Connect with us

ជីវិតកម្សាន្ដ

​កូវីដ​ផ្ទុះ​ខ្លាំង​ពេក​នៅ​ថៃ​! JakJaan សម្រេច​ចិត្ត​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់​តែ​ម្ដង

បានផុស

នៅ

ពី​មុន​តារា​សម្ដែង​ស្រី JakJaan បាន​ប្រកាស​ថា​ពិធី​មង្គលការ​របស់​នាង ដែល​នឹង​ប្រព្រឹត្ត​ទៅ​ឆាប់ៗ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​កូវីដ១៩ ទើប​ពួកគេ​សម្រេចចិត្ត​ពន្យារ​ពេល​មួយ​រយះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូវីដ ១៩ ហាក់​មិន​ទាន់​ធូរ​ស្បើយ និង​មាន​សុវត្ថិភាព​ល្អ​នៅ​ឡើយ ទើប​ពួកគេ​សម្រេចចិត្ត នាំ​គ្នា​ទៅចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​សិន រង់ចាំ​ស្ថានភាព​ល្អ​ឡើងវិញ​ចាំ​រៀបការ។

ដូច្នេះ​រវាង​តារា​សម្ដែង​ស្រី Akhamsiri Suwannasuk និង K Wattana Charoensakwattana ពេលនេះ​ពួកគេ​បាន​ក្លាយជាប្តីប្រពន្ធគ្នាពេញច្បាប់រួចរាល់ហើយ បើទោះបី មិន​មាន​ពិធី​រៀប​អាពាហ៍ពិពាហ៍​នៅ​ឡើយ​ក៏ដោយ។

គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី ២៨ ខែ​ឧសភា គឺ​ជា​ឱកាស​ដ៏​វិសេសវិសាល​សម្រាប់​ពិធី​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​ប្ដី​ប្រពន្ធ​ថ្មោងថ្មី៕

អត្ថបទផ្ដល់ដោយ៖Poraman

ចុចអាន៖ទម្រាំ​ថត​ចប់​មួយ​រឿង​មិន​ងាយ​ស្រួល​ទេ! នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ ” Girl From Nowhere ” ល្បី​សឹង​គ្រប់​ប្រទេស

ចុចអាន៖Bella បន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល​ឥត​គិត​ប្រាក់ ដើម្បី​លើក​ទឹកចិត្ត​ដល់​អាជីវករ​ក្នុង​រដូវ​កាល​​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម