Connect with us

ជីវិតកម្សាន្ដ

ចុងឆ្នាំមិនដឹងទៅណា! មកមើលរឿងភាគកូរ៉េល្បីៗ កំពុងចាក់បញ្ចាំងទូទាំងពិភពលោក

បានផុស

នៅ

ខណៈជិតដាច់ឆ្នាំ មិត្តអ្នកអានខ្លះ អាចនឹងមានគម្រោងធ្វើដំណើរទៅ ខេត្តទីជិតឆ្ងាយ អាស្រ័យលើពេលវេលា។ ចំណែកអ្នកខ្លះ មិនមានគម្រោងទៅ ណា អាចនឹងអផ្សុក ដូច្នេះ​ហើយ​កម្ពុជា​ថ្មី​ សូម​ណែនាំ​កំពូល​រឿងភាគ​ទាំង ៦ ក្នុង​នេះ​ និង​ជាជាងរឿង Top ៥ កំពុង​ល្បី​ទូទាំង​ពិភពលោក។

១“Jirisan”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កើត​ឡើង​ដោយអ្នកនិពន្ធ Kim Eun Hee និង​អ្នកដឹកនាំរឿង Lee Eung Bok នៃ​រឿង “Goblin” “Jirisan” គឺ​ជា​រឿង​អាថ៌កំបាំង​ដែល​សម្ដែង​ដោយ Jun Ji Hyunជា Seo Yi Kang កំពូល​អនុរក្ស​នៅ​ ឧទ្យានជាតិ Mount Jiri និង Joo Ji Hoon ជាដៃគូរថ្មីរបស់នាងដោយសម្ដែងជា Kang Hyun Jo ដែល​កំពុង​លាក់​អាថ៌កំបាំង​អរូបី។ អនុរក្ស​ទាំងពីរ​បាន​ចាប់ផ្ដើម​ស្វែងរកការពិតនៅ ពីក្រោយ​ឧបទ្ទវហេតុ​ដ៏​ចម្លែក​ ដែល​កើត​ឡើង​នៅ​ តំបន់​ភ្នំ​ ​មិន​ទាន់​បានរុករក។ តើ​ជំនាញ​របស់​ពួកគេ ​គ្រប់គ្រាន់​ដើម្បី​ស្រាយ​អាថ៌កំបាំង​ភ្នំ​ជីរី​ បាន​ឬ​យ៉ាង​ណា?

២“Let Me Be Your Knight”

Yoon Tae In (Lee Jun Young) ជាអ្នកដឹកនាំតារាចម្រៀង និងជាផលិតករនៃក្រុម​ចម្រៀង​ដ៏​ពេញ​និយមរបស់ LUNA ដោយ​រស់នៅ​ ក្នុង​ជីវិត​ដ៏​ល្អឥតខ្ចោះ​ ក្នុងនាមជាតារាកំពូលមួយរូប និងមាន​អ្នកគាំទ្រ​ទូទាំងពិភពលោក​ស្រលាញ់ចូលចិត្ត។ ប៉ុន្តែនៅ ពេលដែលអាល់ប៊ុមចុងក្រោយ​បង្អស់​របស់​ក្រុម​នេះ ​បញ្ចប់​ការ​បរាជ័យ គាត់​បាន​វិវត្តន៍​ទៅ ជា​ករណី​ធ្ងន់ធ្ងរ។ ភ្លាមៗនោះ មគ្គុទ្ទេសក៍​ទេសចរណ៍ In Yoon Joo (Jung In Sun) បានបង្ហាញខ្លួនចូលមកជួយ Yoon Tae In ដោយ​ចៃដន្យ ក្នុងនាមជាវេជ្ជបណ្ឌិតព្យាបាល Yoon Tae In ។ នាងធ្វើអ្វីគ្រប់យ៉ាងដែលនាងអាចធ្វើបានដើម្បីបំពេញភារកិច្ចរបស់នាងជា “វេជ្ជបណ្ឌិត” ប៉ុន្តែ Yoon Tae In មិនមានសញ្ញា​នៃការប្រសើរឡើងនោះទេ។ រឿងមនោសញ្ចេតនានេះ ​ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី JR របស់ NU’EST មានដូចជា Lee Shin, Kim Dong Hyun សមាជិកក្រុម AB6IX , Woo Ga​ On, Yoon Ji Sung , Kim Yoo Chan និង Jang Dong Joo ជាអ្នកលេងហ្គីតា Seo Woo Yeon ។

៣“Secret Royal Inspector & Joy”

រឿង “Secret Royal Inspector & Joy” គឺ​ជា​រឿង​បែប​កំប្លែង​​ប្រវត្តិសាស្ត្រ​ ​សម្ដែង​ដោយ Taecyeon សមាជិក​ក្រុម 2PM ជា Ra Yi Eon ដែលជាអ្នកប្រមឹក​វ័យក្មេង មាន​ក្ដី​សុបិន​ចង់បើកហាងនំប៉ាវតូចមួយ នៅ ខាង​ក្រៅ រាជធានី ដែលដីមានតម្លៃថោក។ ប៉ុន្តែ​គំនិត​មុតស្រួច​របស់​គាត់ ​ធ្វើ​ឲ្យ​គាត់​ឆ្លង​ផុត​ការ​ពិនិត្យ​រដ្ឋ ហើយ​ថែម​ទាំង​ធានាឲ្យគាត់​បាន​តំណែង​ជា​មន្ត្រី​រដ្ឋាភិបាល​ដ៏​គួរ​​ឲ្យ​​ចង់​បាន ​ក្នុង​នាម​ជា​អធិការ​សម្ងាត់​រាជវង្ស ដែល​មាន​ភារកិច្ច​លួចលាក់ និង​តាម​ប្រមាញ់​អំពើពុករលួយ។ គាត់បានស្គាល់ Kim Jo Yi (Kim Hye Yoon) ដែលជា​ស្ត្រី​សម័យ Joseon មិន​ធម្មតា ដែលបានលែងលះជាមួយប្តី​របស់គាត់ ដើម្បីស្វែងរកសុភមង្គល។ Ra Yi Eon រួមកម្លាំងជាមួយ Kim Jo Yi ដែលមានការ​សម្រេច​ចិត្ត និងមានទំនុកចិត្ត ហើយ​ពួកគេ​រួមគ្នា​ធ្វើ​ដំណើរ​ទៅ​ កាន់​ខេត្ត​ក្នុង​តំបន់ ដើម្បី​ស្វែងរក​អំពើ​ពុករលួយ។

៤“Melancholia”

ស្ថិតនៅ ក្នុងសាលាឯកជនមួយ ដែលសម្បូរទៅ ដោយអំពើពុករលួយ “Melancholia” គឺជារឿង​ភាគ​​និយាយ​អំពីគ្រូបង្រៀន​គណិតវិទ្យាដ៏​ងប់ងុល​ម្នាក់​ ឈ្មោះ Ji Yoon Soo (Im Soo Jung) និង​អតីត​សិស្សពូកែ​គណិតវិទ្យាឈ្មោះ Baek Seung Yoo (Lee Do Hyun) ។ Ji Yoon Soo មើលឃើញ​សក្ដានុពលរបស់ Seung Yoo ក្នុង​គណិតវិទ្យា ហើយ​ប្តេជ្ញាចិត្ត​ជួយសិស្សដែលកំពុង​ជួប​ការ​លំបាក។ ទោះជាយ៉ាងណាក៏ដោយ ពាក្យ​ចចាមអារ៉ាម​អំពីទំនាក់ទំនងស្នេហា​រវាងអ្នកទាំងពីរ​ចាប់ផ្ដើម​សាយភាយ​ពេញសាលា រហូតធ្វើ​ឲ្យ Ji Yoon Soo ពិបាក។ បួនឆ្នាំ​ក្រោយមក Ji Yoon Soo និង Baek Seung Yoo បានជួបជុំគ្នាឡើងវិញ ហើយ​សម្រេចចិត្ត​លាត​ត្រដាង​អំពើ​ពុក​រលួយ​នៅ​វិទ្យាល័យ Ahseong និង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​របស់ Ji Yoon Soon ជា​គ្រូ​បង្រៀន​ដ៏​ល្អ​ម្នាក់។

៥“Chimera”

“Chimera” គឺជារឿងភាគឧក្រិដ្ឋកម្មបែបរន្ធត់ អំពី​ករណីផ្ទុះសៀរៀលពីឆ្នាំ១៩៨៤ ដែលមានឈ្មោះថា Chimera Case ដែលហាក់ដូចជាត្រលប់មកវិញបន្ទាប់ពី ៣៥ ឆ្នាំ។ អ្នកស៊ើបអង្កេតឧក្រិដ្ឋកម្មហឹង្សា Cha Jae Hwan (Park Hae Soo) អ្នកស៊ើបអង្កេតឧក្រិដ្ឋជន Eugene Hathaway (Claudia Kim) និងគ្រូពេទ្យវះកាត់ Lee Joong Yeob (Lee Hee Joon) ស្វែងរកការពិតនៅ ពីក្រោយករណី Chimera ដោយម្នាក់ៗសម្រាប់ហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែនៅ ពេលដែលពួកគេដេញតាមឃាតក Chimera ហើយជីកកកាយកាន់តែជ្រៅ ទៅ ក្នុងរឿងក្តីនោះ អ្វីៗហាក់បីដូចជាកាន់តែគួរឲ្យរន្ធត់។ តើ​អ្នក​ទាំង​បី​ មាន​អ្វី​ដែល​ខ្លួន​ត្រូវការ​ ដើម្បី​ចាប់​ឃាតក ​មុន​ពេល​ពួកគេ​វាយ​ប្រហារ​ម្ដង​ទៀត​ទេ?

៦“The Red Sleeve”

“The Red Sleeve” គឺ​ជារឿងភាគ​ប្រវត្តិសាស្ត្រ​បែបប្រពៃណី និង​មនោសញ្ចេតនារបស់អធិរាជ​រវាង​ព្រះអង្គម្ចាស់ Yi San (Lee Junho) ដែលក្រោយមកបានក្លាយជាស្តេច Jeo ngjo និង​ស្ត្រី​តុលាការ​ដែល​មាន​ឆន្ទៈខ្លាំង Seong Deok Im (Lee Se Young) ។ Yi San ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ Seong Deok Im ហើយព្យាយាមបញ្ចុះបញ្ចូល​នាង​ឲ្យ​ក្លាយ​ជា​ប្រពន្ធ​ចុង​ផ្លូវការ​របស់​គាត់ ប៉ុន្តែនាងមានស្មារតីសេរី និងយល់ថា ការក្លាយ​ជា​មហេសី​របស់​ស្តេច​នឹង​កំណត់​សេរីភាព​របស់​នាង។ ទោះជាយ៉ាងណាក៏ដោយ នាង​បាន​សម្រេចចិត្ត​ថា​ នាង​អាច​ជួយ​គាត់​បាន​ដោយ​ការ​រួបរួម​ជាមួយ​នឹង​គាត់ ហើយ​នៅ​ ទីបំផុត​ បាន​ក្លាយ​ជា​ស្នំឯក​របស់​ស្ដេច Jeongjo ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Song Hye Kyo និង Jun Ji Hyun ក្លាយជាតារាស្រី​កូរ៉េខាងត្បូង រកចំណូលបានច្រើនជាងគេ ក្នុងរឿងមួយភាគ

ចុចអាន៖មូលហេតុ ៨ នេះហើយ ដែលធ្វើឲ្យរឿងភាគកូរ៉េល្បីល្បាញខ្លាំង ដល់លោកខាងលិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៦ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

Sokha Hotels

ព័ត៌មានពេញនិយម