កូវីដ-១៩
ហេតុផលពីរយ៉ាង ដែលក្រុមគ្រូពេទ្យចាំបាច់ធ្វើតេស្តសាកសពរកកូវីដ១៩
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកាលពីថ្ងៃទី២៤ ខែមិថុនា ម្សិលមិញបានថ្លែងលើកឡើងពីសារប្រយោជន៍ពីរយ៉ាងនៃការធ្វើតេស្តលើសាកសពស្វែងរកជំងឺកូវីដ១៩។អ្នកជំងឺដែលបាត់ជីវិតនៅផ្ទះ ឬនៅមន្ទីរពេទ្យ ដោយជំងឺផ្សេងៗរមែងមានការធ្វើតេស្តរកជំងឹកូវីដ១៩។

លោកជំទាវបានលើកឡើងថា ជាលក្ខណៈបច្ចេកទេសសុខាភិបាលសារប្រយោជន៍ទី១ នៃការធ្វើតេស្តលើសាកសព គឺគេអាចដឹងថា តើអ្នកជំងឺបានឈឺ ឬឆ្លងជំងឺកូវីដ១៩ ដែរឬទេ? ខណៈមានអ្នកជំងឺមួយចំនួនគាត់ឈឺដែរ តែអត់បានដឹង ដោយសារមានជំងឺប្រចាំកាយផ្សេងលាយឡំ។ ម្យ៉ាងបើក្រុមគ្រួពេទ្យមិនបានធ្វើតេស្តនឹងអាចបង្កជាហានិភ័យចម្លងទៅក្រុមគ្រួសារសព ដែលមកជួបជុំគ្នា។ ចំណុចទី២ អាចជួយដល់គ្រួសារសាច់ញាតិបានដឹង ដើម្បីការពារ ក៏ដូចជាស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត ពិសេសក្នុងចំណោមក្រុមគ្រួសារសពថា តើមានអ្នកណាខ្លះដែលបានឆ្លង ឬបានប៉ះពាល់សាកសពកន្លងមក និងឈានទៅចាត់វិធានការសុខាភិបាលបានទាន់ពេល។
លោកជំទាវបានបន្ថែមទៀតថា តាមព័ត៌មាន ដែលទទួលបានពីអង្គការសុខភាពពិភពលោកអ្នកជំងឺប្រមាណ ៨០%បានឆ្លងកូវីដ១៩ហើយតែមិនចេញរោគសញ្ញាទេ និងមិនមានលក្ខណៈធ្ងន់ធ្ងរ ដែលគេចាត់បញ្ចូលក្នុងចំណោមការចម្លងស្ងាត់ស្ងៀម ពីទីកន្លែងណាមួយ ឬបណ្ដុំកន្លែងណាមួយ ដែលគេមិនអាចដឹងជាមុន។

លោកជំទាវបានក្រើនរំលឹកពលរដ្ឋជាថ្មី បង្កើនការប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងជំងឺកូវីដ១៩ ខណៈបច្ចុប្បន្នករណីឆ្លងមិនទាន់មានការថមថយនៅឡើយ។ដូច្នេះក្រសួងចាំបាច់ត្រូវតែប្រើប្រាស់វិធានការសុខាភិបាល ដើម្បីឈានទៅកាត់បន្ថយការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។
គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ចំនួន៦៩៩នាក់ ករណីនាំចូលចំនួន១១៣នាក់ និងអ្នកស្លាប់ចំនួន១៦នាក់។ដូច្នេះសរុបចំនួនអ្នកស្លាប់បានកើនឡើងចំនួន៥០៩នាក់៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់