ជីវិតកម្សាន្ដ
K-pop ល្អឥតខ្ចោះគ្មានចំណុចទាស់ តែនៅពីក្រោយ គឺទុក្ខលំបាក ដែលគ្មានអ្នកណាដឹងឡើយ
K-pop បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើង ក្នុងចំណោមមនុស្សគ្រប់វ័យ។ ក្រុមចម្រៀងប៉ុបរបស់កូរ៉េខាងត្បូង បានបំបែកឯតទគ្គកម្ម គ្របដណ្តប់តារាងតន្ត្រី ដោយលេចចេញក្នុងឧស្សាហកម្មកម្សាន្តលោកខាងលិច និងយកឈ្នះអ្នកស្តាប់មកពីទូទាំងពិភពលោក។

អ្នកគាំទ្រកោតសរសើរចំពោះតារាកូរ៉េទាំងនេះ ដោយសារតែទេពកោសល្យនិងសោភ័ណភាពរបស់ពួកគេ។ ទោះយ៉ាងណា អ្នកមិនបានដឹងថា ជីវិតដ៏លំបាករបស់តារា K-pop នោះ គឺវេទនាប៉ុណ្ណាឡើយ។
K-pop ពោរពេញទៅដោយភាពល្អឥតខ្ចោះ ប៉ុន្តែនៅពីក្រោយភាពជោគជ័យនិងល្បីល្បាញលើសកលលោកនេះ គឺមានការពិតដ៏ក្រៀមក្រំបំផុតដែលស្មានមិនដល់។
បើសិនពួកគេចង់ធ្វើជាតារាពេញសិទ្ធ ក្នុងផលិតកម្មនោះ គឺត្រូវទទួលវាសនាជាអ្នកហ្វឹកហាត់ ដែលមានន័យថា ពួកគេត្រូវស្ថិតនៅក្រោមកិច្ចសន្យាជាទាសករ។ ក្មេងជំទង់អាយុ ១៣ ឆ្នាំ ត្រូវទទួលរងសំពាធនិងមានរបបអាហារយ៉ាងតឹងរឹងបំផុត។ ពួកគេច្រៀងរាំ និងហាត់តាំងពីព្រឹករហូតដល់កណ្ដាលអាធ្រាត្រ។ ក្នុងអំឡុងពេលហ្វឹកហាត់ គ្រប់គ្នាមិនអាចហូបអាហារតាមចិត្តចង់បានឡើយ ដើម្បីចៀសវាងការឡើងទំងន់។ អ្នកណាហ៊ានល្មើសច្បាប់នេះ នឹងត្រូវដេញចេញ ឬពិន័យធ្ងន់ធ្ងរមិនខាន។ ក្នុងពេលហាត់ ពួកគេអាចហូបបានតែទឹកមួយមុខប៉ុណ្ណោះ។

អតីតអ្នកហ្វឹកហាត់ម្នាក់ បានចេញមុខមកទម្លាយពីស្ថានភាពពិបាកនេះ និងសុំមិនបញ្ចេញឈ្មោះបាននិយាយថា ខ្ញុំហូបបានតែ ៣០០កាឡូរីប៉ុណ្ណោះក្នុងមួយថ្ងៃ។ ពេលហ្វឹកហាត់ ខ្ញុំមិនអាចហូបអ្វីបានក្រៅពីទឹកផ្សើមបំពង់កឡើយ។
ជាពិសេស អ្នកណាដែលមានរូបរាងមិនស្អាត ឬស្អាតមិនគ្រប់តាមលក្ខខណ្ឌ (យោងតាមស្តង់ដារតារានៅកូរ៉េខាងត្បូង) នឹងត្រូវបានបានណែនាំឲ្យទៅធ្វើការកែសម្ផស្សចេញ ហើយអ្នកណាដែលជាខ្ទើយឬប្រភេទស្រីស្រលាញ់ស្រី ត្រូវលាក់បាំងពីសមភាពរបស់ខ្លួន មិនឲ្យមហាជនបានដឹងឡើយ។
ពេលនៅជាប់កិច្ចសន្យា អ្នកហ្វឹកហាត់ហាមមានស្នេហា និងមានទំនាក់ទំនងជាមួយមនុស្សប្រុស ឬទៅលេងផ្ទះរហូតដល់កិច្ចសន្យាបានបញ្ចប់។ ការឈឺចាប់ទាំងនេះ គ្រាន់តែជាឱកាសជោគជ័យតិចតួចប៉ុណ្ណោះ។ ឧទាហរណ៍ថា ពួកគេមានអាចមានសំណាងគ្រាប់គ្រាន់ បានក្លាយជាផ្នែកមួយនៃក្រុម K-pop ថ្មី។ នោះជាការអបអរមួយនៃជ័យជន្នះ ដែលពួកគេអាចឆ្លងផុតវគ្គដ៏លំបាកនេះបាន។ ប៉ុន្តែក្រោយមានក្រុមជារបស់ខ្លួនហើយ ជីវិតរបស់ពួគគេមិនមែនជារបស់ខ្លួនគេទៀតនោះទេ។
អតីតតារា K-pop ម្នាក់បានរៀបរ៉ាប់ថា នៅពេលតារាថ្មីរកចំណូលបាន មួយផ្នែកធំត្រូវបានផ្ទេរទៅអ្នកចាត់ការ ដើម្បីសងបំណុលក្រុមហ៊ុន ថ្លៃដែលក្រុមហ៊ុនបានមើលថែពួកគេកាលនៅជាអ្នកហ្វឹកហាត់កន្លងមក។
ចំណែកអ្នកលំដាប់ Top ក៏ត្រូវមានវិន័យជាក់លាក់ដែរ។ ឋានៈលំដាប់ខុសគ្នា ម៉ូដសក់ អាកប្បកិរិយា និងសូម្បីតែម៉ូដសំលៀកបំពាក់នៅព្រលានយន្តហោះ គឺជាផ្នែកមួយនៃ Brand ល្បីៗទាំងអស់។

K-pop ដូចជាការដើរសម្ដែងរឿង ដែលគ្មានថ្ងៃបញ្ចប់។ ស្ទើរតែគ្រប់ម៉ោង ពេលវេលារបស់ពួកគេ នឹងត្រូវបានផ្ដល់ទៅលើការហាត់រាំ ច្រៀង និងការប្រគំតន្ត្រី។ បូករួមជាមួយនឹងរបបអាហារដ៏តឹងរ៉ឹងខ្លាំង អាចធ្វើឲ្យតារាទាំងនោះបាត់បង់សតិ ការគ្រប់គ្រង និងគ្មានកម្លាំងនៅលើឆាកសម្ដែង។ ប្រសិនបើមាននរណាម្នាក់ដួលសន្លប់ សមាជិកក្រុមនឹងជួយ ដោយសារពួកគេបានរស់នៅជាមួយគ្នា ដូចគ្រួសារតែមួយទៅហើយ។
K-pop មិនអាចមានមិត្តភេទផ្ទុយ មិនអាចមានស្នេហា មិនអាចរាប់អានសមាជិកមកពីក្រុមហ៊ុនដៃគូប្រជែង។ K-pop Idol សម្រាប់តែជាការស្រមើស្រមៃរ៉ូមែនទិច របស់អ្នកគាំទ្រតែប៉ុណ្ណោះ។
បើនិយាយពីអ្នកគាំទ្រពួកគេវិញ គឺខ្លាំងមិនធម្មតាឡើយ។ អ្នកខ្លះឈានទៅដល់ការបំពានភាពឯកជនរបស់តារាទាំងនោះថែមទៀតផង។ តួយ៉ាងមើល Sulli ជាតារាមួយដែលបានដកខ្លួនពីវិស័យនេះ នាងក្លាហានគ្រប់គ្រាន់ដើរចេញ និងបង្ហាញពីទំនាក់ទំនងស្នេហាជាសាធាណ ហើយប្រឆាំងតបតគំនិតស្ត្រីចាស់បុរាណ។ នាងបាននិយាយពីចិត្តគំនិតរបស់នាងដោយបើកចំហ គ្មានការភ័យខ្លាច។ ប៉ុន្តែលទ្ធផលនោះ នាងត្រូវបានគេរិះគន់ធ្វើបាបយ៉ាងធ្ងន់ធ្ងរ នូវអ្វីដែលនាងបានចែករំលែក ក្នុងការឡាយក្នុងអ៊ីនស្តាក្រាមចុងក្រោយរបស់នាង។

នៅថ្ងៃបន្ទាប់ Sulli បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង។ នេះជាអ្វីដែលមានសំពាធ និងអយុត្តិធម៌ខ្លាំង វាប្រៀបដូចជាបិសាចឆកយកជីវិតពួកគេ ទាំងមិនបានត្រៀមចិត្ត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពត្រជាក់ភ្នែកពីក្រុម BTS ក្រោយប្រធានាធិបតី Moon Jae In តែងតាំងជាបេសកជនពិសេសតំណាងប្រទេស
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


