Connect with us

ជីវិតកម្សាន្ដ

លម្អិត !​បញ្ចកា ៖ ​គេ​បិទទ្វារ​ជិត​ហើយ​ដក​ខ្សែ​ក្រវាត់​វាយ​ក្បាល​ប្រហែល​១០​ដង​និង​ខ្លួន​ខ្ញុំ​គ្រប់កន្លែង

បានផុស

នៅ

ភ្នំពេញ ៖ ផ្ទុះ​រឿង​កាន់តែ​ធំ​ហើយ​ចំពោះ​តារា​សម្តែង អេ​ដ​វីដ បន្ទាប់ពី​ធ្លាយ​ករណី​ហិង្សា​លើ​គូស្នេហ៍​អ្នក នាង សុទ្ធ ប​ច្ចកា និង​ត្រូវ​បាន​នាង​ប្រកាស​ធ្វើតាម​ផ្លូវច្បាប់​នោះ ​ពេលនេះ​ក៏​ទម្លាយ​រូបថត អេ​ដ​វីដ បិទទ្វារ​ជិត​ហើយ​ដក​ខ្សែ​ក្រវាត់​វាយ​ក្បាល​ប្រហែល ១០​ដង​និង​ខ្លួន​ខ្ញុំ​គ្រប់​ក​ន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង បញ្ច​កា​បាន​រៀបរាប់​ថា ​នាង​អត់​ឈឺ​ទេ​ ត្រឹម​ប៉ុណ្ណឹង​តែ​អ្វី​ដែរ​ឈឺ​បំផុត​គឺ ឈឺចិត្ត ឈឺបេះដូង ឈឺចាប់​ស្ទើរ​ស្លាប់ មនុស្ស​ដែរ​នាង​ស្រលាញ់​បំផុត លើស​ជីវិត អ្វី​ក៏​ហ៊ាន​លះបង់​ដើម្បី​នៅ​ជិត​គ្នា បែរជា​ហ៊ាន​លើកដៃ​វាយ​នាង​ដូច​សត្វ​ធាតុ !

​បញ្ច​កា បានលើកឡើង​ទៀត​ថា សាក​ស្រមៃ​មើល ពេលដែល​គេ​បិទទ្វារ​ជិត​មិន​អោយ​អ្នកណា​ចូល​មក​ជួយ​ហើយ​ដក​ខ្សែ​ក្រវាត់​ទំហំ​ប្រមាណ​៣​ម្រាមដៃ វាយ​ក្បាល​ខ្ញុំ​ប្រហែល​១០​ដង​វាយ​យក​វាយ​យក​មិន​ដក​ដៃ​ពេលនោះ​ ខ្ញុំ​ឈឺ​ពេក​ក៏​យកដៃ​រង​ហើយ​គេ​មិន​ឈប់​ទេ​គេ​មក​វាយ​ខ្លួន​ថែម​គ្រប់កន្លែង​រហូត​ខ្ញុំរ​ត់ទៅ​គ​ន្លាត​ពូក​លើកដៃ​សំពះ​គេ។

“ បង​អើយ​ឈប់​វាយ​អូន​ទៅ​អូន​ឈឺ​ណាស់​អូន​អត់​ខុស​ជាមួយ​បង​ទេ​មិច​បង​មិន​ជឿ​អូន​“​តែ​គេ​មិន​ឈប់​ដ​ដែល​គេ​វាយយក​វាយយក​ទៀតរ​ហូត​ខ្ញុំ​គាំង​ខ្ញុំ​ស្ទះ​គេ​ក៏​ឈប់​មួយ​ភ្លែត​ហើយ​គេ​ឃើញ​ខ្ញុំ​ងើប​មក គេ​ក៏​បោច​សក់​ខ្ញុំ​អូស​ទម្លាក់​ពីលើ​ជណ្តើ​រហើយ​ក្បាល​ខ្ញុំ​បោក​ទៅ​នឹង​ជញ្ជាំង​មួយ​ទំហឹង​ខាងក្រោយ ហើយ​គេ​ចាប់​បោក​ខ្ញុំ​ផ្ទប់​នឹង​ឥដ្ឋ​ហើយ​ខ្ញុំ​នៅតែ​យំ​សំពះ អង្វរ​គាត់ “ បង​អើយ​ឈប់​ទៅ អូន​ឈឺ​ណាស់ “ តែ​គេ​មិន​ស្តាប់ នៅតែ​ដដែល វាយ​រហូត​ខ្ញុំ​ស្រ ង​ល់ គេ​ក៏​ចាប់​អូស​ខ្ញុំ​ឡើង​ម៉ូតូ ទៅផ្ទះ​ខ្ញុំ​មួយទៀត ដែល​កូន​ខ្ញុំ​នៅ​ទីនោះ​។ ​សម្តី សុទ្ធ បញ្ច​ការ លើក ឡើង​។

នាង​បាន​បន្តទៀត​ថា ​ពេលនេះ​នាង​មាន​បញ្ហា​គ្រាំ​ក្នុង ហើយ​ក្បាល​នាង​យប់​ឡើង​ឈឺ​រហូត​យំ​គេង​មិន​លក់​២​ថ្ងៃ​ហើយ​។ ​ទោះបីជា​យ៉ាងណា សុទ្ធ បញ្ច​កា បាន​បន្ថែមថា​នាង​មិន​អនុញ្ញាត​ឲ្យ​លោក អេ​ដ​វីដ មក​វាយ​ធ្វើបាប​លើ​រាងកាយ​ឬ​ផ្លូវចិត្ត​នាង​ទៀត​ទេ ​ព្រោះ​នាង​អស់​និស្ស័យ​កម្ម​ជាមួយគ្នា​ទៀត​ហើយ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម