Connect with us

ជីវិតកម្សាន្ដ

តួ Ali ក្នុងរឿង “Squid Game” រងសម្ពាធខ្លាំង កំលុងពេលសម្ដែង

បានផុស

នៅ

តារា​សម្ដែង​ឥណ្ឌា Anupam Tripathi ដែលដើរតួជា Ali ​​ក្នុង​ខ្សែភាពយន្ត “Squid Game” ទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ បន្ទាប់ភាពយន្តនេះចាក់បញ្ចាំង ខណៈលោកបានទម្លាយអារម្មណ៍តានតឹងមួយចំនួន កំលុងពេលសម្ដែង។

기사 대표 이미지:[SBS Star] Anupam Tripathi Talks About Feeling Pressured to Act in Squid Game
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធីទូរទស្សន៍របស់ MBC “Radio Star” កាលពីថ្ងៃទី១ ខែធ្នូ Ali បានរៀបរាប់ពីសម្ពាធផ្លូវអារម្មណ៍ក្នុងពេលសម្ដែង “Squid Game” របស់ Netflix ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

Anupam Tripathi

តួអង្គ Ali រូបនេះ និយាយថា លោកចាំមិនភ្លេចនោះទេ ពេលសម្ដែងជា Player 199។ លោកពិតជាចូលចិត្តតួអង្គនេះ វាពិតជារំភើប ហើយតាមរយៈតួនេះដែរ ​​ជីវិត​របស់​លោកផ្លាស់​ប្តូរជាច្រើន។

Anupam Tripathi Birthday - LoganRolanda

ទន្ទឹមនឹងនេះ លោកក៏រងសម្ពាធខ្លាំងណាស់ដែរ ព្រោះ​ត្រូវ​សម្ដែង​ជាមួយរៀមច្បងជើងចាស់លោក Lee Jung Jae និងតារាម៉ូឌែលល្បីឈ្មោះ កញ្ញា Park Hae Soo។ Ali ​ព្រួយ​បារម្ភ​ផង និងភ័យផង ដោយខ្លាចថា សម្ដែងមិនបានល្អ។

ទោះយ៉ាងណា ក្រោយភាពយន្តនេះចេញផ្សាយ តួអង្គ Ali មានសន្ទុះគាំទ្រខ្លាំងលើសមត្ថភាពសម្ដែង និងត្រូវផលិតករនានា ទាក់ទងថតរឿងជាបន្តបន្ទាប់។

Squid Game''s Anupam Tripathi says he considered leaving South Korea for  good

គួររំលឹកថា ក្នុងខ្សែភាពយន្ត “Squid Game” លោក Anupam Tripathi ដើរតួជា Ali ដែលជាកម្មករចំណាកស្រុកប៉ាគីស្ថាន និងត្រូវបានថៅកែកេងប្រាក់ខែ ទើបលោកបង្ខំចិត្តចូលលេងហ្គេមរមណៈ ចោលប្រពន្ធដែលកំពុងមានផ្ទៃពោះ។ ក្នុងនោះ Ali​ មិនទទួលបានជោគជ័យលើការប្រកួតប្រជែងនោះទេ លោកបានស្លាប់ក្នុងហ្គេមទី៤៕

ប្រែសម្រួល៖ ​សន្យា

ចុចអាន៖ តួឯកប្រុស “Squid Game” តាមពិតជាម្ចាស់ជំនួញធំៗរហូតដល់ទៅ ៣

ចុចអាន៖ ចុងឆ្នាំមិនដឹងទៅណា! មកមើលរឿងភាគកូរ៉េល្បីៗ កំពុងចាក់បញ្ចាំងទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម