Connect with us

ជីវិតកម្សាន្ដ

ថ្ងៃ​វិសាខបូជា ​លោក ព្រាប សុវត្ថិ ធ្វើ​រឿង​មួយ​នេះ​ផ្ទុះ​ការសរសើរ​គ្រប់គ្នា​

បានផុស

នៅ

​កំពូល​តារាចម្រៀង​លោក​ ព្រាប សុវត្ថិ ទោះបី​ជា​លោក​បាន​ឈានជើងដើរ​លើ​វិថី​សិល្ប​:​យូរឆ្នាំហើយ​ក៏​ពិតមែន តែ​សម្រាប់​សន្ទុះ​នៃ​ការគាំទ្រ​និង​ប្រជា​ប្រិយភាព​នៅតែ​រក្សាបាន​ដូចដើម​។​

ទន្ទឹមគ្នា​ដែល​ការគាំទ្រ​និង​ប្រជាប្រិយភាព​នៅតែ​ជោគជ័យ​លើ​វិថី​សិល្ប​:​លោក ព្រាប សុវត្ថិ ក៏​បន្ត​ទទួលបាន​ការលើកសរសើ​រ​ជាច្រើន​ពី​មហាជន​ទាំង​អត្ត​ច​រិ​ក ​និង​សកម្មភាព​មនុស្សធម៌​នានា​ក្នុង​ការ​ជួយ​សង្គម​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​កាលពី​ថ្ងៃទី​២៦ ខែមេសា ម្សិលមិញ​ដែល​ជា​ថ្ងៃពិធីបុណ្យ​វិសាខបូជា​ លោក ព្រាប សុវត្ថិ បានបង្ហាញ​សកម្មភាព​ការងារ​សង្គម​តាមរយ​:​ការចែក​អំណោយ​មួយចំនួន​ជូន​ដល់​ពលរដ្ឋ​ដែល​ជួប​ការខ្វះខាត​។​ មិនតែប៉ុណ្ណោះ​លោក​ក៏បាន​បួងសួង​សុំ​សេចក្តីសុខ​ជូន​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ចៀស​ឆ្ងាយ​ពី​ជំងឺ​កាច​សាហាវ​កូ​វីដ​-១៩​ផងដែរ​។​

បង្ហាញ​តាមរយ​:​វីដេអូ​ខ្លី​តារាចម្រៀង​លោក ព្រាប សុវត្ថិ បានលើកឡើង​ខ្លឹមសារ​ដូច្នេះ​ថា​ ទាំងនេះ​គឺ ជាការ​ចែករំលែក​ដល់​បងប្អូន អ្នកភូមិ ក្នុង​ថ្ងៃ​វិ​សាខ​បូជា​។​ ជូនពរ​ឲ្យ​បងប្អូន​ទាំងអស់​ជួបតែ​សេចក្តី​សុខ ​សេចក្តីចម្រើន​មាន​សេចក្តីសុខ​ពេញ​មួយជីវិត​ ជំងឺ​ចង្រៃ​បរវាស​ចៀស​ឆ្ងាយ​ចេញពី​បងប្អូន​ពី​ពេលនេះ​ទៅ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម