ព័ត៌មានជាតិ
សុខ ពីសី បង្ហាញមូលហេតុ ត្រូវបង្ខំចិត្តនៅតែក្នុងផ្ទះមិនចេញក្រៅ
ខណៈពេលជំងឺកូវីដ-១៩ បានផ្ទុះឡើងកំពុងបង្កក្ដីព្រួយបារម្ភដល់មហាជន និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនោះ សម្រាប់តារាចម្រៀងស្រីកញ្ញា សុខ ពិសី ក៏បានបង្ហាញពីអារម្មណ៍ព្រួយចិត្តខ្លាំងចំពោះបញ្ហាជំងឺដ៏កាចសាហាវមួយនេះ។ម្យ៉ាងទៀតនាងក៏បានបញ្ជាក់ថា ដើម្បីការពារ និង សុវត្ថិភាពផ្ទាល់ខ្លួន គឺអំឡុងពេលនេះ នាងត្រូវតែបង្ខំចិត្តនៅតែក្នុងផ្ទះដោយមិនចេញទៅក្រៅឡើយ។

ប្រាប់កម្ពុជាថ្មី តាមរយៈសាអេឡិចត្រូនិក កញ្ញា សុខ ពិសី បានឲ្យដឹងថា អំឡុងពេលផ្ទុះឡើងជាថ្មីនូវជំងឺកូវីដ-១៩នេះ សម្រាប់ការងារសិល្បៈត្រូវបានផ្អាកជាបណ្ដោះអាសន្នទាំងលើឆាកទូរទស្សន៍និងកម្មវិធី ប្រគំតន្ត្រីនានានៅតាមបណ្ដាខេត្តផងដែរ ប៉ុន្តែសព្វថ្ងៃក៏មានការមមាញឹកខ្លះៗជាមួយការងារផ្ទាល់ខ្លួនដែរ(គ្រឿងសម្អាង)។
តារាចម្រៀងកញ្ញា សុខ ពិសី បានបន្តទៀតថា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែរនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គឺរាល់ថ្ងៃនាងត្រូវតែប្រកាន់ភ្ជាប់នូវអនាម័យគ្រប់ពេលវេលាហើយជាពិសេសនោះត្រូវកាត់ផ្តាច់រាល់ការជួបជុំគ្នាច្រើន។ជាមួយគ្នានេះកញ្ញា សុខ ពិសី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងការពារខ្លួនខ្ពស់ពីការឆ្លងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា តារាស្រីកញ្ញា សុខ ពិសី ដើម្បីតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាងក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៣ពាន់ដុល្លារក្នុងការទិញវ៉ាក់សាំងការពារជំងឺ-១៩ ចាក់ជូនប្រជាពលរដ្ឋខ្មែរផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


