Connect with us

ជីវិតកម្សាន្ដ

កក្រើកពិភព Fashion! សាធារណជនខ្មែរចេញមកគាំទ្រ ALmée Couture ក្រោយរងការចោទរឿងចម្លងម៉ូដ

បានផុស

នៅ

Brand ម៉ូដសម្លៀកបំពាក់របស់កូនខ្មែរ ALmée Couture កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយបន្តបង្ហាញស្នាដៃរចនាដ៏ល្អវិចិត្រ និងមានអត្តសញ្ញាណច្បាស់លាស់លើឆាកម៉ូដអន្តរជាតិ។ Brand ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញមួយនេះ ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញដែលមានបទពិសោធក្នុងការច្នៃម៉ូដសម្លៀកបំពាក់ប្រណីតសម្រាប់ក្រុមអ្នកអភិជន ព្រមទាំងតារាល្បីៗទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនរូបផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពេលបង្កើតកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ALmée Couture ក៏ទទួលបានឱកាសធ្វើការជាមួយតារាល្បីៗ និងអតិថិជនលំដាប់អភិជនជាច្រើន។ ស្នាដៃរចនារបស់ Brand នេះ តែងលេចធ្លោដោយការបញ្ចូលភាពច្នៃប្រឌិត ភាពរស់រវើក និងការកាត់ដេរដែលមានលក្ខណៈប្រណីត ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកស្រលាញ់ម៉ូដជាច្រើន។

យ៉ាងណាមិញ ខណៈកំពុងមានកេរ្តិ៍ឈ្មោះកាន់តែខ្លាំង ស្រាប់តែថ្មីៗនេះ ALmée Couture បានផ្ទុះរឿងចម្រូងចម្រាស់មួយពាក់ព័ន្ធនឹងការចោទប្រកាន់ថា ស្នាដៃរចនាម៉ូដរបស់ខ្លួនត្រូវបានគេចម្លងដោយគ្មានការសុំសិទ្ធ

បើតាមការបញ្ជាក់ពីប្រភពអ្នកគាំទ្រស្នាដៃរបស់ ALmée Couture បានឱ្យដឹងថា កាលពីខែមករាកន្លងទៅ Brand មួយនេះ ធ្លាប់ទទួលបានការកុម្ម៉ង់រចនាម៉ូដពីតារាស្រីស្បែកខ្មៅដ៏មានប្រជាប្រិយភាព Nana Akua Addo ប៉ុន្តែក្រោយពេលចេញរូបគំរូ សាម៉ីខ្លួនក៏បានសម្រេចលុបចោលការកុម្ម៉ង់វិញ និងបន្តការងារនេះជាមួយអ្នកច្នៃម៉ូដ Edos artistry

ប្រភពដដែលបានបន្តថា ទោះបីត្រូវបានលុបចោលការកុម្ម៉ង់ក៏ដោយ ALmée Couture នៅតែបន្តការច្នៃម៉ូដនោះរហូតលេចចេញជារូបរាងពេញលេញ ហើយបានបង្ហោះបង្ហាញនៅលើផេកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ ថ្មីៗនេះស្រាប់តែមានការលើកឡើងថា មានអ្នកយកគំនិតម៉ូដនោះទៅប្រើប្រាស់បន្ត ដោយមិនបានសុំសិទ្ធពីម្ចាស់ស្នាដៃដើមទៅវិញ។

ម៉្យាងវិញទៀត លទ្ធផលនៃការច្នៃម៉ូដទាំងពីរ គឺប្រើធាតុដើមខុសគ្នាទាំងស្រុង ដោយមួយប្រើពីក្រណាត់មានគុណភាព រំលេចដោយត្បូងភ្លឺផ្លែក និងចេញបង្ហាញតាំងពីខែមករាមកម៉្លេះ ខណៈអ្នកដែលចោទ ALmée Couture ថាចម្លងស្នាដៃ ទើបតែបង្ហាញស្នាដៃថ្មីៗនេះ ជាមួយម៉ូដតែមួយ តែច្នៃដោយស្នោរបិទផ្គុំជារ៉ូប។

រឿងរ៉ាវនេះ មហាជន និងអ្នកគាំទ្រវិស័យ Fashion ជាច្រើន ក៏កំពុងតាមដានយ៉ាងជិតស្និទ្ធថា តើរឿងរ៉ាវចម្រូងចម្រាស់មួយនេះ នឹងមានការបកស្រាយ ឬដំណោះស្រាយបែបណាពីភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ថា ក្នុងពិភពម៉ូដដែលពោរពេញដោយការប្រកួតប្រជែង និងការច្នៃប្រឌិតមិនចេះចប់ ALmée Couture បានកសាងកេរ្តិ៍ឈ្មោះយ៉ាងលេចធ្លោ តាមរយៈស្នាដៃរចនាសម្លៀកបំពាក់ដ៏ប្រណិត ល្អវិចិត្រ និងពោរពេញដោយភាពទាន់សម័យ។ រាល់ Collection របស់ Brand មួយនេះ តែងផ្តោតលើភាព Elegance ភាពថ្លៃថ្នូរ និងការបញ្ចូលអត្តសញ្ញាណបែប Luxury Fashion យ៉ាងល្អឥតខ្ចោះ។

តួយ៉ាង កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ALmée Couture បានធ្វើឱ្យអ្នកគាំទ្រខ្មែរមានមោទនភាពយ៉ាងខ្លាំង ក្រោយបានបង្ហាញស្នាដៃរបស់ខ្លួននៅលើឆាកដើរម៉ូដដ៏ល្បីល្បាញ the New York Fashion Week runway (NYFW) និងទទួលបានការកោតសរសើរផងដែរ ពីអ្នកក្នុងវិស័យ Fashion អន្តរជាតិ។ ភាពជោគជ័យនោះ បានជួយឱ្យឈ្មោះរបស់ Brand ខ្មែរមួយនេះ កាន់តែមានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិ។

លើសពីនេះ ALmée Couture បានក្លាយជាជម្រើសសម្រាប់ក្រុមអ្នកអភិជន អ្នកមានឥទ្ធិពលក្នុងសង្គម ក៏ដូចជាតារាល្បីៗជាច្រើន ទាំងក្នុងស្រុក និងក្រៅប្រទេស ដែលតែងជ្រើសរើសសម្លៀកបំពាក់ពី Brand មួយនេះ សម្រាប់ព្រឹត្តិការណ៍សំខាន់ៗ ការដើរលើកម្រាលព្រំក្រហម និងកម្មវិធី Fashion Event ធំៗជាដើម។

ក្រៅពីជោគជ័យលើទីផ្សារអន្តរជាតិ ALmée Couture ក៏ត្រូវបានគេចាត់ទុកថា ជាមោទនភាពមួយរបស់កូនខ្មែរ ដែលអាចនាំយកស្នាដៃ និងទេពកោសល្យផ្នែក Fashion ទៅបង្ហាញលើឆាកពិភពលោកបានយ៉ាងគួរឱ្យកោតសរសើរ។ Brand មួយនេះ ក៏កំពុងក្លាយជាភស្តុតាងបញ្ជាក់ថា សមត្ថភាពរបស់កូនខ្មែរ អាចឈានទៅប្រកួតប្រជែង និងទទួលបានការទទួលស្គាល់នៅលើវិស័យម៉ូដអន្តរជាតិបានយ៉ាងមានមោទនភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម