ជីវិតកម្សាន្ដ
រូបភាពរបស់អតីតវីរៈសិល្បករល្បីៗ ត្រូវបានរំលេចក្នុងគម្រោងសួនសិល្ប:របស់ខេត្តបាត់ដំបង
នាពេលខាងមុខឆាប់ៗនេះ នៅទឹកដីបាត់ដំបងដែលជាខេត្តនៃសិល្ប:-វប្បធម៌ដ៏សំបូរបែប គឺសួនសិល្ប:មួយនឹងលេចរូបរាងឡើងនៅទីនោះ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានសរសេរបង្ហោះភ្ជាប់រូបភាពរបស់អតីតសិល្បករល្បីៗ កាលពីជំនាន់ដើមដូច្នេះថា ជាក់ស្តែងក្រុមការងារបានជ្រើសរើសអតីតសិល្បករ កវីនិពន្ធ រួមទាំងអ្នកចម្រៀងជំនាន់ពីដើមដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយមានដើមកំណើតនៅខេត្តបាត់ដំបង ដើម្បីដាក់បង្ហាញនៅក្នុងសួននេះ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងនោះក្រុមការងារក៏បានសម្រេចដាក់រូបសំណាកអធិរាជសំឡេងមាស
លោក ស៊ីន សុីសាមុត មួយផងដែរ បើទោះបីលោកមិនមានដើមកំណើតនៅបាត់ដំបងក្តីតែលោកបានច្រៀងចម្រៀងពីបាត់ដំបងយ៉ាងច្រើនដែលរួមចំណែកច្រើនក្នុងភាពល្បីល្បាញរបស់ខេត្តបាត់ដំបង។









ជាមួយការលើកឡើងខាងលើនេះក៏មានការបង្ហាញទស្សន:គាំទ្រជាច្រើន ចំពោះការបង្កើតឱ្យមានសួនសិល្ប:នេះឡើង ក៏មានសំណូមពរឱ្យបន្ថែមរូបសំណាកអ្នកនិពន្ធអក្សរសិល្បិ៍ខ្មែរដើមកំណើតខេត្តបាត់ដំបងផ្សេងទៀតផងដែរ។ តែយ៉ាងណា ក្នុងចំណោមនោះ ក៏មានចោទជាសំណួរផងដែរ ទាក់ទងនឹងសាវតារបស់សិល្បករជើងចាស់ទាំងនេះ ខណៈមានការរិះគន់កែតម្រូវខ្លះៗផងដែរទាក់ទងនឹងសាវតា ក៏ដូចជាឈ្មោះរបស់ពួកគាត់។
សូមជម្រាបដែរថា ខេត្តបាត់ដំបងមានអំណោយផលច្រើន គឺទាំងតំបន់ទេសចរណ៍ការរស់នៅរបស់ប្រជាជន សិល្បៈ វប្បធម៌ ប្រពៃណី និងម្ហូបអាហារជាដើម៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


