ជីវិតកម្សាន្ដ
ពេជ្រ ថាណា ស្នើសុំធនាគារយោគយល់ដល់ជនភៀសសឹក ខណ:ប្រទេសជាតិកំពុងជួបវិបត្តិសង្គ្រាមឈ្លានពាន
ស្ថិតក្នុងកាលៈទេស:ប្រទេសជាតិកំពុងជួបវិបត្តិបញ្ហាសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀម តារាចម្រៀងលោក ពេជ្រ ថាណា បានចេញមុខអំពាវនាវ និងស្នើសុំដល់ខាងធនាគារមេត្តាយោគយល់ដល់អតិថិជនរបស់ខ្លួនផង ព្រោះខណ:នេះជាពេលវេលាមួយដែលលំបាកបំផុត។

ទន្ទឹមគ្នានេះដែរ លោក ពេជ្រ ថាណា ក៏បានទាញយកពីបញ្ហាសេដ្ឋកិច្ចដ៏លំបាករបស់ប្រជាពលរដ្ឋព្រមទាំងអ្នកសិល្ប:ដូចរូបលោកផងដែរ។ លោកថា តួយ៉ាងសម្រាប់ការងារក្នុងវិស័យកម្សាន្តជាច្រើនក៏ត្រូវបានផ្អាកស្ទើរតែទាំងស្រុង។ តារាសិល្បៈ អ្នកបង្កើតមាតិកា Influencers និងអ្នករៀបចំព្រឹត្តិការណ៍កម្សាន្តនានាបានដកឃ្លាមកផ្តោតលើការផ្សព្វផ្សាយប្រទេសជាតិការផ្តល់ជំនួយ និងបង្កើតមូលនិធិនានាដើម្បីជួយដល់យោធាជួរមុខ និងបងប្អូនភៀសសឹក។
តារាចម្រៀងលោក ពេជ្រ ថាណា បានលើកឡើងនូវភាពជាក់ស្តែងថា អ្នកសិល្ប:ជួយរកមូលនិធិច្រើនការងារខនសឺតត្រូវបិទទាំងអស់ និងប៉ះពាល់ការងារផ្សេងៗទៀតច្រើនណាស់ តែធនាគារមិនយល់ទេនៅត្រូវឱ្យបង់ធម្មតាបើយឺត គឺផាកពិន័យបើបិទការងារធនាគារ១ទៀត បានអត់កុំឱ្យយកលុយគេរាល់ខែទាំងដែលគេគ្មានការងារពេលនេះ។
តារាចម្រៀងលោក ពេជ្រ ថាណា បាននិយាយដោយស្នើសដូច្នេះថា “ខ្ញុំយល់ថាពេលនេះប្រទេសជាតិកំពុ ងមានសង្គ្រាមតែកុំទោទន់ឱ្យដួលសេចកិច្ចអរគុណ”។ ជាការកត់សម្គាល់ អ្នកសិល្បករសិល្បការិនីអ្នកផលិតមាតិកា និង Influencer បើសិនកម្មវិធីកម្សាន្តត្រូវបានផ្អាកនោះការងារសិល្បៈរបស់ពួកគេក៏ត្រូវរាំងស្ទះដូចគ្នា៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


