ជីវិតកម្សាន្ដ
ឆឹម សក្កដា ៖ កម្ពុជា ជាទឹកដីអច្ឆរិយ និងគួរឲ្យស្ញប់ស្ញែងសម្រាប់មនុស្សជាតិ
តារាសម្ដែងប្រុសរូបសង្ហាលោក ឆឹម សក្កដា បានបង្ហាញអារម្មណ៍ដោយមោទនភាពរបស់ខ្លួនដែលកើតនៅលើទឹកដីប្រទេសកម្ពុជាដែលជាទីកន្លែងអច្ឆរិយ និងគួរឲ្យស្ញប់ស្ញែងសម្រាប់មនុស្សជាតិនៅលើពិភពលោក។

តារាសម្តែងលោក ឆឹម សក្កដា បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនថា «ខ្ញុំថែ អ្នកថែ សិល្បៈវប្បធម៌ខ្មែរ ឋិតថេរ គង់វង្ស ខ្ញុំផ្សាយ អ្នកផ្សាយ ខ្មែរល្បីសុសសាយ ទូទាំងសកល»។ លោកបន្តថា ពួកយើង ជាប្រជាជនសំបូរដោយស្នាមញញឹម ជាតិសាសន៍ណាក៏សរសើរថា ប្រជាជនកម្ពុជារួសរាយរាក់ទាក់ និងមានសុជីវធម៌ល្អ។
លោក ឆឹម សក្កដា បាននិយាយទៀតថា គ្រប់គ្នាដែលបានមកដល់ទឹកដីសុវណ្ណភូមិមួយនេះ (កម្ពុជា) តែងតែទទួលបានស្នាមញញឹម និងភាពកក់ក្ដៅពីកម្ពុជា។ ដូចនេះ សមាគមសិល្បករខ្មែរក៏ធ្លាប់បានរៀបចំកម្មវិធី ស្នាមញញឹមនៃកម្ពុជា ដើម្បីបង្ហាញពីភាពរួសរាយ រាក់ទាក់សិល្បៈវប្បធម៌ដ៏ផូរផង់ និងសំបូរបែបទៅកាន់ពិភពលោក ថា កម្ពុជាជាទឹកដីអច្ឆរិយៈ និងគួរឲ្យស្ញប់ស្ញែងសម្រាប់មនុស្សជាតិក្នុងលោកគួរតែចូលមកទស្សនា និងស្វែងយល់។

តាមរយៈការលើកឡើងរបស់តារាសម្តែងលោក ឆឹម សក្កដា ខាងលើនេះត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបង្ហាញការគាំទ្រ និងសរសើរថា លោកពិតជាមានទស្សនៈបំផុសដើម្បីឲ្យប្រជាពលរដ្ឋយកគំរូតាមផងដែរ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


