Connect with us

កូវីដ-១៩

យក​សំណាក​ពលរដ្ឋ​ចំនួន​១៧៧​នាក់ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វិដ​-១៩ ចំនួន​០២​នាក់

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ លោក លី រដ្ឋា អភិបាលរង​សំរោង បាន​ដឹកនាំ​ក្រុមការងារ​ប្រចាំការ​វេន​ទី​៣ នៃ​ក្រុមការងារ COVID-១៩ ក្រុង​សំរោង បាន​សហការ​ជាមួយ​ក្រុមការងារ​សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន ចុះ​យក​សំណាក​ប្រជាពលរដ្ឋ នៅ​ភូមិ​បុស្ស ដែល​មាន​ការពាក់ព័ន្ធ ចំនួន ១៧៧​នាក់ ស្រី ៩៥​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លទ្ធផល នៃ​ការយក​សំណាក​ដោយ​ប្រើ​ឧបករណ៍​តេស្ត៍​រហ័ស​គឺ​រកឃើញ​វិជ្ជមាន ចំនួន ០២​នាក់ ស្រី ម្នាក់ មានឈ្មោះ​ដូចខាងក្រោម​៖

១. ឈ្មោះ អឿន វិច ភេទ​ស្រី អាយុ ៤៥​ឆ្នាំ​

២. ឈ្មោះ វុ​ត ចាន់​ណាន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ (​ជា​ម្តាយ​និង​កូន​)

​បច្ចុប្បន្ន​អ្នក​វិជ្ជមាន​ទាំងពីរ​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ បញ្ជូនទៅ​ព្យាបាល នៅ​មណ្ឌល​ព្យាបាល​វិទ្យាល័យ​តេ​ជោ​សែន​សំរោង​។

ក្រុមការងារ​បាន​បិទ​ខ្ទប់​ទីតាំង​ផ្ទះ​របស់​ឈ្មោះ អឿន វិច ភេទ​ស្រី អាយុ ៤៥​ឆ្នាំ នៅ​ភូមិ​បុស្ស ចំនួន ២១​ថ្ងៃ និង​បានធ្វើ​ការណែនាំ​ដល់​អ្នក​ដែលមាន​ការពាក់​ពន្ធ​ទាំងអស់ អោយ​បន្ត​អនុវត្ត​វិធានការណ៍​សុខាភិបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក អោយបាន​ខ្ជាប់ខ្ជួន ជៀសវាង​ការចម្លង​ក្នុង​សហគមន៍​ជា​បន្តទៀត៕

ដោយ ​៖ ​ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម