ជីវិតកម្សាន្ដ
សមាគមមិត្តអ្នកបញ្ចូលសំឡេង ព្រមានចាត់វិធានការផ្លូវច្បាប់លើការក្លូនសំឡេង AI ដោយគ្មានការអនុញ្ញាត
លោក នួន សុវណ្ណី ដែលមហាជនស្គាល់ថាជាជើងចាស់ក្នុងវិស័យបញ្ចូលសំឡេង នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងនាមជាអ្នកតំណាងសមាគមមិត្តអ្នកបញ្ចូលសំឡេង បានចេញសារព្រមានមួយ ទៅកាន់ក្រុមផលិតសំឡេង AI មួយចំនួន ដែលបាននិងកំពុងយកក្លូនសំឡេងអ្នកអាជីព ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
ក្នុងសារព្រមាននោះ លោកបានបញ្ជាក់ថា “ហាមក្រុមផលិតសំឡេង AI ក្លូនយកសំឡេងអ្នកបញ្ចូលសំឡេងគ្រប់រូបទៅធ្វើអាជីវកម្ម AI ។ សមាគមយើងនឹងប្តឹងសម្រាប់រឿងរំលោភសិទ្ធសំឡេង និងបញ្ញា”។

ការចេញសារព្រមាននេះ កើតឡើងស្របពេលដែលអាជីវកម្មសម្រាយរឿង និងផលិតមាតិកាដោយប្រើបច្ចេកវិទ្យា AI កំពុងរីកដុះដាលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ ក្នុងនោះ គេសង្កេតឃើញថា មានគណនីមួយចំនួនផងដែរ បានយកសំឡេងតារាល្បីៗ ក៏ដូចជាសំឡេងអ្នកបញ្ចូលសំឡេងអាជីព ទៅក្លូនបង្កើតជាសំឡេង AI ដើម្បីប្រើប្រាស់ក្នុងការសម្រាយរឿង ផលិតវីដេអូ ឬធ្វើអាជីវកម្មផ្សេងៗ ដោយមិនមានការសុំសិទ្ធពីម្ចាស់សំឡេងឡើយ។

បញ្ហានេះ កំពុងក្លាយជាក្តីបារម្ភធំមួយសម្រាប់អ្នកសិល្បៈ និងអ្នកជំនាញផ្នែកសំឡេងនៅកម្ពុជា ខណៈម្ចាស់ដើមមានសិទ្ធិក្នុងការការពារ និងទាមទារផលប្រយោជន៍ស្របច្បាប់។
ការចេញមុខព្រមានពីសំណាក់សមាគមមិត្តអ្នកបញ្ចូលសំឡេងនៅពេលនេះ ត្រូវបានមហាជនមើលឃើញដែរថា ជាជំហរដ៏សំខាន់មួយក្នុងការការពារសិទ្ធិបញ្ញា និងតម្លៃវិជ្ជាជីវៈរបស់អ្នកបញ្ចូលសំឡេង នៅក្នុងយុគសម័យបច្ចេកវិទ្យា AI កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ មិនមែនកម្ពុជាប៉ុណ្ណោះទេ នៅលើឆាកអន្តរជាតិ ក៏មានតារា និងអ្នកបញ្ចូលសំឡេងល្បីឈ្មោះជាច្រើន កំពុងចាត់វិធានការផ្លូវច្បាប់ និងចុះបញ្ជីកម្មសិទ្ធិលើសំឡេងរបស់ខ្លួន ដើម្បីទប់ស្កាត់ការប្រើប្រាស់ដោយ AI ដោយគ្មានការអនុញ្ញាតផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


