ជីវិតកម្សាន្ដ
ពិធីការិនី ប៉ែន ស្រីពេជ្រ បានជួបប្តីវិញក្រោយបែកជាង១ខែ
ភ្នំពេញ៖ ទីបំផុតពិធីការិនីអ្នកនាង ប៉ែន ស្រីពេជ្រ បានជួបជុំប្តីវិញហើយបន្ទាប់ពីស្វាមីជាសះស្បើយពីកូវីដ-១៩ និងបន្តធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ពិធីការិនី ប៉ែន ស្រីពេជ្រ បានបញ្ជាក់ឱ្យដឹងមុននេះបន្តិចថា គិតមកដល់ពេលនេះគឺមានរយ:ពេល១ខែ ២ថ្ងៃហើយទើបបានជួបប្តីសម្លាញ់វិញ។ ប៉ែន ស្រីពេជ្រ និយាយថា៖ “គាត់បានជាសះស្បើយ១០០ភាគហើយ ខ្ញុំរងចាំថ្ងៃនេះយូរហើយខ្ញុំលែងមានអារម្មណ៍ថានៅម្នាក់ឯងទៀតហើយ”។
អ្នកនាង ប៉ែន ស្រីពេជ្រ បន្តទៀតថា នាងពិតជាជឿទៅលើឥទ្ធិពលនៃការចាក់វ៉ាក់សាំង ព្រោះនាងខ្លួនឯងជួបផ្ទាល់ ស្វាមីរបស់នាងឆ្លងកូវីដ-១៩ ហើយមិនមានអាការៈអ្វីប៉ះពាល់ដល់សុខភាពរបស់គាត់ទេ។ ដោយឡែកសម្រាប់នាងវិញមិនឆ្លងនោះមានន័យថាវ៉ាក់សាំងពិតជាមានប្រសិទ្ធភាពសម្រាប់នាង ហើយវាក៏ជាខែលការពារសុខភាពស្វាមីរបស់នាងផងដែរ។

ស្រីពេជ្រ បន្ថែមថា៖ “សូមបងប្អូនកុំភ្លេច ទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តី ក៏ត្រូវតែអនុវត្តវិធានការ ៣កុំ៣ការពារ សូមអរគុណដល់រាជរដ្ឋា ភិបាល និងក្រសួងសុខាភិបាលសម្រាប់ការផ្តល់វ៉ាក់សាំងចាក់ជូនដល់ប្រជាជនកម្ពុជា”។
ស្រីពេជ្រ បានបន្តទៀតថា សូមបងប្អូនចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាដើម្បីឱ្យប្រទេសយើងរួចផុតពីជំងឺកាចសាហាវមួយនេះ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?