ជីវិតកម្សាន្ដ
ក្រោយបែកបាក់ស្នេហា ឆឹម សក្កដា កាន់តែមានឥទ្ធិពលក្នុងជំនួញពេជ្រ
ថ្វីត្បិតមានដំណឹងបែកបាក់ស្នេហ៍ តែតារាសម្ដែងលោក ឆឹម សក្កដា គឺបានបង្ហាញពីសកម្មភាពយ៉ាងរំភើយតែម្ដង ពោលគឺខុសពីតារាសិល្បៈមួយចំនួនដែលស្រលាញ់គ្នាស្ទើរលេបហើយក្រោយបែកគ្នាក៏ស្ទើរតែមិនហ៊ានប្រឈមមុខជាមួយគេឯង។
លោក ឆឹម សក្កដា ត្រូវគេឃើញនៅតែសកម្មក្នុងការងារផ្សេងៗ ដោយនៅលើផេកផ្ទាល់ខ្លួន និងផេកហាងពេជ្រ CT Diamond គឺលោកLive ផង បង្ហោះវីដេអូដែលថតទុកផង បង្ហាញពីស្នាមញញឹមនិងភាពរីករាយប្រៀបដូចជាគ្មានរឿងបែកបាក់ប៉ះពាល់ដល់អារម្មណ៍ឡើយ។

លោកក៏ត្រូវបានគេឃើញដឹកនាំតារាក្មេងៗ ស្អាតៗ ថតបង្អួតគ្រឿងពេជ្រ និងបង្ហាញពីភាពស្និទ្ធស្នាល ដែលហាក់ដូចជាបានរួចផុតពីសម្ពាធនោះផង ខណៈដែលមានការទម្លាយអោយដឹងថាហេតុផលដែលលោក ឆឹម សក្កដា សប្បាយចិត្តរីកថ្លើមហើយសកម្មនឹងហាងពេជ្រ CT Diamond ដល់ម្លឹង គឺដោយសារតែមានថៅកែហាងពេជ្រជាខ្នងបង្អែក និងជួយលើកទឹកចិត្តខ្លាំងទើបធ្វើអោយលោកគ្មានអារម្មណ៍សោកស្ដាយ ក្រោយអ្នកនាង ពេជ្រ សោភា ប្រកាសពីការបែកបាក់ស្នេហ៍កន្លងទៅ។

លោក ឆឹម សក្កដា ត្រូវបានម្ចាស់ហាងពេជ្រនេះ លើកទឹកចិត្តអោយចូលប្រឡូកសិល្បៈដើម្បីកុំអោយស្មុគចិត្តនោះផង ទើបគ្រាន់តែបើកប្រទេសភ្លាម និងគ្រាន់តែបែកស្នេហ៍ភ្លាមក៏ទទួលសម្ដែងតែម្ដង បន្ទាប់ពីលោករយាល និងផ្អាកពីសិល្បៈមួយរយៈមកហើយ ព្រោះតែចង់អោយមានសុវត្ថិភាពពីកូវីដ-១៩។ លោកត្រូវគេឃើញទទួលសម្ដែងក្នុងបទ ជីវិតក្មេងវត្ត ដែលជាស្នាដៃផលិតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក្រោមការដឹកនាំរបស់ លោក ហ្វៃ សំអាង យ៉ាងគួរអោយចាប់អារម្មណ៍។
បើក្រឡេកទៅមើលការងារនៅក្នុងហាងពេជ្រដែលលោកបម្រើការវិញ ក៏ថៅកែដែលជាម្ចាស់ហាងធំបានលើកមុខលោក និងផ្ដល់ឥទ្ធិពលអោយលោកមិនធម្មតាខ្លាំងដែរ ពោលគឺអ្នកមិនដឹងស្ទើរតែយល់ថា លោកគឺជាថៅកែមួយរូបនិងមានហ៊ុនធំ ដែលអ្វីដែលលោកកំពុងតែទទួលបាននេះ ត្រូវបានគេសង្ស័យថា គឺជាការរួមចំណែកដែលធ្វើអោយលោកមិនស្ដាយនឹងការបែកបាក់ស្នេហា។

ជាក់ស្ដែងលោក ឆឹម សក្កដា ទើបតែបង្ហាញឥទ្ធិពលនៅក្នុងហាងពេជ្រតាមរយៈការដឹកនាំក្រុមការងាររហូតដល់ជិត១០០នាក់ទៅកម្សាន្តនៅខេត្តកោះកុងប៉ុណ្ណោះទេ ដោយក្នុងឱកាសបង្ហាញខ្លួននៅខេត្តកោះកុងនោះ គឺបង្ហាញកាន់តែច្បាស់ពីមូលហេតុនៃការបែកបាក់ស្នេហាជាមួយ ពេជ្រ សោភា ដែលអ្នកគាំទ្រភាគច្រើនផ្ដោតការសង្ស័យនោះ។

ប្រភពទាំងនោះទម្លាយថា ក្រៅពីថៅកែធំ លោក ឆឹម សក្កដា មានសិទ្ធិនិងមានឥទ្ធិពលមិនធម្មតាឡើយ។ ឆ្លើយតបនឹងការលើកឡើងថា ការទទួលឱកាសនៅហាងពេជ្រ CT Diamond គឺមូលហេតុធ្វើអោយលោកបែកបាក់ ពេជ្រ សោភា នោះ លោកបានទទួលស្គាល់។ លោក ឆឹម សក្កដា បញ្ជាក់ប្រាប់ថា រវាងលោកនិងថៅកែហាងពេជ្រធំនេះ គឺជាមេ និងកូនចៅ១០០ភាគរយ ហើយមូលហេតុដែលលោក និង ពេជ្រ សោភា បែកគ្នា អត់មានអ្នកទី៣ ចូលជ្រែកនោះទេ ប៉ុន្តែអាចមកពីពេលវេលា និងបញ្ហាខ្លះដែលលោកមិនអាចបញ្ជាក់បាន៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


