រកឃើញម្ចាស់មកុដ បរវកញ្ញាចក្រវាឡ កម្ពុជាឆ្នាំ២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

រកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២១ បានទៅលើ កញ្ញា ងិន ម៉ារ៉ាឌី

បានផុស

នៅ

បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិត​ស្វាញ ​និង​វគ្គ​ជម្រុះ​ជាច្រើន​ខែ​កន្លងមក​នោះ​ ទីបំផុតបានរកឃើញម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២១ (Miss Univeres Cambodia 2021)​ គឺ​បានទៅលើ​កញ្ញា ងិន ម៉ា​រ៉ា​ឌី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការប្រឡង​វគ្គ​ផ្ដាច់ព្រ័ត្រ​បវ​រកញ្ញា​ចក្រ​វា​លកម្ពុជា​ ២០២១ (Miss Univeres Cambodia 2021)​នេះដែរ ​គឺ​បានធ្វើ​ការផ្សាយ​ផ្ទាល់​នៅលើ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ កាលពី​រាត្រី​ថ្ងៃទី​ ២៨​ ខែតុលា ​ឆ្នាំ​ ២០២១​ យប់មិញ​នេះ​។​

ចំពោះ​បេក្ខ​នារី​ម្ចាស់​មកុដ​បរវ​រកញ្ញា​ចក្រ​វា​លកម្ពុជា ឆ្នាំ​ ២០២១ ​ដែល​បាន​ទៅលើ​កញ្ញា ងិន ម៉ា​រ៉ា​ឌី នេះ​ត្រូវ​បាន​ទស្សនិកជន​កត់សម្គាល់​ឃើញថា​ ពិត​ជាមាន​ភាពលេច​ធ្លោ​ខ្លាំង​ទាំង​រូប​សម្ផស្ស​ និង​ចំណេះដឹង​ដែល​អាចធ្វើ​បានល្អ​រហូត​ដណ្តើមបាន​មកុដ​Miss Univeres Cambodia 2021​ឆ្នាំនេះ​។​

ម្ចាស់​មកុដ​Miss Univeres Cambodia 2021 កញ្ញា ងិន ម៉ា​រ៉ា​ឌី នេះដែរ​ក៏​ទទួលបាន​មកុដ​ពេជ្រ ​និង​រង្វាន់​លើកទឹកចិត្ត​មួយចំនួន​ពី​លោក ​ចិន ​សំណា​ង ម្ចាស់​ហាង​ពេជ្រ CSNJ ។ ​លើសពីនេះ​បើក​ញ្ញា​Miss Universe Cambodia 2021​ ទៅ​ប្រកួត​នៅ​បរទេស​ជាប់​ត្រឹម​top10 or Top 5​ នៅ​ឆ្នាំនេះ​ក៏​នឹង​ទទួលបាន​ថវិការ​៥០០០​ដុល្លារ​ និង​ចិញ្ចៀនពេជ្រ១​វង់​តម្លៃ​ជាង​១​ម៉ឺ​ន​ដុល្លារ ថែមទៀត​ពី​ម្ចាស់​ហាង CSNJ​។​

សូមបញ្ជាក់ថា​ ម្ចាស់​មកុដ​Miss Univeres Cam bodia 2021​កញ្ញា ងិន ម៉ា​រ៉ា​ឌី គឺ​នឹងត្រូវ​ត្រៀម​ខ្លួន​តំណាង​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ម្ចាស់​មកុដ​Miss Univeres​លើ​ឆាក​អន្តរជាតិ​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ទៀត​មកពី​ជុំវិញ​ពិភពលោក​ផងដែរ​៕​

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញ​ប្រគល់​ផ្ទះ​ទេវតា ១ខ្នង​ដល់ពលរដ្ឋក្រីក្រ និង​សួរសុខ​ទុក្ខ​ដល់​សិស្ស​​ពិការ គ ថ្លង់ និង​​ប្រគេនទេយ្យវត្ថុដល់វត្ត​ចំនួន​​៦ ក្នុង​ខេត្ត​កំពង់​ចាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

​ខ្លីប​វីដេអូ​មួយ​បង្ហាញ​ពីការ​រៀប​ចំពិធី​បុណ្យ​សព​នៅ​តំបន់អង្គរ​ ២ ដំ​ណាក់កាល​

សុខភាព១៣ ម៉ោង មុន

ថ្នាំជំនួយផ្លូវភេទបុរសសុវត្ថិភាពអត់? អ្នកណាខ្លះមិនអាចប្រើបាន?

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រះមហាក្សត្រ​ និងសម្តេច​ព្រះមហាក្សត្រី​ រាជានុញ្ញ្ញាត​ ជូនសម្តេច​តេជោ​ និងឯកឧត្តម​ ហ៊ុន ម៉ាណែត​ ថ្វាយបង្គំគាល់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

រូបថត ៣សន្លឹករបស់ Ice Preechaya អាចធ្វើឱ្យហ្វេនប្រុសៗឈាមច្រមុះបាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services