ជីវិតកម្សាន្ដ
ដើមឆ្នាំ២០២២ តារាស្រី២ដួងជួបរឿងសោកសៅបាត់បង់មនុស្សជាទីស្រលាញ់
គិតត្រឹមតែមួយខែ នៃខែមករា ឆ្នាំ២០២២នេះ គេកត់សម្គាល់ឃើញមានតារាចម្រៀងស្រីល្បីៗចំនួន២ដួងបានជួបទុក្ខធំដ៏ក្រៀមក្រំ និងសោកសៅក្នុងគ្រួសារដោយសារបាត់បង់មនុស្សជាទីស្រលាញ់ដូចៗគ្នា។
ចំពោះតារាចម្រៀងស្រីល្បីទាំង២ដួងដែលកំពុងមានទុក្ខក្រៀមក្រំ និងសោកសៅក្នុងគ្រួសារព្រោះតែត្រូវបាត់បង់មនុស្សសំខាន់ដោយគ្មានថ្ងៃត្រឡប់នោះ គឺតារាចម្រៀងម្ចាស់បទ «មេម៉ាយសប្បាយចិត្ត» រ័ត្ន រចនា និងតារាចម្រៀងកញ្ញា សុខ សីឡាលីន ។

១.តារាចម្រៀង រ័ត្ន រចនា ឬ មេម៉ាយសប្បាយចិត្ត និងក្រុមគ្រួសារថ្មីៗនេះបានជួបទុក្ខដ៏ក្រៀមក្រំជាទីបំផុត ខណ:ដែលលោកឪពុកជាទីស្រលាញ់បានទទួលមរណភាពទាំងអាល័យ។ រ័ត្ន រចនា បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៤ ខែមករា ថា ប៉ាខ្ញុំអស់កម្មហើយ។នាងមិនបានបញ្ជាក់ទេថា ឪពុករបស់នាងស្លាប់ដោយសារជំងឺអ្វីឡើយ។

២.តារាចម្រៀងហង្សមាសកញ្ញា សុខ សីឡាលីន ត្រូវបានគេដឹងថា បច្ចុប្បន្ននាងនិងក្រុមគ្រួសារកំពុងកាន់ទុក្ខដ៏ក្រៀមក្រំបំផុតព្រោះឪពុកជាទីគោរពស្រលាញ់បានទទួលមរណភាពទាំងសោកស្តាយបំផុត។ ឪពុកកញ្ញា សុខ សីឡាលីន បានទទួលមរណភាពកាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយសារជំងឺប្រចាំកាយ(ទឹកនោមផ្អែម)។

ជាមួយគ្នានៃដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំនេះដែរ គេក៏ឃើញមានអ្នកគាំទ្រនិងមិត្តភ័ក្ដិសិល្ប:ដែលសិ្នទ្ធជាមួយតារាចម្រៀងស្រីល្បីៗទាំង២ដួងខាងលើនោះបានសម្តែងការចូលរួមរំលែកទុក្ខដ៏សោក សៅនិងក្រៀមក្រំនេះគ្រប់ៗគ្នាផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ