Connect with us

ជីវិតកម្សាន្ដ

ទម្រាំ​ថត​ចប់​មួយ​រឿង​មិន​ងាយ​ស្រួល​ទេ! នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ ” Girl From Nowhere ” ល្បី​សឹង​គ្រប់​ប្រទេស

បានផុស

នៅ

” Girl from Nowhere ​ត្រូវ​បាន​គេ​ស្គាល់​ជា​ភាសា​ថៃ​ថា ” Dek Mai ” ចាក់​បញ្ចាំង​ជា​លើកដំបូង​នៅ​លើ​ទូរទស្សន៍ GMM 25 ​នៅ​ខែ សីហា ​ឆ្នាំ ២០១៨ ។ វា​ជា​ស៊េរី​រឿង​ភ័យរន្ធត់​​ដែល​មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ថា Nanno ជា​មនុស្ស​ដែល​មាន​គេ​ច្រណែន​ច្រើន ​និង​ឧស្សាហ៍​ប្ដូរ​សាលារៀន​ដើម្បី​ស្វែងរក​ការងារ​ខាង​ក្នុង​ដ៏​គួរ​ឲ្យ​ស្អប់​របស់​ស្ថាប័ន​នីមួយៗ ​រាប់​ចាប់​ពី​គ្រូ​បឋម​ ដល់​សិស្ស​ដែល​រំលោភ​បំពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាច់រឿង​នេះ​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ព្រឹត្តិការណ៍​ពិត ​ផ្អែក​លើ​របាយការណ៍​ព័ត៌មាន​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ។ ជាពិសេស​វា​បង្ហាញ​ពី​ករណី​នៃ​ការ​រំលោភ​បំពាន​ផ្សេងៗ​គ្នា​ ការ​សម្លុត​ធ្វើ​បាប ​រំលោភ​ផ្លូវ​ភេទ​ រំលោភ​សេពសន្ថវៈ​ ការ​លួច​គេច​ម៉ោង​សិក្សា ​និង​គ្រោះថ្នាក់​នៃ​វប្បធម៌​ស្ត្រេស​ ជា​ពិសេស​គឺ​ការ​កេងប្រវ័ញ្ច​ជីវិត​ពិត​របស់​ក្មេង​ស្រី ​ដែល​មកពី​សាលារៀន​ផ្សេង​ទៀត ។

ភាគ​នីមួយៗ​ទាំង ១៣ ត្រូវ​បាន​ដឹកនាំ​ដោយ​អ្នក​ដឹកនាំ​ផ្សេង​គ្នា​​ និង​មាន​ស្ទីល​​ដ៏​អស្ចារ្យ​នៃ​ខ្សែ​ភាពយន្ត ។ តួឯក​ស្រី​នាង Kitty Chicha Amatayakul ដែល​បាន​សំដែង​ជា Nanno ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា” ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​លេង​ជា​តួ Nanno រាល់​សប្ដាហ៍​ខ្ញុំ​ចូលរួម​សិក្ខាសាលា​ស្ដីពី​ការ​សម្ដែង ​ហើយ​ធ្វើការ​ជាមួយ​អ្នក​ដឹកនាំ​ដែល​ទទួល​បន្ទុក​រឿង​ភាគ​បន្ត ” ។

នាង​បាន​និយាយ​ថា​ នាង​មាន​ការ​ពិបាក​ខ្លះៗ​ក្នុង​ការសំដែង​ជា​តួអង្គ​មួយ​នេះ​ណាស់​ ដោយសារ​តែ ​Nanno ​មិនមែន​ជា​មនុស្ស​ពិត​ដូច​តួអង្គ​ផ្សេង​ទៀត។ តារា​សម្ដែង​រូប​នេះ​បាន​ហាត់​ពត់​ខ្លួន​ឲ្យ​ស៊ាំ​ជាមួយ​តួអង្គ​ប្រភេទ​នេះ ​នាង​បាន​​ព្យាយាម​មិន​ដក​ដង្ហើម​ មិន​​ញ៉ាំ​អ្វី​ មិន​ផឹក​ទឹក​​និង​ដេក ​ក៏​ដើម្បី​​​ចង់​ឲ្យ​ការ​សំដែង​នេះ​ចេញ​មក​ល្អ​និង​លេចធ្លោ​ខ្លាំង។

វគ្គ​នីមួយៗ​នៅ​ក្នុង​រឿង​តួ Nanno ត្រូវ​ផ្លាស់ប្ដូរ​ទឹក​មុខ​និង​អារម្មណ៍​ឥត​ឈប់ឈរ។ បើ​ទោះបី​ជា​ស្មុគស្មាញ​និង​គួរ​ឲ្យ​ខ្លាច​នៅ​ពេល​ខ្លះ Kitty ​នៅ​តែ​ខំប្រឹង​ធ្វើ​តួនាទី​នេះ​ឲ្យ​បាន​ល្អ។ តួយ៉ាង​ភាគ​ទី ២ នៃ​ឈុត​នេះ​តម្រូវ​ឲ្យ​តួ​ស្រី​ត្រូវ​គេ​កប់​ទាំង​រស់​និង​ប្រើ​ហិង្សា​ ប៉ុន្តែ​នាង​មិន​បាន​ប្រើ​តួ​ជំនួស​នោះ​ទេ ​ដោយ​នាង​បាន​ទទូច​សំដែង​ឈុត​នេះ​ដោយ​ខ្លួនឯង ​ណាមួយ​ Kitty ចង់ឲ្យ​វា​កាន់​តែ​មើល​ទៅ​ដូច​ធម្មជាតិ​និង​ពិតប្រាកដ​ ។

Girl from Nowhere តួអង្គ Nanno មិនមែន​ជា​ខ្មោច​ទេ ​ប៉ុន្តែ​នាង​ក៏​មិនមែន​ជា​មនុស្ស​ដែរ។ នាង​គឺ​ជា​កូនស្រី​របស់​សាតាន​ឬ​ពស់​មក​ពី​សួនច្បារ​អេដែន ​នាងមក​ផែនដី​នេះដើម្បី​ផ្ដល់​ផ្លែឈើ​ហាម​ឃាត់​ដល់​មនុស្ស។ នាង​នៅ​ទីនេះ​ដើម្បី​សាកល្បង​ថា ​តើ​មនុស្ស​អាក្រក់​អាច​ជា​មនុស្ស​បែប​ណា។

Kitty បន្ត​ថា “ ខ្ញុំ​ឃើញ​ថា​វា​ពិបាក​ខ្លាំង​ណាស់។ ខ្ញុំ​ចំណាយ​ពេល​យូរ​ដើម្បី​យល់​ពី​ចរិត​លក្ខណៈ​របស់​តួអង្គ​ ហើយ​បង្ហាញ​តាម​របៀប​ដែល​មិន​គួរ​​ឲ្យ​​​ជឿ។ តួអង្គ​នេះ​មិនមែន​ជា​មនុស្ស​ទេ​ ដូច្នេះ Nanno មិន​មាន​អារម្មណ៍​ដូច​មនុស្ស​ទាំង​ការ​យល់ចិត្ត​ឬ​ការ​ដឹង​កំហុស​។ ខ្ញុំ​ត្រូវ​ប្រើ​ការ​ស្រមើស្រមៃ​របស់​ខ្ញុំ​ ដើម្បី​រក​មើល​ថា​តើ​មនុស្ស​បែប​នោះ​ នឹងត្រូវ​ធ្វើចរិត​យ៉ាង​ម៉េច។

ចុងក្រោយ​សាច់​រឿង​នេះ​បាន​បង្ហាញ​ពី​បញ្ហា​នៅ​វ័យ​ជំទង់​ ការ​សម្លុត​គំរាម​ពី​សាលារៀន​ និង​​ភាព​ក្លាហាន​តាមរបៀប​មួយ​ដ៏​អស្ចារ្យ​​ ជា​ពិសេស​គឺ​មាន​ធាតុផ្សំ​នៃ​ភាព​ជា​ស្ត្រី​ផង​ដែរ។ ស្ត្រី​លែង​មាន​ឆន្ទៈ​ក្នុង​ការ​ក្លាយ​ជា​ជនរងគ្រោះ​ ហើយ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួកគេ​វិញ៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រែសម្រួល៖ ​សាង ស្រីល័ក្ខ

ប្រភព៖preview N cosmo

ចុចអាន៖មិន​ធម្មតា​! គ្រាន់​សម្ដែង​រឿង​ចប់ភ្លាម តួអង្គ Nano កើន​អ្នក​ចុច​តាមដាន IG វ៉ា​ដាច់ Lisa Blackpink

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣៩ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម