Connect with us

ជីវិតកម្សាន្ដ

កវីនិពន្ធ ម៉ៅ សំណាង ទម្លាយអារម្មណ៍សង្វេគនៃការចាកចេញរបស់អតីតស្វាមី និងកូនស្រីទោលនៅពេលនេះ

បានផុស

នៅ

លោកស្រី ម៉ៅ សំណាង ជាកវីនិពន្ធប្រលោមលោក និងភាពយន្តល្បីឈ្មោះ នៅថ្ងៃទី២១ ខែមិថុនានេះ បានបង្ហាញអារម្មណ៍​ពិបាកទទួលយក តែត្រូវតែទទួលថា លោកស្រីបានតស៊ូធ្វើដំណើរវែងឆ្ងាយដោយហត់នឿយណាស់ព្រោះតែចង់បានជីវិតគ្រួសារមួយដែលពោរពេញដោយសុភមង្គល។​ ប៉ុន្តែគ្រប់យ៉ាងមិនអាចក្លាយជាការពិត។

លោកស្រីបានរំលឹកថា៖ “ថ្ងៃមួយស្រាប់តែស្វាមីខ្ញុំប្រាប់ថាគាត់បានស្រឡាញ់ស្រីថ្មីហើយថែមទាំងមានកូនប្រុសម្នាក់ទៀតផងព្រោះតែខ្ញុំជាស្រីដែលមានពេលវេលាសម្រាប់តែការងារនិពន្ធរបស់ខ្ញុំប៉ុន្តែគ្មានពេលវេលាសម្រាប់គាត់។​ ខ្ញុំអត់មានវិធីកែប្រែអ្វីបានក្រៅពីទទួលកំហុសហើយឈរសម្លឹងមើលគាត់ចាកចេញទៅ”។

​ស្ត្រីកវីនិពន្ធរូបនេះបានបន្តថា លោកស្រីគិតថាមិនថ្វីទេ​ ដ្បិតលោកស្រីនៅមានកូនស្រីតែម្នាក់ គឺគ្រប់គ្រាន់ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានលើកឡើងថា៖ “ដោយសារយើងមានតែម្ដាយមួយកូនមួយ​ ខ្ញុំមិនដែលឱ្យកូនស្រីខ្ញុំឃ្លាតពីខ្ញុំមួយជំហានទេ​ ខ្ញុំតែងមើលឃើញនាងនៅតែជាក្មេងស្រីអាយុ ៣ឆ្នាំដដែល។ ខ្ញុំសម្លឹងមើលនាងគ្រប់ជំហានមិនថាដេកដើរឈរអង្គុយ។​ ស្រាប់តែថ្ងៃមួយរស្មីបានប្រាប់ខ្ញុំថាកូនធំហើយ​ កូនត្រូវទៅធ្វើការងារនៅឆ្ងាយពីម៉ាក់! កូនសុំរៀនធ្វើជាមនុស្សរឹងមាំឯករាជ្យដូចម៉ាក់ពីក្មេងអីចឹង”។​  

អ្នកនិពន្ធមាននាមប៉ាកកា ថាទន្សាយ បានពោល បន្តថា ទីបំផុតលោកស្រីបានត្រឹមតែឈរសម្លឹងមើលកូនស្រីទោលចាកចេញទៅធ្វើការឆ្ងាយពីលោកស្រីម្នាក់ទៀត​ ដោយគ្មានជម្រើសទាល់តែសោះ។

​លោកស្រីលើកឡើងថា៖ “៤០ឆ្នាំមុន ខ្ញុំបានឈរនៅត្រង់នេះម្នាក់ឯងក្នុងនាមជានារីវ័យ២២ឆ្នាំពោរពេញដោយការជឿជាក់ និងមុះមុត តែខណៈនេះខ្ញុំឈរនៅត្រង់នេះតែម្នាក់ឯងដដែល ក្នុងនាមជាស្ត្រីចាស់ជរាដែលបានត្រឹមឈរសម្លឹងមើលថ្ងៃអស្តង្គត”។​

លោកស្រីបានបញ្ចប់នូវសម្ដី១ឃ្លាថា គ្រប់យ៉ាងមិនមែនជារបស់យើងទេអ្វីៗគង់តែត្រូវបាត់បង់ទៅគ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោកស្រី ម៉ៅ សំណាងមានកូនស្រីម្នាក់ឈ្មោះ កញ្ញា ម៉ៅ ចាន់​រស្មី ជាអ្នកនិពន្ធប្រលោមលោក និងភាពយន្តផងដែរ ដែលមាន​​​រហស្សនាម​​ “កូន​ទន្សាយ​”។ នាង​ចូលចិត្ត​អាន​ប្រលោម​​លោក​ និង​មើល​ភាពយន្ត​តាំង​​ពី​បឋម​សិក្សា​។ រហូត​ដល់​ឆ្នាំ២០១១ ទើប​នាងចាប់​ផ្តើម​រៀន​សូត្រ​ពី​ការងារ​​និពន្ធ​តាមរយៈ​ការ​វាយ​អត្ថបទ​និពន្ធ​របស់ម្ដាយ ដើម្បី​​ជួយ​ការងារ​ម្ដាយ​ ដោយ​គ្មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​អ្វី​ទេ​។ ក្រោយមកនាងទទួល​ស្គាល់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ចាប់ស្លាប​ប៉ាកកា​និពន្ធ​នោះ អាច​មក​ពី​ឥទ្ធិពល​​ប្រឡូក​ការងារ​របស់​​​អ្នក​ស្រី​ ម៉ៅ សំណាង ​​ជា​ម្តាយ​បង្កើត។​

កញ្ញា ម៉ៅ ចាន់រស្មី ​ធ្លាប់​​បាន​សម្តែង​នៅ​ក្នុង​ភាពយន្ត​ ព្រហ្មលិខិត​ និង​ឃុនឆាង​ ឃុនផែន​ ​ពី​កុមារ​ភាព​ក្នុង​អំឡុង​ឆ្នាំ ២០០៤។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៣ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម