Connect with us

កូវីដ-១៩

អង់គ្លេស ប្រកាសមានអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតជាកំណត់ត្រា ចាប់តាំងពីពាក់កណ្ដាលខែមីនា

បានផុស

នៅ

ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ បានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ១៣៨ នាក់បន្ថែមទៀត ហើយជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ១៧ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខចុងក្រោយនេះ ក៏បានបង្ហាញពីករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងប្រទេសចំនួន ២១,៦៩១ ករណីផងដែរ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

នេះប្រៀបធៀបជាមួយករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២១,៩៥២ ករណី និងការស្លាប់ចំនួន ២៤ នាក់ដែលត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ក៏ដូចជាឆ្លង ២៣,៥១១ ករណី និងមានអ្នកស្លាប់ចំនួន ១៣១ នាក់នៅសប្តាហ៍នេះ ។

ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩ បានចាប់ផ្តើម ចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លងសរុបជិត ៦ លានករណី និងមានអ្នកស្លាប់ជិត ១៣ ម៉ឺននាក់ ។

ចំណែកតួលេខចុងក្រោយសម្រាប់ការចាក់វ៉ាក់សាំង បានបង្ហាញថា មនុស្សចំនួន ២៦,១១៤ នាក់ទៀតបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូង ពោលមានន័យថាមនុស្សសរុប ៤៦,៨៩៨,៥២៥ នាក់បានចាក់ដូសដំបូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ អង់គ្លេស មានផែនការមិនព្យាបាលមនុស្សចាស់ និងអ្នកគ្មានសង្ឃឹមរស់ ក្នុងពេលផ្ទុះរោគរាតត្បាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម