ជីវិតកម្សាន្ដ
មិនត្រឹមជោគជ័យសិល្បៈទេ តែតារាប្រុស ៤ រូបនេះកំពុងក្តាប់មុខជំនួញអចលនទ្រព្យយ៉ាងពេញទំហឹង
បច្ចុប្បន្នត្រូវបានគេមើលឃើញថា មានសិល្បករ-ការិនីរបស់ខ្មែរជាច្រើនដួង ដែលមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បី និងជោគជ័យលើវិស័យសិល្បៈនោះទេ គឺថែមបានបង្កើតនូវមុខជំនួញថ្មីជាបន្តបន្ទាប់នៅក្នុងដៃរៀងៗខ្លួនទៀតផង។
តាមការកត់សម្គាល់នៅអំឡុងពេលដែលសកម្មភាពពុះដីឡូត៍លក់នៅក្នុងស្រុក ពិសេសនៅតំបន់ជា ជាយរាជធានី បាននិងកំពុងផុសផុលខ្លាំង គេក៏ឃើញមានតារាល្បីៗរបស់ខ្មែរមួយចំនួនបានហក់ចូលមកវិនិយោគក្នុងវិស័យអចលនទ្រព្យគួរឲ្យភ្ញាក់ផ្អើល និងកាន់តែលេចធ្លោខ្លាំងទៀតផង។
ថ្ងៃនេះ «កម្ពុជាថ្មី» សូមនាំប្រិយមិត្តមកស្គាល់តារាចម្រៀងប្រុសល្បីៗចំនួន ៤ រូបដែលមិនត្រឹមតែជោគជ័យលើវិថីសិល្បៈនោះទេ គឺពួកគេក៏កំពុងរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យដូចគ្នា៖
១.កំពូលតារាចម្រៀង ព្រាប សុវត្ថិ ៖ លោក ព្រាប សុវត្ថិ ត្រូវបានមហាជនដឹងមកហើយថា បច្ចុប្បន្នលោកក្រៅពីតែជោគជ័យសិល្បៈ លោកក៏មានមុខជំនួញជាច្រើនកាន់ក្នុងដៃផងដែរ។ ក្នុងនោះលោក ព្រាប សុវត្ថិ ក៏មានជំនួញផ្នែកអចលនទ្រព្យផងដែរ ដោយមានក្រុមហ៊ុនឈ្មោះថា Preap Sovath In vestment។


២.តារាចម្រៀង ខេមរៈ សិរីមន្ត ៖ លោក ខេមរៈ សិរីមន្ត សព្វថ្ងៃគឺជាតារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ហើយកាលពីថ្មីៗនេះ លោកក៏ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជាឧកញ៉ាផងដែរ។ តារារូបនេះ កន្លងមកក៏បានប្រកាសបើកគម្រោងដីឡូត៍ឈ្មោះថា គម្រោងដីឡូត៍ឈ្មោះ ខេមរៈ សិរីមន្ត ជាង២០០ ហិតា នៅប៉ោយប៉ែត និងបន្ទាយមានជ័យ។


៣. តារាចម្រៀង ឆាយ វីរៈយុទ្ធ ៖ លោក ឆាយ វីរៈយុទ្ធ ក៏កំពុងមានមុខជំនួញផ្នែកអចលនទ្រព្យក្នុងដៃផងដែរ ដោយកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ លោកបានប្រកាសឱ្យដឹងពីគម្រោងបើកសម្ពោធលក់ដីឡូតិ៍ ផ្ទះវីឡារបស់ខ្លួន ដែលមានទំដី ២២ ហិតា នៅលើទឹកដីក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។


៤. តារាចម្រៀង ខាន់ ជេមស៍ ៖ លោក ខាន់ ជេមស៍ ក៏ដូចគ្នាដែរក្រៅពីអាជីពជាតារាចម្រៀង និងកាន់មុខរបរជាច្រើន សព្វថ្ងៃលោកក៏បានបោះទុនទៅលើផ្នែកអចលនទ្រព្យលក់ដីឡូត៍ និងលក់ផ្ទះល្វែងផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


