Connect with us

ជីវិតកម្សាន្ដ

ពិធី​ការិនី ហ៊ិ​ន ច័ន្ទនី​រ័ត្ន អំពាវនាវ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម កុំ​ឆ្វេរឆ្វាច​ ត្រូវ​គិតពី​ផលប្រយោជន៍​រួម​និង​ផល​ពិបាក​ប្រទេសជាតិ

បានផុស

នៅ

​ភ្នំពេញ ៖ ​ពិធី​ការិនី​ស្រី​រូប​ស្រស់​កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​រស់នៅក្នុង​តំបន់​ក្រហម​ដែល​ត្រូវ​បិទ​ខ្ទប់​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពិសេស​គោរព​តាម​ការណែនាំ​របស់​ក្រសួង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​អំពាវនាវ​របស់​ពិធី​ការិនី ហ៊ិ​ន ច័ន្ទនី​រ័ត្ន នេះ​បាន​ឡើង​ស្រប​ពេលដែល​ជំងឺ​កូ​វីដ​-១៩​កំពុង​មានការ​រីក​រាលដាល​រហូត​មាន​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​មួយ​ចំនួន​ជា​តំបន់​ក្រហម​។​ ខណៈភូមិសាស្ត្រ​កន្លែង​ផ្សេង មួយចំនួនទៀត​ត្រូវ​បែង​ចែកជា​តំបន់ លឿង និង​លឿងទុំ​ផងដែរ​។

កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន​បានលើកឡើង​ដោយ​អំពាវ​នាវ​ថា ​អ្នក​នៅ​តំបន់​ក្រហម​សូមកុំ​ឆ្វេរឆ្វាច​សូម​គិតពី​ផលប្រយោជន៍​រួម​និង​ផល​ពិបាក​ប្រទេសជាតិ​កុំ​ដើម្បី​ផលប្រយោជន៍​ខ្លួន​ពេក​ប្រយ័ត្ន​នាំ​ទុក​ឲ្យ​គេ​គ្រប់គ្នា​។ ​ពិបាក​ដូចគ្នា​តែ​ត្រូវតែ​តស៊ូ​ទៀត​។

ជា​ការ​កត់សម្គាល់​ពិធី​ការិនី​រូប​ស្រស់ ហ៊ិ​ន ច័ន្ទនី​រ័ត្ន កន្លងមក​នាង​តែងតែ​ធ្វើការ​បង្ហោះ​សារ​ដោយបាន​ផ្តាំផ្ញើ​និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​-១៩​។​ ពិ​សេស​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ ៣​កុំ ៣​ការពារ​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម