ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោ លោកគ្រូ រស់ សេរី បានទទួលមរណភាព
នេះជាដំណឹងដ៏សោកសៅនិងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារនិងមហាជនអ្នកគាំទ្រដែលនិយមស្នេហាលើវិស័យក្បាច់គុណល្បុក្កតោខ្មែរ ក្រោយមានព័ត៌មានថា លោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុណល្បុក្កតោខ្មែរទទួលមរណភាព។

តាមរយ:ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនរួមទាំងសិស្សរបស់លោកគ្រូ រស់ សេរី សម្តែងការរន្ធត់ចិត្តជាមួយការផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។ លោកគ្រូ រស់ សេរី ស្លាប់ដោយសារជំងឺរោគគាពាធស្ថិតនៅមន្ទីរពេទ្យខេត្តសៀមរាប។
ដោយឡែកនៅលើគណនីហ្វេសប៊ុកលោក អូន វណ្ណសាក់ បានរៀបរាប់ថា ក្រុមគ្រួសារខ្ញុំមានទុក្ខជាទម្ងន់ដោយស្វាមីអ្នកម្ដាយខ្ញុំទទួលមរណភាពនៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប ដោយសារជំងឺរោគាពាធ។ លោកឪពុកជាចាស់ព្រឹទ្ធាចារ្យក្បាច់គុណល្បុក្កតោប្រចាំខេត្តសៀមរាប ជាអ្នកអភិរក្សនិងការពារវប្បធម៌ស្មើជីវិតដល់ដង្ហើមចុងក្រោយ។

លោកបន្ថែមថា ការបាត់បង់លោកគ្រូព្រឹទ្ធាចារ្យ គឺជាការបាត់បង់លោកឪពុកបាត់បង់មរតមនុស្សរស់ និងធនធានដ៏កម្រសម្រាប់ក្រុមគ្រួសារនិងកូនខ្មែរជំនាន់ក្រោយ។ សូមបួងសួងវិញ្ញាណក្ខន្ធលោកឪ ពុកទៅកាន់ឋានបរមសុខ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


