ជីវិតកម្សាន្ដ
ប៉ូលិសប្តឹងទូរទស្សន៍ KBS2 ដែលបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌ ដើម្បីតែថតរឿងមួយ
របាយការណ៍របស់ប៉ូលិសត្រូវបានគេប្តឹងប្រឆាំងនឹងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍ KBS2 ដែលមានចំណងជើងថា «The First Night With the Duke» សម្តែងដោយតារាស្រី Seohyun និងតារាប្រុស Taecyeon ពីបទបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌។
កាលពីថ្ងៃទី ០២ ខែមករា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាការថតរឿង «The First Night With the Duke» ថ្មីៗនេះត្រូវបានផ្អាកដោយសារតែពាក្យបណ្តឹងទៅសាលាក្រុង Andong។ ស្ថាបត្យករម្នាក់ដែលកំពុងទៅទស្សនាកន្លែងនោះ បានប្រទះឃើញក្រុមអ្នកសំដែងរឿងដែលដំដែកគោលចូលទៅក្នុងផ្នែកខាងក្រៅនៃ Byeongsanseowon Confucian Academy នៅ Andong ដែលជាតំបន់បេតិកភណ្ឌរបស់អង្គការយូណេស្កូតាំងពីឆ្នាំ ២០១៩ ហើយបានត្អូញត្អែរអំពីឧប្បត្តិហេតុនេះភ្លាមៗ។ ក្រោយមក KBS បានចេញការសុំទោស និងសន្យាថា នឹងធ្វើការជាមួយទីក្រុងក្នុងកិច្ចខិតខំប្រឹងប្រែងស្តារទីតាំងឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ ការសុំទោសរបស់ KBS មិនបានឆ្លើយតបនឹងការខឹងសម្បាររបស់សាធារណជនចំពោះឧបទ្ទវហេតុនេះ ក្រោយមកនៅថ្ងៃទី ០៣ ខែមករា យោងតាមរបាយការណ៍បានបង្ហាញថា មានជនស៊ីវិលម្នាក់បានរាយការណ៍ទៅប៉ុស្តិ៍នគរបាល Andong ប្រឆាំងនឹង KBS ពីបទបំពានច្បាប់បេតិកភណ្ឌជាតិដោយទាមទារឲ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើស្ថានីយ៍ទូរទស្សន៍ KBS2 ។
យោងតាមស្ថាបត្យករដែលបានផ្សព្វផ្សាយឧប្បត្តិហេតុនេះនៅលើបណ្ដាញ SNS ក្រុមអ្នកថតភាពយន្ត បានដំដែកគោលជាច្រើនទៅផ្នែកខាងក្រៅនៃអគារប្រវត្តិសាស្ត្រដើម្បីដំឡើងភ្លើងជុំវិញឲ្យដូចទៅនឹងរឿងដែលពួកគេកំពុងតែឲ្យតួសម្ដែង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញខ្លួន៤ថ្ងៃ «Squid Game» វគ្គ២ មានតួសុទ្ធតែតារាជួរមុខ ពេលនេះជាប់លេខ១នៅគ្រប់ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


