ជីវិតកម្សាន្ដ
ក្រោយធ្លាយថា Weir ត្រៀមនឹងរៀបការឆាប់ៗ អ្នកគ្រប់គ្រងចេញមុខឆ្លើយតបភ្លាម
ក្រោយម្ដាយរបស់ Weir Sukollawat បានបង្ហោះមុខគូស្នេហ៍កូនប្រុសជាសាធារៈរួចមក វាបានក្លាយជាប្រធានបទក្ដៅមួយទៀតដែល កំពុងពេញនិយមខ្លាំងក្នុងពិភពបណ្ដាញសង្គម។ ខណៈមានពាក្យចចាមអារ៉ាមថា តារាប្រុសរូបនេះមានគម្រោងរៀបការក្នុងពេលឆាប់ៗខាងមុខ។

យ៉ាងណាមិញ Nine Entertainment ដែលមានអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Weir ចេញមកឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលថា លោកកំពុងត្រៀមការមែនឬអត់? ប៉ុន្តែអ្នកគ្រប់គ្រងមិនបានទទួលយក ឬបដិសេធ គ្រាន់តែនិយាយថា យើងមិនបាននិយាយពីរឿងផ្ទាល់ខ្លួនរបស់ Weir នោះទេ។ យើងគិតតែពីការងារ ចំពោះរឿងផ្ទាល់ខ្លួន វាជាការប្រសើរសម្រាប់ Weir ឆ្លើយដោយខ្លួនឯង។


ទន្ទឹមនោះពេលសួរថា តើ Weir ដឹងព័ត៌មានបច្ចុប្បន្នអំពីខ្លួននិងមិត្តស្រីឬអត់? អ្នកគ្រប់គ្រងដដែលនេះបាននិយាយថាគាត់មិនដឹងទេ ព្រោះមិនបាននិយាយពីរឿងផ្ទាល់ខ្លួន ហើយបញ្ជាក់ថា ចាំ Weir ឆ្លើយខ្លួនឯងសិនទើបប្រសើរ។

លើសពីនេះ ក្នុងពេលដែលកំពុងតែមានពាក្យចចាមអារ៉ាម អ្នកគាំទ្របាននាំគ្នាជីកកកាយពីមនុស្សស្រីដែលម្ដាយរបស់ Weir បានបើកបង្ហាញថា នាងមានឈ្មោះ Vicki បានបញ្ចប់ថ្នាក់អនុបណ្ឌិតពីក្រៅប្រទេស និងជាអតីតពិធីការនីអាកាសចរពហុភាសា។ ចំណែកបច្ចុប្បន្ននេះ នាងជានាយកប្រតិបិត្តក្រុមហ៊ុនឯកជនមួយផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទីបំផុត មិត្តប្រុសតួឯកស្រីក្នុងរឿង “សត្រូវមិត្ត” ប្រកាសសុំនាងរៀបការជាសាធារណៈ
ចុចអាន៖ក្រោយផ្ទុះការរិះគន់ដដែលៗ តារាសិចស៊ី ថៃ ចេញមុខបកស្រាយលើបទ “MAKE IT RAIN ( MONEY )”
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


