ជីវិតកម្សាន្ដ
ទីបំផុត មិត្តប្រុសតួឯកស្រីក្នុងរឿង “សត្រូវមិត្ត” ប្រកាសសុំនាងរៀបការជាសាធារណៈ
ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំង ចំពោះតួឯកស្រីក្នុងរឿង “សត្រូវមិត្ត” ខណៈមិត្តប្រុសរបស់នាង ដែលត្រូវបានមហាជនស្គាល់ច្បាស់ថាជាមហាសេដ្ឋីប្រចាំប្រទេសថៃ ប្រកាសសុំរៀបការជាសាធារណៈ។

មិត្តប្រុសរបស់តារាស្រី Patricia Good គឺលោក Note Wiset Rangsingsingpipat បានបង្ហោះរូបភាពគូស្នេហ៍ផ្អែមល្ហែម ដោយពាំនាំនូវភាពភ្ញាក់ផ្អើលដោយសុំតារាស្រីរូបនេះ រៀបការជាមួយគាត់ ហើយដាក់ខេបសិនយ៉ាងខ្លីថា “ជំពូកបន្ទាប់នៃជីវិតរបស់យើង .. 02.06.2022” ។


ក្នុងរូបភាពដ៏គួរឲ្យស្រលាញ់នេះ គេឃើញអនាគតកូនក្រមុំលើកដៃដែលបានបំពាក់ចិញ្ចៀនរៀបការ ទាំងទឹកមុខសប្បាយរីករាយខ្លាំង។ ជាពិសេសមានបងប្រុសរបស់ Note គឺលោក Knot Witsarut ស្វាមីរបស់ Chompoo Araya ក៏បានបង្ហោះរូបភាពអបអរសាទរគូស្នេហ៍នេះក្នុង IG និងចូលមកបញ្ចេញមតិ ដើម្បីស្វាគមន៍ប្អូនថ្លៃស្រីដោយសារខ្លី ប៉ុន្តែមានភាពកក់ក្តៅថា “សូមស្វាគមន៍មកកាន់គ្រួសារតូចរបស់យើង!”។

គួរបញ្ជាក់ថា គូស្នេហ៍នេះត្រូវបានគេដឹងថាទាក់ទងគ្នាជាង៣ឆ្នាំមកហើយ។ ខណៈមិត្តភក្តិក្នុងវិស័យកម្សាន្ត រួមទាំងអ្នកគាំទ្រចូលមកចុច Like និង Comment ដើម្បីអបអរសាទរអ្នកទាំងពីរ ព្រោះចាត់ទុកថាគូនេះ គឺជាគូដែលត្រូវដើរចូលដល់ទ្វារមង្គលការបន្ទាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការចាប់អារម្មណ៍ខ្លាំង រូបភាពតារាចាស់វស្សា Ann ស្លៀកឈុតអាពាហ៍ពិពាហ៍
ចុចអាន៖ក្រោយផ្ទុះការរិះគន់ដដែលៗ តារាសិចស៊ី ថៃ ចេញមុខបកស្រាយលើបទ “MAKE IT RAIN ( MONEY )”
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


