ជីវិតកម្សាន្ដ
នាយ ប្រុញ សម្រេចដើរចេញពីក្រុម ទៅនៅស្រែវិញ ដោយសាររឿងហួសចិត្តមួយចំនួន
បន្ទាប់សាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះល្បីលើបណ្តាញសង្គម នាយ ប្រុញ កន្លងមកទទួលបានឱកាសកាសការងារជាបន្តបន្ទាប់រហូតលេចមុខកាន់តែខ្លាំង ធ្វើឱ្យឧកញ៉ា សម្បត្តិ បានសម្រេចហៅនាយ ប្រុញ មកសម្តែងនៅក្រុងភ្នំពេញដោយបង្កើតក្រុមកំប្លែងឱ្យពួកគេ ដើម្បីផ្តល់ឱកាសការងាថ្មី និងរកប្រាក់កម្រៃជួយគ្រួសារ។

ហេតុផលនេះបានធ្វើឱ្យអ្នកគាំទ្រគិតថា នេះជាឱកាសដែលធ្វើឱ្យនាយ ប្រុញ កាន់តែកែប្រែជីវភាពគ្រួសារបានយ៉ាងល្អ។ ប៉ុន្តែយ៉ាងណាមិញក្រោយពេលនាយ ប្រុញ លាដីស្រែលាពុកលាម៉ែពីស្រុកកំណើតមករស់នៅភ្នំពេញបានប្រមាណជាង ១ ឆ្នាំ ពេលនេះក៏ធ្លាយដំណឹងដ៏ភ្ញាក់ផ្អើល និងហួសចិត្តថា នាយ ប្រុញ បានសម្រេចចិត្តចាក់ចេញពីក្រុមកំប្លែង និងលោកឧកញ៉ា សម្បត្តិ ដោយមូលហេតុថតមិនបានប្រាក់កម្រៃ (ប្រាក់ខែ)។ ទើបចុងក្រោយនេះ ប្រុញ សុំតែរួចខ្លួនទៅនៅស្រុកវិញប៉ុណ្ណោះ។

ដំណឹងនេះត្រូវបានបែកធ្លាយតាមរយៈសំណេររបស់លោក ពេជ្រ ស្រស់ ដែលគេស្គាល់ថា លោកជាបុគ្គលធ្លាប់បានជួយយិតយោងនាយ ប្រុញ តាំងពីមុននាយឡើងមករាជធានីភ្នំពេញរហូតមានផ្ទះសម្បែងសមរម្យឱ្យឪពុកម្ដាយ រស់នៅ។ ម្យ៉ាងទៀតលោក ពេជ្រ ស្រស់ ក៏បានចំណាយពេលមួយរយៈដើម្បីស្វែងយល់ពីបញ្ហានេះ រហូតតារាកំប្លែងវ័យក្មេងរូបនេះដាច់ចិត្តទម្លាយការពិតមួយចំនួន។

យោងតាមលោក ពេជ្រ ស្រស់ បានបង្ហោះរូបថតជុំគ្នាជាមួយនាយប្រុញមួយសន្លឹកនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ដោយរៀបរាប់ថា៖ “ដើមឡើយខ្ញុំគិតថាមិននិយាយទេរឿងក្មួយប្រុញដែលចេញថតព្រោងព្រាត ប៉ុន្តែគឺមិនដែលទទួលបានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយវិញគឺបានតែម្តងគត់។ នេះបើយោងតាមការរៀបរាប់របស់ក្មួយ និងម្តាយ។ ចំពោះពាក្យល្បីថាក្មួយប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារមានចំណែកបីនាក់ ហើយក្មួយក៏មិនទទួលបានដែរ ពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុគឺថតមិនទទួលបានលុយទាល់តែសោះ។

លោក ពេជ្រ ស្រស់ បន្តទៀតថា៖ “នៅមានរឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិតមែននោះ ជីវិតក្មួយពិតជាកម្សត់ពេកហើយត្រូវគេប្រើដោយគ្មានក្តីមេត្តាទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត។ ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បានស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថត VDO ទៀតដែរ”។

លោក ពេជ្រ ស្រស់ លើកឡើងបន្ថែម ថា ក្រុមគ្រួសារក្មួយ ប្រុញ ជាពិសេសឪពុកម្តាយ បានបញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផលជាក់ស្តែងគឺជំនួយតាមរយៈលោកផ្ទាល់ ដោយទទួលបានផ្ទះពិតជាក់ស្តែង និងសល់លុយថែមទៀត។
ជុំវិញរឿងរ៉ាវខាងលើនេះ យើងមិនទាន់អាចស្វែងការបកស្រាយពីភាគីអ្នកគ្រប់គង និងដឹកនាំនាយ ប្រុយ បានទេនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


