កូវីដ-១៩
ពលរដ្ឋព្រឺក្បាល ពេលរថយន្តស៊ីរ៉ែនចូលភូមិទាំងកណ្ដាលអធ្រាត្រ ខណៈទើបមានអ្នកភូមិស្លាប់ដោយជំងឺកូវីដ-១៩
ភ្នំពេញ៖ រាល់ថ្ងៃនេះអ្នកណាៗក៏នាំគ្នាភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ បើទោះបីខិតខំអនុវត្តវិធានការ ៣កុំ និង៣ការពារក៏ដោយ។ ជាក់ស្តែងនៅវេលាកណ្តាលអធ្រាត យប់ថ្ងៃទី២៤ ខែមិថុនានេះ អ្នកភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការភ័យខ្លាចដោយសារតែរថយន្តសង្រ្គោះរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោបានដឹកអ្នកជំងឺកូវីដ-១៩ ខណៈអ្នកភូមិឃើញអ្នកជំងឺដើរពេញភូមិ ដោយមិនដឹងថាមានជាប់ពាក់ព័ន្ធប៉ុន្មាននាក់។

បើតាមការរៀបរាប់ពីអ្នកភូមិបានអះអាងថា ពួកគាត់មានការភ័យខ្លាចហើយព្រឺក្បាល ព្រោះតែឃើញរថយន្តស៊ីរ៉ែនរបស់គ្រូពេទ្យទៅដឹកអ្នកជំងឺកូវីដ-១៩ ខណៈដែលសប្តាហ៍មុនគឺមានស្ត្រីម្នាក់ក្នុងវ័យ២៩ឆ្នាំបានស្លាប់ក្នុងផ្ទះមានជំងឺកូវីដ-១៩នោះ។ អ្នកភូមិលើកឡើងថា អ្នកណាមិនព្រឺក្បាល បើមនុស្សដើរឱ្យត្រត្រុក បែរជាដេកស្លាប់លឿនបែបនេះ។
យោងតាមសេចក្តីរាយការណ៍របស់សាលាសង្កាត់ព្រែកឯង គឺរថយន្តសង្រ្គោះបានទឹកដឹកអ្នកជំងឺពីរនាក់មានឈ្មោះ យឿន សាម៉ុល ភេទស្រី អាយុ៥៩ឆ្នាំ មុរបរនៅផ្ទះ និងម្នាក់ទៀតឈ្មោះ រុន ស៊ីណាត ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មករកាត់ដេរ ដែលពួកគាត់ទាំង២រស់នៅភូមិសង្កាត់ខាងលើ។ ចំណែកសមាជិកក្នុងគ្រួសារ៨នាក់ទៀតត្រូវបានគ្រូពេទ្យឱ្យធ្វើចត្តាឡីស័ក៕
អត្ថបទ៖ នរា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ