ជីវិតកម្សាន្ដ
មកស្គាល់ពីស្ទូឌីយ៉ូ Ghibli ដែលតែងនាំមកនូវគំនូរជីវចលជប៉ុនដ៏គួរឲ្យចង់ទស្សនា
សម្រាប់ឆ្នាំ២០២៥ នេះ មហោស្រពភាពយន្តជប៉ុន បាននាំមកនូវខ្សែភាពយន្តគំនូរជីវចល Anime មួយចំនួនដែល ផ្តល់ឱកាសដ៏កម្រសម្រាប់ទស្សនិកជនកម្ពុជា ដើម្បីឈានចូលទៅក្នុងពិភពដ៏ស្រស់ស្អាត និងស៊ីអារម្មណ៍របស់ស្ទូឌីយ៉ូ Ghibli។

Ghibli គឺជាស្ទូឌីយ៉ូគំនូរជីវចលជប៉ុន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយ បង្កើតឡើងក្នុងឆ្នាំ១៩៨៥ ដោយអ្នកដឹកនាំរឿងពីរនាក់គឺលោក Hayao Miyazaki និង លោក Isao Takahata រួមជាមួយអ្នកផលិត Toshio Suzuki។ សូឌីយ៉ូមួយនេះ មានទីតាំងនៅទីក្រុងតូក្យូ ហើយត្រូវបានប្រិយមិត្តទូទាំងពិភពលោកគាំទ្រតាមរយៈគុណភាពខ្ពស់នៃការ ផលិតភាពយន្តគំនូរជីវចលគូរដោយដៃ ដូចជារឿង My Neighbor Totoro, Spirited Away, និង Howl’s Moving Castle ជាដើម។ ឈ្មោះរបស់ស្ទូឌីយ៉ូ Ghibili បានមកពីពាក្យអារ៉ាប់ដែលមានន័យថា “ខ្យល់ក្តៅនៅលើវាលខ្សាច់” (hot desert wind) បង្ហាញអំពីគោលដៅរបស់ស្ទូឌីយ៉ូក្នុងការបក់បោក ប្រឡូកចូលទៅក្នុងវិស័យគំនូរជីវចល Anime ។

ភាពយន្តរបស់ស្ទូឌីយ៉ូ Ghibili សុទ្ធសឹងតែជាស្នាដៃសិល្បៈដែលត្រូវបានច្នៃប្រឌិតយ៉ាងល្អិតល្អន់ពីសំណាក់អ្នក ដឹកនាំរឿងឆ្នើមដូចជាលោក Hayao Miyazaki ជាដើម។ នេះជាការសបញ្ជាក់ពីចង្ខុវិស័យរបស់ស្ទូឌីយ៉ូក្នុងការបង្កើត ភាពយន្តគំនូរជីវចលដែលគូរដោយដៃដោយមានគុណភាព រួមបញ្ចូលជម្រៅអារម្មណ៍ និងសិក្សាអំពីប្រធានបទដ៏ស្មុគស្មាញផ្សេងៗដូចជាភាពផ្ទុយគ្នារវាងបច្ចេកវិទ្យានិងធម្មជាតិ ក៏ដូចជាផ្លាស់ប្តូរសាច់រឿងនិទានបែបល្អ ប្រឆាំងនិងអាក្រក់។
ស្ទូឌីយ៉ូ Ghibili តែងនាំមកនូវសាច់រឿងដែលផ្តោតលើអារម្មណ៍ និងការវិវត្តន៍តួអង្គជុំវិញសាច់រឿង។ លើសពីនេះ សាច់រឿងតែង មានបទទាក់ទងនឹងការគោរពបរិស្ថាន ក៏ដូចជាទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិ។ កត្តាទាំងនេះបានធ្វើឱ្យ ទស្សនិកជនមកពីគ្រប់វប្បធម៌ និងគ្រប់ជំនាន់ផ្សារភ្ជាប់អារម្មណ៍ជាមួយនឹងភាពយន្ត ហើយតក់ជាប់ស្ទូឌីយ៉ូ Ghibili ក្នុងអារម្មណ៍ពួកគេ។
មហោស្រពភាពយន្តជប៉ុនឆ្នាំ ២០២៥ នឹងមានការចាក់បញ្ចាំងខ្សែភាពយន្តចំនួនបី ពីស្ទូឌីយ៉ូ Ghibili សម្រាប់ទស្សនិកជនកម្ពុជា។ ខ្សែភាពយន្តមានដូចជា Castle in the Sky ដែលនិយាយអំពីមិត្តភាព និងទំនាស់រវាង មនុស្ស បច្ចេកវិទ្យា និងធម្មជាតិ Spirited Away ជាភាពយន្តគំនូរជីវចលដែលឈ្នះពានរង្វាន់ Oscar និង The Wind Rises ដែលផ្តោតទៅលើសម្រស់នៃសិល្បៈ និងផលប៉ះពាល់នៃសង្គ្រាម។ ពួកយើងជឿជាក់ថា ភាពយន្តទាំងនេះ នឹងផ្តល់ជូនអ្នកទស្សនានូវភាពភ្ញាក់ផ្អើល និងបង្កើតការពិភាក្សាដែលតែងកើតមានឡើងអស់ជាច្រើនទសវត្សរ៍មកហើយ៕



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


