ជីវិតកម្សាន្ដ
ស្រាយចម្ងល់ទស្សនិកជន! មនុស្សស្រីដែលដើរតួជំនួសកូនភ្លោះជាមួយ Kimberly ជានរណា?
ទស្សនិកជនដែលនិយមគាំទ្ររឿងភាគថៃ ប្រាកដជាបានដឹងពីសាច់រឿងបងប្អូនភ្លោះស្រី ម្នាក់កាច ម្នាក់ស្លូត ដែលមានចំណងជើងជាភាសាថៃ “ Song Sanaeha ឬស្នេហ៏ទ្វេរសជាតិ ” និងកំពុងតែចាក់បញ្ចាំងនៅប្រទេសថៃ កាលពីពេលថ្មីៗនេះ។


សាច់រឿងមួយនេះបាននឹងកំពុងតែទាក់ទាញអ្នកមើល ទូទាំងប្រទេស ដោយសារមានវត្តមានតារាស្រីប្រចាំប៉ុស្តិ៍លេខ ៣ ថៃ គឺ Kimberly Ann Thiamsiri ដែលត្រូវដើរតួជាបងប្អូនភ្លោះស្រី។


យ៉ាងណាមិញទស្សនិកជនក៏មានចម្ងល់មួយថា តើ Kimberly អាចបំបែកខ្លួនយ៉ាងណាក្នុងសាច់រឿងនេះបានល្អឥតខ្ចោះ បើតួស្រី ម្នាក់កាច ម្នាក់ស្លូត។ ដើម្បីចង់ជ្រាបច្បាស់ យើងសុំណែនាំតួស្រីដែលដើរតួកូនភ្លោះជំនួស Kimberly ។

កញ្ញា Mila Samila Shuler អាយុ ២៣ ឆ្នាំ គឺជាអ្នកលេងសាច់រឿងនេះជាមួយ Kimberly ។ មុនពេលនាងលេងតួកូនភ្លោះរបស់ Kimberly ទៅបាន Mila ក៏ត្រូវមានគុណសម្បត្តិដូចខាងក្រោម ៖
ជាកូនកាត់ថៃ – អាល្លឺម៉ង់ ជាពិសេសរូបរាងគឺត្រូវតែដូច Kimberly ទាំងស្ទីលម៉ូដសក់ ដែលត្រូវបានជ្រើសរើសនៃបេក្ខនារីរាប់រយនាក់ ដែលបានដាក់ពាក្យ រហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រជុំទី ៥០ ។
នៅទីបំផុត Mila-Samila Shuler ក៏ត្រូវបានជ្រើសរើស ដោយអាចដើរតួជំនួស Kimberly បានទាំងស្រុង៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ក្រោយសម្រាកពីការងារសិល្បៈ Ken ងាកមកដាំដើមឈើ យកថវិកា បរិច្ចាគដល់មន្ទីរពេទ្យព្យាបាលកូវីដ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ