ជីវិតកម្សាន្ដ
ព្រីម មន្ថា ថា ការដែលចេញមុខឆ្លើយតប ព្រោះចង់រកយុត្តិធម៌សម្រាប់ខ្លួនឯង និងអ្នកដែលស្លាប់ទៅប៉ុណ្ណោះ
អ្នកនាង ព្រីម មន្ថា ដែលទស្សនិកជនស្គាល់គ្រប់គ្នាថាជាតារាចម្រៀង និងតារាសម្តែងល្បីឈ្មោះក្នុងអាជីពសិល្ប:បានចេញមុខបញ្ជាក់ថា ការដែលខ្លួនចេញមុខឆ្លើយតបចំពោះបុគ្គលមួយចំនួន ជុំវិញរឿងទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនពីសពលោក អ៊ុន សិទ្ធា គឺចង់រកយុត្តិធម៌សម្រាប់ខ្លួនឯងនិងអ្នកស្លាប់ប៉ុណ្ណោះ។

អ្នកនាង ព្រីម មន្ថា បានបញ្ជាក់ឱ្យដឹងថា ឃើញព័ត៌មានសួរថាមិនឃើញខ្លួនទៅបុណ្យសពដូច្នេះចង់ប្រាប់ថា ខ្លួនមិនមែនមនុស្សសម្តែងយកមុខទេ ហើយអ្វីដែលប្រព្រឹត្តិទៅគឺសុទ្ធតែផ្អែកលើរឿងពិត និងផ្តាំទៅអ្នកចោទសួរផងដែរថា “សួរគេ ឆ្លុះមើលខ្លួនឯងសិន ពេលអ្នកស្លាប់ឈឺ ពេលគ្នាមានរឿងពិបាក បាក់ទឹកចិត្ត រកជំនួយ អ្នកសួរហ្នឹងនៅទីណាមានរកគ្នា ជួយគ្នាទេ មានរំលឹកនឹកឃើញគ្នាទេ”។
អ្នកនាងដាក់ចំៗទៀតថា កាលលោក អ៊ុន សិទ្ធា នៅមានជីវិត បាននិយាយច្រើនណាស់ពីទង្វើអបុគ្គលដែលសួរបកមកអ្នកនាង។ អ្នកនាងថា “ធ្វើអីដាក់អ្នកស្លាប់ដឹងខ្លួនឯងហើយ” និងសង្ក់តធ្ងន់ថា ខ្លួនពុំបានខ្លាចរអានឹងបុគ្គលដែលតាំងខ្លួនជាអ្នកស្និតស្នាលនោះឡើយ តែការដែលផ្អាកទម្លាយរឿងហេតុនៃការពិតពីមុន ព្រោះខ្លាចប៉ះពាល់ដល់អ្នកស្លាប់។
ទន្ទឹមនេះ អ្នកនាងណែនាំឱ្យបញ្ឈប់នូវទង្វើដែរយកតម្លៃកេរ្តិ៍ឈ្មោះ លោក អ៊ុន សិទ្ធា ដើម្បីជាប្រយោជន៍ឱ្យខ្លួន ហើយក៏ស្នើកុំទើសខុសគ្រប់រឿង និងឈ្លោះគ្រប់គ្នា។ អ្នកនាងថា “ខ្ញុំឆ្លើយព្រោះចង់រកយុត្តិធម៌សម្រាប់ខ្លួនឯងផង ហើយរកយុត្តិធម៌ឱ្យអ្នកស្លាប់ផងដែរ គ្នាស្លាប់ទាំងនាំទៅជាមួយរឿងខកចិត្តហួសចិត្តច្រើនណាស់ តែគ្នាឱ្យលាក់ចង់ស្ងប់”។
បន្ថែមពីនេះ អ្នកនាង ព្រីម មន្ថា សំណូមពរថា កុំដើរលាបពណ៌គេឯង ហើយអ្នកនាងក៏សុំតែសុខដែរ មិនចង់ដឹងចង់ឮវែ កញែករឿងអ្នកណាទេ។
គួររម្លឹកថា ព្រីម មន្ថា បានចេញមកទម្លាយសារសំឡេងរបស់លោក អ៊ុន សិទ្ធា កាលនៅមានជីវិតពាក់ព័ន្ធបុគ្គលម្នាក់(មិត្តភក្តិ) ជុំវិញរឿងទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកនាង ព្រីម មន្ថា ក៏បានផ្ដាំទៅបុគ្គលម្នាក់នោះឱ្យឈប់យកឈ្មោះ សពដើម្បីទាមទារចំណាប់អារម្មណ៍ទាញផលប្រយោជន៍របស់ខ្លួមទៀតទៅ៕ ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


