Connect with us

កូវីដ-១៩

យក​សំណាក​អាជីវករ​នៅ​ផ្សារ​ទឹកថ្លា​ធ្វើ​តេស្ត​រហ័ស​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​.១៩​មាន​ចំនួន​១២៦​នាក់ រដ្ឋបាល​ក្រុង​បិទ​ផ្សារ​បណ្តោះ​អាសន្ន

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅ​ព្រឹក ថ្ងៃទី​១៨ ខែសីហា ឆ្នាំ ២០២១ នេះ​រដ្ឋបាល​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក​ហ៊ឹ​ល ​រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ អ្នកចូលរួម​ពិនិត្យ លោក យ៉ាន់​សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ លោក ស៊ី​ឌី អធិការ​នគរបាល​ក្រុង​សេរី​សោភ័ណ និង​មន្ត្រី​រួម​ការងារ​ជាច្រើន​នាក់​ទៀត​បាន​ចុះ​ពិនិត្យ​ផ្សារ​ទឹកថ្លា​ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុង​នោះ​បាន​យក​សំណាក​អាជីវករ​ជាច្រើន​រយ​នា​ក់​នៅ​ផ្សារ​ទឹកថ្លា ធ្វើតេស្ត​រហ័ស​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​.១៩​មាន​ចំនួន​ដល់​ទៅ​១២៦​នាក់​ក្នុង​នោះ​រដ្ឋបាល​ក្រុង​បានធ្វើ​ការបិទ​ផ្សារ​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​បិទ​និង​ជូនដំណឹង​ពេល​បើក​ឡើងវិញ​នៅ​ថ្ងៃ​ខាងមុខនេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​.១៩ ពិសេស​ប្រភេទ ដែល​តា​។

លោក​ហ៊ឹ​ល ​រ៉ា​យ៉ា ​បាន​ប្រាប់​អ្នកយក​ព័​ត៌​មាន​ឲ្យ​ដឹងថា​ រដ្ឋបាល​ក្រុង​សិរី​សោ​ភ័ណ​បានធ្វើការ សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទឹកថ្លា ជា​ច្រើន​រយ​នាក់​យក​ទៅ​ធ្វើ​តេស្ត​រហ័ស​រកឃើញ​អាជីវករ​កើត​ជំងឺ​កូ​វីដ​.១៩ មាន​ចំនួន​១២៦​នាក់ ធ្វើ​តេស្ត​រហូត​រហូតដល់​ម៉ោង​៦​យប់ អ្នក​កើត​កូ​វីដ​.១៩​ទាំង​ក្រុមគ្រូពេទ្យ​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់ហើយ​ផងដែរ​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​.១៩ រួម​ជាមួយ​អ្នកពាក់ព័ន្ធ​ខាងលើ​បានធ្វើ​ដំណើរ​ចេញចូល​ក្នុង​ផ្សារ​ទឹកថ្លា​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ដើម្បី​ជៀសវាង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​.១៩ កាន់តែ​មាន​ភាព​ធ្ងន់​ធ្ងរ រដ្ឋ​បាល​ក្រុង​សិរីសោភ័ណ សម្រេច​គោលការណ៍​និង​ធ្វើ​ការ​បិទជា​បណ្ដោះអាសន្ន​ការលក់ដូរ​គ្រប់​ប្រភេទ​នៅក្នុង​ផ្សារ​ទឹកថ្លា​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូត​មានការ​ជូនដំណឹង​ឡើងវិញ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​ថា ​ផ្សារ​នេះ​បើក​ល​ក់ឡើ​ង​វិញ​ត្រូវធ្វើ​តេស្ត​រហ័ស​ជា​លើក​ទី​២ បន្តទៀត ​បើ​អាជីវក​រណា​ធ្វើការ​គេចវេស​មិន​មក​ពិនិត្យ​លើក​ទី​២​នោះ​ទេ ​រដ្ឋបាលខេត្ត​មិន​ឲ្យ​ចូល​លក់​ជាដាច់ខាត​។ លោក​បាន​និយាយ​បន្ត​ឲ្យ​ដឹង​ទៀត​ថា វិធានការណ៍​ការពារ នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ គឺ​តម្រូវ​ឲ្យ​អាជីវករ និង​អ្នកទិញ​ទាំងអស់​ត្រូវតែ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ និង​ផ្សារ ដែលមាន​លក្ខណៈ​ស្តង់ដារ​សុវត្ថិភាព​។

ជាគោលការណ៍​ផ្សារ​សុវត្ថិភាព ដែល​រៀបចំ​ដោយ​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​តម្រូវ​ឲ្យ​គ្រប់​ផ្សារ​ត្រូវតែមាន​ច្រកចូល និង​ចេញ​ធំ​ទូលាយ​មាន​ម៉ាស៊ីន​ស្កេ​ន ម៉ាស៊ីន​វាស់​កម្ដៅ បាញ់​អាល់កុល មុននឹង​ចូល ផ្សារ​រក​ទិញ​គ្រឿង​ឧបភោគ​បរិភោគ និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​។​គណៈកម្មការ​គ្រប់គ្រង​ផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញ​ត្រូវតែ​ពាក់​ម៉ាស​ឲ្យ​បាន​ត្រឹមត្រូវ​លើកលែងតែ​ពេល​ពិសា​អាហារ​។​ បើ​សង្ស័យ​ដែល​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​ជំងឺ​កូវ​វីដ​.១៩ ត្រូវ​រាយការណ៍​បន្ទាន់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ភ្លាមៗ​៕

ដោយ ៖ វ៉ាន់ ណា​ង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម