ជីវិតកម្សាន្ដ
ពិធីករ សុខ រ៉ាស៊ី អំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយពីផលវិបាក និងផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីសង្គមជាតិ
លោកសុខ រ៉ាស៊ី ដែលជាពិធីករដ៏មានប្រជាប្រិយភាព បានចេញមុខអំពាវនាវដល់អាណាព្យាបាល ឬឪពុកម្តាយរួមទាំងបងប្អូនឱ្យរួមគ្នាផ្សព្វផ្សាយអំពីផលវិបាក និងផលប៉ះពាល់នៃគ្រឿងញៀនទាំងអស់គ្នា ដើម្បីសង្គមជាតិបានល្អសម្រាប់ទាំងអស់គ្នា។

លោក សុខ រ៉ាស៊ី លើកឡើងថា ក្នុងនាមលោកជាសិល្បករមួយរូប នៅក្នុងសមាជិកនៃសមាគមសិល្បករខ្មែរសូមធ្វើការអំពាវនាវក៏ដូចជាស្នើដល់មហាជនអ្នកគាំទ្រទាំងអស់គ្នាចូលរួមផ្សព្វផ្សាយជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីចែករំលែកសារល្អដល់កូនចៅពីផលប៉ះពាល់របស់គ្រឿងញៀន។
លោក សុខ រ៉ាស៊ី បានបន្តថា បញ្ហាគ្រឿងញៀនមិនត្រឹមតែបំផ្លាញខ្លួនឯង និងក្រុមគ្រួសារទេគឺបំផ្លាញសង្គមជាតិ បំផ្លាញអាយុជីវិតនិងប្រទេសយើងផងដែរ ដូច្នេះមានតែការចូលរួមពីសំណាក់សាធារណជនខ្មែរ ដើម្បីផ្សព្វផ្សាយពីឥទ្ធិពលដ៏អាក្រក់ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនឱ្យបានទាំងអស់គ្នា។
គួររម្លឹកដែរថា កន្លងមកសមាគមសិល្បករខ្មែរបានចាត់ទុកថាសិល្បករសិល្បការិនីទាំងអស់ជាគំរូដ៏សំខាន់សម្រាប់អ្នកគាំទ្រ និងសាធារណជន ជាពិសេសគឺយុវវ័យបក្នុងបរិបទបច្ចុប្បន្នដែលអាចនាំសារអប់រំនឹងការយល់ដឹងអំពីផលប៉ះពាល់នៃឥទ្ធិពលគ្រឿងញៀន៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


