ព័ត៌មានអន្ដរជាតិ
ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»
ក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងចាប់តាំងពីចុះចេញពីអំណាច អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន បានពន្លះទៅប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោក ដូណាល់ ត្រាំ ដោយមិនសំចៃមាត់ ហើយថែមទាំងបន្ទោសទៅអ្នកគាំទ្រមេដឹកនាំសេតវិមានរូបនេះថាជា «មនុស្សគ្មានបេះដូង» ទៀតផង។

ក្នុងសុន្ទរកថាទៅកាន់អង្គការតស៊ូមតិ ទីប្រឹក្សានិងអ្នកតំណាងសម្រាប់ជនពិការនៅទីក្រុង Chicago កាលពីថ្ងៃពុធទី១៦ខែមេសាឆ្នាំ២០២៥ និងយកមកចុះផ្សាយដោយសារព័ត៌មាន RT, លោក បៃដិន និយាយថា សហរដ្ឋអាមេរិក មិនដែលបែកបាក់គ្នាដូចពេលនេះឡើយ។ ត្រាំ មានអ្នកគាំទ្រដែលគ្មានបេះដូង ហើយត្រាំ បានបំផ្លាញកម្មវិធីសហព័ន្ធអស់ជាច្រើន ដោយសារតែការកាត់ផ្តាច់មូលនិធិទ្រង់ទ្រាយធំ។
លោក បៃដិន លើកឡើងថា «ពួកគេបានបំផ្លាញផ្នែកសន្តិសុខសង្គម ដោយបណ្តេញបុគ្គលិកបន្ថែមចំនួន៧ ០០០នាក់ចេញពីការងារ រួមទាំងមន្រ្តីអាជីពដែលមានបទពិសោធន៍រាប់ឆ្នាំ។ ឥឡូវ ពួកគេកំពុងត្រៀមបណ្តេញមនុស្សច្រើននាក់ទៀតចេញពីការងារ។ អ្នកគាំទ្រលោក ត្រាំ មួយចំនួន គឺជាមនុស្សដែលគ្មានបេះដូង»។

ទោះបីជាយ៉ាងណាក៏ដោយ ពាក្យរិះគន់របស់លោកបៃដិន ក៏ទទួលប្រតិកម្មភ្លាមៗពីសំណាក់អ្នកសាធារណរដ្ឋផងដែរ ដោយមន្ត្រីខ្លះអះអាងថា កាលសម័យលោក បៃដិន ទៅវិញទេដែលសហរដ្ឋអាមេរិក បែកបាក់គ្នាខ្លាំងនោះ។
សូមជម្រាបថា លោក បៃដិន បានកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ ដោយអាណត្តិរបស់គាត់ចាប់ផ្តើមនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ បន្ទាប់ពីផ្តួលលោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២០។
យ៉ាងណា នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៤ លោកបានដកខ្លួនពីការឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី ដោយសារតែបញ្ហាសុខភាព ហើយគាំទ្រអនុប្រធានាធិបតី កាម៉ាឡា ហារីស ជាអ្នកឈរឈ្មោះបន្ត ប៉ុន្តែនៅទីបំផុតអ្នកស្រី ក៏ចាញ់ឆ្នោតលោក ត្រាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បន្ទោសថា បើ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមក៏មិនផ្ទុះឡើងដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


