ជីវិតកម្សាន្ដ
ក្រោយផ្ទុះការរិះគន់ដដែលៗ តារាសិចស៊ី ថៃ ចេញមុខបកស្រាយលើបទ “MAKE IT RAIN ( MONEY )”
ក្រោយចេញបទ “MAKE IT RAIN (MONEY)” មិនទានបានមួយខែស្រួលបួលផង តារាចម្រៀង Kratae ត្រូវមហាជនរិះគន់ឥតឈប់ រឿងសិចស៊ីខ្លាំង។ ទន្ទឹមគ្នានេះ ក៏មានការលើកឡើងអំពីប្រភេទតន្ត្រី ដែលមានការផ្លាស់ប្ដូរពីភ្លេងបុរាណ មិនស៊ីគ្នាផងដែរ។



យ៉ាងណាមិញ តារាចម្រៀងស្រីនិយមស្លៀកសិចស៊ីនេះ បានឆ្លើយតបទៅកាន់អ្នកគាំទ្រវិញថា បទនេះស្ថិតក្នុងស្ទីល DANCE HALL, Reggaeton និង Hip-hop។ ប៉ុន្តែមិនមែនមានន័យថាត្រូវច្រៀងតាមបែបបុរាណទេ ព្រោះថាកាលដែលធ្វើបទនេះ យើងបានបញ្ចូលនៅក្បាច់ប្លែកៗជាច្រើន។ ជាពិសេស នាងក៏បញ្ចាក់ថា ចូលចិត្តរកអ្វីថ្មីៗ ដូច្នេះនាងមិនកំណត់ខ្លួនឯងថា ត្រូវធ្វើបែបណានោះទេ។ ដោយគ្រាន់តែចង់ផ្ដោតលើការធ្វើអ្វី ដែលបេះដូងចង់ធ្វើ ហើយធ្វើអ្វីដែលនាងចូលចិត្តប៉ុណ្ណោះ។ ក្រោយសារនេះបានបង្ហោះមិនបានប៉ុន្មានផង មានអ្នកគាំទ្រចូលចុច Like និងគាំទ្រនាងដដែល។





គួររំលឹកដែរថា សម្រាប់បទ “MAKE IT RAIN (MONEY)” មានអ្នកចូលមើលជាងមួយលាននាក់ហើយ ដែលនេះបញ្ចាក់បានថា ជាបទមានអ្នកទស្សនាច្រើនលើសលប់ ខណៈទើបតែចេញកាលពីថ្ងៃទី ១៦ ខែមិថុនា។ នេះក៏ជាលើកទីមួយដូចគ្នា ដែល Kratae ធ្វើការងារដែលប្រើភាសាអង់គ្លេសនិងថៃ ក្នុងទំនុកច្រៀង៥០ភាគរយស្មើគ្នា៕
សូមទស្សនាវីដេអូខាងក្រោម
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងប្រវត្តិកូនប្រុស-ស្រី តារាជើងចាស់ ៧ រូបនេះហើយ ពិតជាស្ងើចសរសើរមិនខាន
ចុចអាន៖តែកន្លះឆ្នាំសោះ តារាស្រី ថៃ ៣គូ ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយមិត្តប្រុស
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


