Connect with us

ជីវិតកម្សាន្ដ

ជាតិ សុ​ច្ចកា បាន​កាដូ​ចំណងដៃ​កូនស្រី​ម្នាក់​អំឡុង​ជាប់គាំង​នៅ​អូ​ស្រា្ត​លី​ដោយសារ​កូ​វីដ​

បានផុស

នៅ

ភ្នំពេញ ៖ តារា​ស្រី ជាតិ សុ​ច្ចកា ដែលជា​អតីត​បេ​ក្ខភាព​“X F actor Cambodia”​រដូវ​កាល​ទី​១​គិត​រហូតមក​ដល់​ពេល​នេះ​គឺមាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​ដែល​កំពុងស្នាក់នៅ​សោយសុខ​លើទឹក​ដី​ប្រទេស​អូស្ត្រាលី​ព្រោះ​ដំណើរ​វិល​ត្រឡប់មក​ប្រទេស កំណើត​ត្រូវ​បាន​ជាប់គាំង​ដោយសារ​កូ​វីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​ ស្រប​ពេល​ការ​ខកខាន​ដំណើរ​ដែល​មិនទាន់បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​រប ស់ ជាតិ សុ​ច្ចកា កាលនោះ​ក៏​មាន​ដំណឹង​ថា​នាង​បា ន​ជួប​ស្នេហ៍​ជាមួយ​បុរស​ពោះម៉ាយ​កូន​១​ដែលជា​អាណិកជន​ខ្មែរ​រស់នៅ​អូស្ត្រាលី​។​ម្យ៉ាងទៀត សុ​ច្ចកា ក៏បាន​សម្រេច​រៀបការ​ជាមួយ​បុរស​ពោះម៉ាយ​កូន​១ ឈ្មោះ ឧ​ត្ត​ម បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​ស្វែង យល់ចិត្ត​គ្នា​ជាង​១​ឆ្នាំ​មកហើយ​។

​បន្ទាប់ពី​រស់នៅ​សាង​សុភមង្គល​ដោយមាន​សេចក្តី​សុខ​នោះ​ ពេលនេះ ជាតិ សុ​ច្ចកា ក៏​ទទួល​បាន​កាដូ​ចំណងដៃ​អាពាហ៍ពិពាហ៍​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ផងដែរ​។​ ជា​មួយ​នេះ​ ក៏​មាន​ប្រភព​បង្ហើប​ថា​ក្រោយ ពេល​ដែល​កូ​វីដ​-១៩​ស្ងប់ស្ងាត់​នាង​នឹង​ដឹក​ដៃ​ស្វាមី​មក​រៀបការ​ម្តងទៀត​នៅ​ស្រុក​ខ្មែរ​ទៀតផង​។

គួរ​រម្លឹក​ថា​ កាលពី​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០​ជាតិ​សុច្ច កា​បាន​ដឹក​ដៃ​តារា​ប្រុស​លោក អែន ឌី ទៅ​ច្រៀង​សម្ដែង​នៅ​អូ​ស្រា្ដ​លី ដែល​តាម​គម្រោង​នាង​ត្រូវ​ច្រៀង​សម្ដែង​តែ​១​ខែ​គត់​នឹង​វិល​មក​កម្ពុជា​វិញ​ប៉ុន្ដែ​ដោ យ​សារ​តែ​កូ​វីដ​-១៩​នឹង​បាន​ប៉ះ​ស្នេហ៍​បុរស​ពោះ​ម៉ា យ​កូន​១​ផង​នោះ​ទើប​សុ​ច្ចកា​មិនអាច​ឡើង​យន្ដហោះ​មក​ស្រុកកំណើត​វិញ ដូច​លោក​អែន ឌី បានឡើយ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម