Connect with us

ជីវិតកម្សាន្ដ

ការពិតគួរឱ្យភ្ញាក់ផ្អើល ពីក្រោយភាពល្បីល្បាញនៃភាពយន្ត “Squid Game”

បានផុស

នៅ

ភាពយន្តភាគកូរ៉េខាងត្បូង Squid Game កំពុងទទួលបានប្រជាប្រិយភាពខ្លាំងស្ទើរទូទាំងពិភពលោក ជាពិសេសតំបន់អាស៊ី ក្នុងនោះក៏មានកម្ពុជាផងដែរ។

Squid Game Review – But Why Tho? A Geek Community
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស ៤៥៦ នាក់បានចូលរួមប្រកួតប្រជែងលេងហ្គេម​​ ៦ប្រភេទដ៏គ្រោះថ្នាក់បំផុត រហូតយកជីវិតទៅភ្នាល់។​ ចុងក្រោយមានតែម្នាក់ប៉ុណ្ណោះដែលមានសំណាងរស់រានមានជីវិតពីការស្លាប់ ហើយអាចទទួលប្រាក់រង្វាន់ចំនួន ៤៥.៦ ប៊ីលានវ៉ុន (៣៨.៥លានដុល្លារ​អាមេរិក) ត្រឡប់ទៅផ្ទះ។  ​ទាំងនេះជាខ្លឹមសារនៃសាច់រឿង Squid Game។

យ៉ាងណាក្ដី ទស្សនិកដែលធ្លាប់ទស្សនារឿងភាគមួយនេះចប់ហើយ ឬកំពុងទស្សនាក្ដី ប្រាកដជាបានយល់សាច់រឿងនេះជាក់ជាមិនខាន។ ប៉ុន្តែហ្វេនៗយើងខ្លះទំនងមិនទាន់ដឹងការពិតមួយចំនួននៅពីក្រោយ Squid Game នៅឡើយទេ។

១. ចំណងជើងដើម ត្រូវបានក្រុមហ៊ុន Netflix ប្រកាសដំបូងកាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ ថានឹងបង្កើតរឿងភាគកូរ៉េមួយ ដែលមានចំណងជើង “Round Six” ជាស្នាដៃដឹកនាំ និងនិពន្ធដោយលោក Hwang Dong-hyuk ។ ប៉ុន្តែក្រោយមក រឿងនេះស្រាប់តែប្ដូរឈ្មោះមកជា Squid Game វិញ។

K-Dramas And Movies By 'Squid Game' Creator Hwang Dong Hyuk

២. សាច់រឿងត្រូវបានបំផុសគំនិតមកពីល្បែងលកម្សាន្តកុមារដ៏ពេញនិយមរបស់កូរ៉េតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ដែលគេស្គាល់ថា ល្បែងមឹក ឬលោតមឹក។ Squid Game ត្រូវបានតំណាងឱ្យល្បែងមឹក ខណៈឈ្មោះនេះមិនមានពិតឡើយនៅកូរ៉េខាងត្បូង។

Anticipation Grows as Release Date for Squid Game Nears - EnVi Media

៣. ទម្រាំចេញផ្សាយបាន ៩ភាគនេះ ផលិតករប្រើពេលសរសេរសាច់រឿងទាំងមូល ក៏ដូចជារៀបចំការថតពីដើមដល់ចប់រហូតដល់ ១០ឆ្នាំ។

Squid Game' Director Not Hurrying to Capitalize on Global Success - Variety

៤. ចម្រៀងដែលបញ្ចូលទៅក្នុងរឿងទាំង ៩ភាគ មានរហូតទៅ ២០បទ មានទាំងភាសាកូរ៉េ និងអង់គ្លេស។ បើសរុបជាសាច់ភ្លេងសរុបមានរយៈពេល ១ម៉ោង ៩នាទី ៤៩វិនាទី។

Squid Game' Cast | Actors and Characters in 'Squid Game'

៥. Squid Game ក្លាយជារឿងភាគកូរ៉េដំបូងគេដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាងមានអ្នកចូលទស្សនាច្រើនបំផុតទាំង ១០ របស់ក្រុមហ៊ុន Netflix នៅសហរដ្ឋអាមេរិក សិង្ហបុរី ហ្វីលីពីន គុយវ៉ែត វៀតណាម និងបណ្ដាប្រទេសជាច្រើនទៀត។

Squid Game Ending Explained: Does Gi-hun find out who the actual host of  the deadly game is in Netflix K-Drama?

៦. រឿងភាគនេះត្រូវបានគេសម្ភោធធំបំផុតនៅប្រទេសហ្វីលីពីន កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។  ចំណែកតុក្តតាស្រីទំហំយក្សដែលអ្នកបង្ហាញវត្តមានក្នុងភាពយន្ត​ត្រូវបានគេដាក់ដង្ហែគ្នាតាមដងផ្លូ​វលើដងវិថីស្ទើរពាសពេញរដ្ឋធានីម៉ានី រហូតវាក្លាយជាប្រធានបទក្តៅពេញបណ្ដាញសង្គម។

The Creepy Giant Doll From Netflix's "Squid Game" Visits The Philippines -  Koreaboo

៧. ចំណងជើង Squid Game បានបំបែកកំណត់ត្រាចំណាត់ថ្នាក់លេខ១ ​ដែលមានចំនួនអ្នកស្វែងរក (Search) លើវេបសាយច្រើនជាងគេលើពិភពលោកចំនួន ១៩ ៧៩៤ ដងត្រឹមរយៈពេល ១០ថ្ងៃ នៃការចេញផ្សាយ៕

Koo Kyo-hwan 'smacking is also a deep appeal'

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Johnny Dang ជានរណា? មូលហេតុអី្វបទចម្រៀងរ៉េបសព្វថ្ងៃនេះ តែងមានឈ្មោះលោក?

ចុចអាន៖ K-pop ល្អឥតខ្ចោះគ្មានចំណុចទាស់ តែនៅពីក្រោយ​ គឺទុក្ខលំបាក ដែលគ្មានអ្នកណាដឹងឡើ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម