ព័ត៌មានអន្ដរជាតិ
និយាយទូរស័ព្ទជាមួយពូទីនចប់ភ្លាម, ត្រាំ បន្ទោស បៃដិន ថា មិនគួរលូកដៃចូលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សោះ
គ្រាន់តែនិយាយទូរស័ព្ទជាមួយមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ចប់ភ្លាម ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន ដោយក្នុងនោះលោកបានចោទប្រកាន់ចំៗទៅអតីតរដ្ឋបាលរបស់លោក ចូ បៃដិន ថា ទីក្រុងវ៉ាស៊ីនតោន មិនគួរលូកដៃចូលធ្វើអន្តរាគមន៍ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទេ។

លោកត្រាំ បញ្ជាក់យ៉ាងច្បាស់ថា «នេះមិនមែនជាសង្រ្គាមរបស់យើងទេ។ នេះមិនមែនជាសង្រ្គាមរបស់ខ្ញុំឡើយ! ខ្ញុំចង់និយាយថា យើងបានជាប់ពាក់ព័ន្ធក្នុងអ្វី ដែលយើងមិនគួរចូលរួមទាល់តែសោះ»។
លោកត្រាំបានសម្តែងការមិនសប្បាយចិត្ត ចំពោះរឿងដែលលោកបៃដិន យកលុយអាមេរិកយ៉ាងសន្ធឹកទៅជះក្នុងជម្លោះនៅបរទេស ទាំងដែលមិនមែនជាសង្គ្រាមរបស់ខ្លួន។ អាមេរិកបានចំណាយលើជំនួយយោធានិងហិរញ្ញវត្ថុឲ្យទីក្រុងកៀវ ច្រើនជាងសហភាពអឺរ៉ុបនិងប្រទេសជាសមាជិកអង្គការណាតូផ្សេងៗទៅទៀត។ នេះគឺជាស្ថានភាពអឺរ៉ុប ដែលគួរតែទុកឲ្យអឺរ៉ុបដោះស្រាយដោយខ្លួនឯងទៅ។ រដ្ឋបាលថ្មីនេះ ខំប្រឹងខ្លាំងណាស់ដើម្បីពន្លត់ភ្លើងសង្គ្រាម តាមរយៈវិធីសាស្រ្តការទូត។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញការបំបែកភាពទាល់ច្រកនៃជម្លោះនេះ លោកត្រាំជឿថា លោកពូទីននិងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី សុទ្ធតែចង់បានសន្តិភាព ប៉ុន្តែត្រូវរង់ចាំពេលវេលាសមប្រកបសិន។

សូមជម្រាបថា នេះមិនមែនទើបលើកដំបូងឡើយដែល ប្រមុខសេតវិមានស្តីឲ្យអតីតរដ្ឋបាល បៃដិន ជុំវិញការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ពោលគឺគ្រាន់តែចូលកាន់តំណែងភ្លាម ត្រាំ បានបន្ទោសខ្លាំងៗទៅរដ្ឋបាលអាមេរិកចាស់ ជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ព្រោះតែការសន្យាឲ្យទីក្រុងកៀវ ចូលអង្គការណាតូ។
កាលនោះ លោក ត្រាំ និយាយថា៖ «នៅក្នុងជំហររបស់រុស្ស៊ី ប្រទេសមួយនេះមិនអាចអនុញ្ញាតឲ្យចូលណាតូបានឡើយ ហើយរឿងនោះក៏មិនត្រូវកើតឡើងដែរ។ យូរមកហើយ លោកពូទីន តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់។ លោក បៃដិន ចេញមុខនិយាយថា ពួកគេអាចចូលណាតូបាន ហើយខ្ញុំជឿថា នោះជាហេតុផលដែលសង្គ្រាមផ្ទុះឡើង»។
យ៉ាងណា ត្រាំ តែងតែអួតអាងម្តងហើយម្តងថា បើក្រោមការដឹកនាំរបស់គាត់ សង្គ្រាមនេះនឹងមិនអាចផ្ទុះឡើងបានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


