Connect with us

ជីវិតកម្សាន្ដ

សុខ ស្រីមុំ រងការទិតៀន និងត្រូវលោក ឈិន កុសល ទម្លាយអប្បកិរិយាប្លែកៗកាលរួមសម្ដែងជាមួយគ្នា នៅបារាំង

បានផុស

នៅ

ក្រោយឃើញទង្វើពុំគួរគប្បីរបស់អតីតតារាភាពយន្តជើងចាស់ សុខ ស្រីមុំ បានចេញវីដេអូនិយាយហាក់មិនដឹងក្បាលកន្ទុយមកថ្នាក់ដឹកនាំកម្ពុជា និងរងការទិតៀនពីសាធារណជនជាតិ ស្រាប់តែតារាចម្រៀងលោក ឈិន កុសល បានចេញមកបកអាក្រាតអត្តចរិតតារាជើងចាស់រូបនេះ អំឡុងពេលធ្លាប់ជួបគ្នានៅប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត កាលពីថ្មីៗនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok បានផ្ទុះការចាប់អារម្មណ៍និងមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីមានចែករំលែកនូវវីដេអូមួយរបស់អតីតតារាភាពយន្តជើងចាស់ អ្នកនាង សុខ ស្រីមុំ ដោយបានប្រើពាក្យមិនគប្បីក្នុងន័យប្រមាថថ្នាក់ដឹកនាំកំពូល និងរាជរដ្ឋាភិបាលកម្ពុជា។

តាមរយ:ការបញ្ចេញវីដេអូប្រើពាក្យសម្ដីមិនគម្បីមិនដឹងក្បាលមិនដឹងកន្ទុយ របស់អតីតតារាភាពយន្តជើងចាស់រូបនេះបានធ្វើឱ្យមហាជនបញ្ចេញមតិប្រតិកម្មរិះគន់ដូចទឹកបាក់ទំនប់ និងខ្លះបានលើកឡើងថាអ្នកនាង សុខ ស្រីមុំ បានទៅរស់នៅក្រៅប្រទេសយូរភ្លេចកំណើតថាខ្លួនជាខ្មែរ។

ដោយឡែក ចាប់អារម្មណ៍មកមើលតារាចម្រៀងលោក ឈិន កុសល មិនខុសគ្នាពីមហាជនខ្មែរទូទាំងប្រទេសនោះទេលោកបានសរសេរបង្ហោះសារប្រតិកម្មបកអាក្រាតចរិតអ្នកនាង សុខ ស្រីមុំ ដែរថា តារាជើងចាស់រូបនេះគ្មានចេះអក្សរ ភ្លេចកំណើតខ្លូនជាខ្មែរ

លោកបន្តថា “កាលសម្ដែងជាមួយខ្ញុំនៅប្រទេសបារាំង បែកពេញឆាក ម្ចាស់ស្ពាន់ស័រឡើងសភ្នែក សិល្បៈដូចគ្នាខ្ញុំមិនចង់ជាន់ទេ ប៉ុន្តែនិយាយមកគឺជ្រុលពេក បានប្រមាថថ្នាក់ដឹកនាំ បើមិនបែកថ្នាំទេក៏ប្រមឹករហូតដល់ថ្នាក់ខ្មោចស្រាចូលខ្លួនដែរ”៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម