Connect with us

ជីវិតកម្សាន្ដ

នាយ ចឺម ចាប់ផ្តើមមានទឹកមាត់លេបឡើងវិញ ក្រោយបើកប្រទេស

បានផុស

នៅ

កន្លងមកតារាចម្រៀងវ័យក្មេងសំឡេងស្រឡះនាយ ចឺម ធ្លាប់ប្រាប់ឲ្យដឹងថា ដោយសារតែអាជីពសិល្ប:ត្រូវជាប់គាំងព្រោះជំងឺកូវីដ-១៩ ទើបបច្ចុប្បន្នខ្លួនងាកមកចាប់មុខរបរថ្មីលើវិស័យអនឡាញវិញម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែយ៉ាងណាមិញ ក្រោយពេលរាជរដ្ឋាភិបាលប្រកាសសម្រេចបើកប្រទេសឡើងវិញ នាយ ចឺម បានសម្តែងការអបអរ និងបង្ហាញអារម្មណ៍រំភើបរីករាយខ្លាំង ព្រមទាំងថ្លែងអំណរអរគុណសម្តេចតេជោ ហ៊ុនសែ ន ដែលអនុញ្ញាតបើកប្រទេសឡើងវិញផងដែរ។

ថ្លែងប្រាប់ កម្ពុជាថ្មី កាលពីថ្មីៗនេះ នាយ ចឺម បានលើកឡើងទាំងសប្បាយចិត្តថា ខ្លួនពិតជារំភើបណាស់ដែលរាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញ។ មិនតែប៉ុណ្ណោះចំពោះអាជីពសិល្ប:របស់លោកក៏ចាប់ផ្តើមមានទឹកមាត់លេបឡើងវិញផងដែរ បន្ទាប់ពីផ្អាករយ:ធំមកនេះ។

តារាប្រុសរូបនេះ បញ្ជាក់ថា អំឡុងពេលប៉ុន្មានថ្ងៃ ក្រោយពេលប្រកាសបើកប្រទេសឡើងវិញឃើញថា មានអតិថិជនបានទាក់ទងមកបន្តបន្ទាប់ដើម្បីជួលតន្រ្តីសម័យរបស់ខ្លួន (អកកេះ អកកាដង់)។ ចំណែកឯកម្មវិធីតន្រ្តីមិនទាន់មាននៅឡើយទេ ប៉ុន្តែវាក៏ជាសញ្ញាល្អផងដែរ ព្រោះថាអាចនឹងមានឆាប់ៗនេះហើយ។

ជាមួយគ្នានេះ នាយ ចឺម ក៏បន្តអំពាវនាវឲ្យមហាជនត្រូវប្រុងប្រយ័ត្ន និងការពារខ្លួនពីជំងឺកូវីដ-១៩ផងដែរ ព្រោះថាយើងអាចភ្លេចកូវីដ តែកូវីដមិនអាចភ្លេចយើងទេ ដូច្នេះត្រូវចូលរួមអនុវត្តការណែនាំរបស់ក្រសួង ៣កុំ ៣ការពារ ទាំងអស់គ្នា៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ក្រុមគ្រួសាររៀបចំពិធីបុណ្យសែនចេតិយ ឧទ្ទិសកុសល​ដល់​រាជិនី​សំឡេង​មាស រស់ សេរី​សុទ្ធា

ចុចអាន៖ ផលិតករទម្លាយថា «Wedding 93» វីដេអូដើមសាហាវជាង Trailer ទៅទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ១៩ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

Sokha Hotels

ព័ត៌មានពេញនិយម