ជីវិតកម្សាន្ដ
ជំនួបក្រុមតារាចម្រៀង BTS និងលោក ចូ បៃដិន បិទទ្វារចំពោះអ្នកកាសែត
ជំនួបរវាងក្រុមតារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានបិទទ្វារចំពោះអ្នកសារព័ត៌មាន ប៉ុន្តែសេតវិមានបាននិយាយថា គោលបំណងតែមួយគត់គឺដើម្បីពិភាក្សាអំពីសារសំខាន់នៃភាពចម្រុះ និងការដាក់បញ្ចូលទម្រង់របស់ក្រុមតារាចម្រៀង BTS ជាទូតសុច្ឆន្ទៈយុវវ័យ។
ក្រុមតារាចម្រៀងបុរសកូរ៉េខាងត្បូង BTS ដែលជាក្រុមរៃអង្គាសប្រាក់សម្រាប់បុព្វហេតុយុត្តិធម៌សង្គមអាមេរិកបានជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅសេតវិមានកាលពីថ្ងៃអង្គារ៍ ទី៣១ ខែឧសភា ដើម្បីពិភាក្សាអំពីឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលមានគោលដៅលើជនជាតិអាស៊ីរស់នៅអាមេរិក។

ក្រុមតារាចម្រៀងនេះបានធ្វើសន្និសីទសារព័ត៌មានខ្លីដល់សារព័ត៌មានមុនពេលជួបលោកប្រធានាធិបតី និងបានអំពាវនាវឲ្យបញ្ឈប់ឧក្រិដ្ឋកម្មរើសអើង ស្ពប់ខ្ពើមប្រឆាំងលើជនជាតិអាស៊ីរស់នៅអាមេរិក។
សមាជិកក្រុមម្នាក់បាននិយាយតាមរយៈអ្នកបកប្រែថា ៖«យើងត្រូវបានបំផ្លិចបំផ្លាញដោយសារការកើនឡើងឧក្រិដ្ឋកម្មស្អប់ខ្ពើមក្នុងពេលថ្មីៗនេះ ក្នុងនោះឧក្រិដ្ឋកម្មស្អប់ខ្ពើមចំពោះជនជាតិអាមេរិកដើមកំណើតអាស៊ី។ ដើម្បីបញ្ឈប់បញ្ហានេះ និងគាំទ្រដល់បុព្វហេតុ យើងខ្ញុំចង់ឆ្លៀតឱកាសនេះដើម្បីផ្សព្វផ្សាយទៀត»។
ជំនួបជាមួយប្រធានាធិបតីបានកើតមានឡើង ស្របពេល«ខែនៃអ្នកកោះហាវ៉ៃ/ប៉ាស៊ីហ្វិកដើមកំណើតអាស៊ី-អាមេរិក»ក្នុងខែឧសភានេះបានចូលមកដល់ បន្ទាប់ពីឧក្រិដ្ឋកម្មស្អប់ខ្ពើមក្នុងសហគមន៍បានកើនឡើងខ្លាំងកាលពីឆ្នាំមុន។
ការវាយប្រហារលើប្រជាជនដែលមានដើមកំណើតអាស៊ីបានកើតមានឡើង ដោយសារអ្នកនយោបាយ និងអ្នកវិភាគមួយចំនួនបានជំរុញឲ្យពលរដ្ឋអាមេរិកស្តីបន្ទោសលើប្រទេសចិនពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
ខណៈជំនួបជាមួយលោកប្រធានាធិបតីត្រូវបានបិទទ្វារសម្រាប់អ្នកកាសែត សេតវិមានបាននិយាយថា ៖«គោលបំណងតែមួយគត់គឺដើម្បីពិភាក្សាអំពីសារសំខាន់នៃភាពចម្រុះ និងការដាក់បញ្ចូលទម្រង់របស់ក្រុមតារាចម្រៀង BTS ជាទូតសុច្ឆន្ទៈយុវវ័យដើម្បីផ្សព្វផ្សាយសារនៃសេចក្តីសង្ឃឹម និងភាពវិជ្ជមានទូទាំងពិភពលោក»។
ក្រុមតារាចម្រៀងនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកចំពោះបទចម្រៀង និងក្បាច់រាំ ហើយយុទ្ធនាការសង្គមរបស់ពួកគេក៏ទទួលបានជោគជ័យដែលមានគោលដៅផ្តល់អំណាចដល់យុវវ័យចាប់តាំងពីពួកគេលេចមុខដំបូងក្នុងឆ្នាំ២០១៣។ មូលដ្ឋានអ្នកគាំទ្ររបស់ពួកគេបានពង្រីកចូលទៅក្នុងស្រទាប់មនុស្សធំ និងចំណាស់ ដែលមានចំណេះដឹងផ្នែកការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។
កាលពីខែមិថុនា ឆ្នាំ២០២០ អ្នកគាំទ្ររបស់ BTS រៃអង្គាសប្រាក់បានប្រមាណ១លានដុល្លារអាមេរិកក្នុងមួយថ្ងៃនៅក្នុងយុទ្ធនាការ #MatchAMillion សម្រាប់បុព្វហេតុយុត្តិធម៌សង្គមអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


