប្រចាំខែនាពេលបច្ចុប្បន្ននេះ។
បញ្ជាក់ដែរថា កែវ រំចង់ ជាអតីតកីឡាករជើងខ្លាំងលើវិស័យប្រដាល់គុនខ្មែរនាពេលកន្លងមក។ រូបគេបាត់-ឃើញៗ ពីសង្វៀននេះជាយូរដែរហើយដោយសារបញ្ហាគីឡូផង និងភារកិច្ចបង្ហាត់គុនខ្មែរតាមក្លឹបមួយចំនួនផងនាពេលកន្លងទៅនេះ៕


កែវ រំចង់ និងប្រពន្ធកូន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


