ជីវិតកម្សាន្ដ
ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាល តារាចម្រៀងល្បីៗ ផ្តល់កិត្តិយសចូលរួមក្នុងពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងជ័យហើយ ជាមួយនឹងកូនកំលោះអ្នកជំនួញវ័យក្មេងដ៏ជោគជ័យមួយរូបនៅប្រទេសកម្ពុជា លោក វ៉ន ខួច នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ ២០២១ នេះ។

ពិធីសិរីសួស្តីអាពាហ៍ពិពាហ៍មួយនេះ រៀបចំឡើងនៅភូមិកំណើតដ៏កម្សត់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមវត្តមានមាតាបិតាចាស់ទុំត្រកូលរាមច្បងទាំងសងខាង ដ៏ឱឡារិក ដើម្បីអបអរសាទរកូនប្រុសស្រីក្នុងថ្ងៃពិសេសវិសាល។

ក្រៅពីបងប្អូនចាស់ទុំផ្តល់ជាកិត្តិយសក្នុងពិធីមង្គលការនេះ ក៏ឃើញវត្តមានដ៏ខ្ពស់ខ្ពង់របស់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកជំនួញ និងសិល្បករជាច្រើនរូបបានចូលរួម។ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីកាត់សក់បង្កក់សិរីជូនដល់ប្អូនស្រីពៅរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនស្រីពៅ មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជាកិត្តិយសអញ្ជើញចូលរួមផងដែរ។

បន្ថែមលើនេះ វត្តមានថ្នាក់ដឹកនាំរដ្ឋបាលខេត្តចូលរួមផងដែរ ដូចជា អភិបាលខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ រួមនឹងអភិបាលខេត្តមួយចំនួនទៀត។ ជាមួយគ្នានេះ កំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏រំលេចវត្តមាននៅក្នុងមង្គលការប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមមាន លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និងលោក ខេម ជាដើម។





តាមរយៈទំព័រហ្វេសប៊ុកផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅយប់ថ្ងៃអាទិត្យម្សិលមិញ បានពិពណ៌នាខ្លឹមសារដ៏មានអត្ថន័យ និងអមដោយរូបភាពស្រស់ស្អាតនៃថ្ងៃមង្គលការប្អូនស្រីពៅ ជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដោយបានសង្កត់ធ្ងន់រលឹកនឹកដល់អនុស្សាវរីយ៍សែនកម្សត់ជាមួយអ្នកម្តាយ ដែលបានចែកឋានទៅកាន់បរមសុខជាច្រើនឆ្នាំ ខណៈពេលបច្ចុប្បន្នកូនប្រុសស្រីគ្រប់រូបទទួលបានជោគជ័យ មានជីវភាពសមរម្យទៅហើយ។


អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា៖ “ឈើកាច់បាភ្នំអនុស្សាវរីយដ៏កម្សត់ភូមិកំណើតដ៏ជូរចត់អ្នកម្ដាយបានលាចាកលោកទៅមិនបានឃើញកូនរស់នៅក្នុងជីវភាពសមរម្យទេប្អូនស្រីពៅ ដែលជាថ្លើមប្រមាត់របស់អ្នកម៉ែបានរៀបការហើយកូនចង់ឲ្យម៉ែសប្បាយចិត្តចង់ឲ្យម៉ែឃើញកូនពៅម៉ែនៅលើភូមិដ៏កម្សត់របស់យើងណាម៉ែ”។
ជាមួយខ្លឹមសាររាប់រយលានអត្ថន័យផ្ញើជូនដល់ម្តាយ ក្នុងថ្ងៃពិសេស រៀបអាពាហ៍ពិពាហ៍ប្អូនស្រីពៅ ដែលធ្លាប់មានប្រវត្តិសែនកម្សត់កម្រជាមួយអ្នកម្តាយនេះ អ្នកឧកញ៉ា ក៏សូមទោសផងដែរ ដែលកម្មវិធីដ៏តូចនេះ មិនបានអញ្ជើញបងប្អូនចូលរួមកម្មវិធី ព្រោះធ្វើនៅស្រុកកំណើតឆ្ងាយពេក។
គួររម្លឹកជូនថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ព្រះរាជទានផ្តល់គោរមងារ ឧកញ៉ា ដល់លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ស្រពពេលជាមួយគ្នានេះ បងបង្កើតរបស់លោកជំទាវចំនួននាក់ទៀត ក៏ទទួលបានគោរមងារដ៏ឧត្តុង្គឧត្តម គឺ លោកឧកញ៉ា ឡេង ប្រុស និងលោកឧកញ៉ា ឡេង និមល៕







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ