Connect with us

ជីវិតកម្សាន្ដ

ខេមរ: សិរីមន្ត ស្ទង់ស្ទាបចិត្តអ្នកគាំទ្រ ថាតើគួរចេញ MV ចម្រៀងរួមគ្នានឹងតារាចម្រៀងអាមេរិកដែរទេ កាល:ទេស:នេះ

បានផុស

នៅ

បន្ទាប់ពីបញ្ហាសង្គ្រាមនៅតាមព្រំដែនកម្ពុជា-ថៃ ហាក់ស្ងប់ស្ងាត់បន្តិចកំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត បានចេញមកសុំយោបល់អ្នកគាំទ្រ និងមហាជនអាចចេញ MV ចម្រៀងរួមគ្នាជាមួយតារាចម្រៀងអាមេរិកដើមកំណើតហ្វីលីពីនបានទេក្នុងកាល:ទេស:នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា ខេមរ: សិរីមន្តបានបញ្ចេញសារនៅលើបណ្តាសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា សុំកម្លាំងចិត្តបងប្អូនម្នាក់មួយបានទេ?ដើម្បីពង្រីកវិស័យចម្រៀងខ្មែរទៅអន្តរជាតិព្រោះលោកបានច្រៀងរួមគ្នាជាមួយតារាចម្រៀងអាមេរិកដើមកំណើតហ្វីលីពីន « C tru» ដែលធ្លាប់ច្រៀងរួមជាមួយ «snoop dogg» ស្ដេចរ៉េបរបស់អាមេរិក»។

តារាចម្រៀង ខេមរ: សិរីមន្ត បញ្ជាក់ថា “ខ្ញុំបានច្រៀងរួមគ្នានឹងថត MV រួចរាល់តាំងពីមុនសង្គ្រាមមកម៉្លេះប៉ុន្តែបន្ទាប់ពីមានសង្គ្រាមពួកយើងមិនអាចចេញលើទីផ្សារបានទេ តើពេលនេះពួកយើងខ្ញុំអាចចេញបទនេះ នៅលើទីផ្សារជាតិនិងអន្តរជាតិបានដែរឬទេ”។

បន្ថែមពីនេះ កំពូលតារាចម្រៀងល្បីឈ្មោះ ខេមរ: សិរី មន្តបានលើកឡើងថា យល់យ៉ាងណាបងប្អូនព្រោះចេតនាពួកយើងចង់រួមចំណែកផ្សព្វផ្សាយវិស័យចម្រៀងខ្មែរឱ្យយបានទូលំទូលាយទៅកាន់ពិភពលោកតែប៉ុណ្ណោះ។ ទោះបីយ៉ាងណាក៏មានការបញ្ចេញមតិមួយចំនួន ខ្លះលើកទឹកចិត្តនិងគាំទ្រផងដែរ ៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម