ជីវិតកម្សាន្ដ
រ៉ូបទាំង ៦ ជាកំពូលម៉ូដលេចធ្លោប្រចាំកម្មវិធី Cannes ឆ្នាំ២០២២
ថ្មីៗនេះ មហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes ឆ្នាំ២០២២ នៅប្រទេសបារាំង បានប្រព្រឹត្តឡើងជាផ្លូវការហើយ ដោយទាក់ទាញវត្តមានតារាល្បីៗជាច្រើនជុំវិញពិភពលោក។ ក្នុងនោះដែរតារាប្រុសស្រីមកពីគ្រប់ទិសទីបានប្រជែងសម្រស់គ្នាជាមួយនឹងម៉ូដសម្លៀកបំពាក់ប្លែកៗ ម្នាក់ៗមានភាពលេចធ្លោរៀងខ្លួន។
ជាក់ស្ដែងតារាស្រី ៦រូបខាងក្រោម បានបង្ហាញខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាត និងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។
តារាម៉ូឌែលប្រេស៊ីល Alessandra Ambrosio



តារាស្រីរូបនេះ បានជ្រើសរើសរ៉ូបដែលរចនាជាមួយនឹងត្បូងពេជ្រ ៣ដុំ យ៉ាងប្រណីត បង្ហាញរាងដ៏ស្រស់ស្អាត។ នាងត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ពីរូបរាងដ៏ឥតខ្ចោះ សឹងគ្មានកន្លែងរិះគន់។
តារាសម្ដែងអាមេរិកាំង Anne Hathaway




Anne Hathaway ក៏បានធ្វើឱ្យមហាជនកោតសរសើរផងដែរ នៅពេលនាងបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមទីក្រុង Cannes ។ ព្រះនាងហូលីវូដរូបនេះបានជ្រើសរើសស្លៀករ៉ូបពណ៌សជាមួយនឹងគ្រឿងអលង្ការម៉ាកល្បីៗ និងបានទាក់ទាញសាធារណៈមិនស្ទើរនោះទេ។ រ៉ូបនេះថ្វីត្បិតមើលទៅសាមញ្ញ តែវាជារ៉ូបស្អាតបំផុតនៅលើកំរាលព្រំក្រហមនៅឆ្នាំនេះ។
តារាសម្ដែងអាមេរិកាំង Elle Fanning




Elle Fanning តុបតែងខ្លួនជាមួយនឹងរ៉ូបពណ៌ស៊ីជំពូដ៏សុភាពដូចព្រះនាងដែលចេញពីរឿងព្រេងនិទាន។ ដូច្នេះហើយ នៅលើកម្រាលព្រំក្រហម តារាសម្ដែងរូបនេះ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ នៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes ឆ្នាំ២០២២ តារាស្រីវ័យក្មេងរូបនេះបានបង្កើតភាពលេចធ្លោ និងទទួលបានការសរសើរយ៉ាងច្រើនពីសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នកគាំទ្រ។
តារាសម្ដែងអង់គ្លេស Rebecca Hall


មហោស្រពភាពយន្ត Cannes ឆ្នាំ២០២២ Rebecca Hall ជ្រើសរើសសម្លៀកបំពាក់ពណ៌ខ្មៅ ប៉ុន្តែតារាស្រីរូបនេះនៅតែលេចធ្លោក្នុងចំណោមអ្នកចូលរួមរាប់រយនាក់ និងទាក់ទាញសាធារណជនយ៉ាងខ្លាំងផងដែរ។
តារាបង្ហាញម៉ូដអាមេរិក Grace Elizabeth

នៅលើកម្រាលព្រំក្រហមនៅឆ្នាំនេះ Grace Elizabeth ស្លៀករ៉ូបពណ៌ខ្មៅពិតមែន តែមើលទៅទាន់សម័យ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងជាមួយនឹងខ្សែកដ៏ប្រណីតរបស់នាង។
តារាបង្ហាញម៉ូដអាល្លឺម៉ង់ Toni Garrn

កំពូលតារាម៉ូដែល Toni Garrn ក៏មានវត្តមាននៅក្នុងបញ្ជីកំពូលអ្នកអ្នកលេចធ្លោ ដែលមានវត្តមាននៅក្នុងមហោស្រពភាពយន្តទីក្រុង Cannes ឆ្នាំ២០២២ នេះដែរ។ អតីតគូស្នេហ៍របស់តារាសម្តែង Leonardo DiCaprio បង្ហាញរាងកាយដ៏សមសួន រហូតជាប់ឈ្មោះជាតារាស្រីមានភាពទាក់ទាញប្រចាំកម្មវិធី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តើតារាល្បីៗណាខ្លះ ទទួលបានពានច្រើនជាងគេ ក្នុងកម្មវិធី Billboard Music Awards ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


