ជីវិតកម្សាន្ដ
លម្អិតឈុតអាពាហ៍ពិពាហ៍ ៤ ឈុត នៃគូស្នេហ៍ Weir-Vicki មានតម្លៃរាប់ម៉ឺនដុល្លារ
កាលពីព្រឹកមិញនេះ Weir និងក្រុមគ្រួសារបានដង្ហែរខាន់ស្លាជាផ្លូវការនៅសាល Ballroom សណ្ឋាគារ Capella ទីក្រុងបាងកក ដោយក្នុងពិធីនេះ មានតែក្រុមគ្រួសារនិងមិត្តភ័ក្តិជិតស្និទ្ធចូលរួមប៉ុណ្ណោះ។ ទន្ទឹមនោះ បរិយាកាសពោរពេញទៅដោយរូបភាព នៃក្ដីស្រឡាញ់ និងភាពកក់ក្ដៅរបស់គ្រួសារទាំងពីរ។



យ៉ាងណាមិញ យើងងាកមកចាប់អារម្មណ៍នឹងឈុតក្នុងពិធីពេលព្រឹកមិញនេះ កូនក្រមុំបានបង្ហាញខ្លួនក្នុងឈុតថៃស៊ីវ៉ាឡៃពណ៌សរាងស្បៃកន្ទុយត្រី។ ដែលទម្រង់នៃការរចនាសាមញ្ញបំផុត ប៉ុន្តែមានភាពស្រស់ស្អាតតាមរចនាប័ទ្ម Wanat Couture ដែលមានវត្ថុធាតុដើមប្រើក្នុងការដេរ សង្កត់ធ្ងន់លើប្រវត្តិសាស្រ្ត ភាពស្រស់ស្អាត និងតម្លៃ ជាពិសេស សូត្រភ្លុកពណ៌ស ដែលប្រើសម្រាប់ដេរសំលៀកបំពាក់កូនក្រមុំ វាជាក្រណាត់សូត្រដែលត្បាញយ៉ាងពិសេស និងបានចុះឈ្មោះដើម្បីបញ្ជាក់ផលិតផលសូត្រថៃ រាជសីហ៍ក្ងោក ពីនាយកដ្ឋាន Mulberry ក្រសួងកសិកម្ម។


ចំណែកឯស្បៃពាក់ឈាង គឺជាសូត្រត្បាញពិសេស ត្រូវបានដេរជារាងនាងមច្ឆា និងបន្ថែមដោយប៉ាក់ដោយត្បូងគ្រីស្តាល់ Swarovski ដ៏ល្បី ។ ខណៈ កូនកំលោះស្លៀកឈុតសកលពណ៌ខៀវនិងប្រផេះ ដោយមានអាវខាងក្នុងគឺជាអាវពណ៌ស ដែលផលិតពីរោមចៀមល្អៗ នាំចូលពីប្រទេសអ៊ីតាលី។ បន្ថែមលម្អិតជាមួយនឹងក្រវ៉ាត់កពណ៌ស និងគន្លាស់អាវនៅលើទ្រូងខាងឆ្វេង។


ចំណែកឯសំលៀកបំពាក់ក្នុងពិធីមង្គលការ Vicki បង្ហាញខ្លួនក្នុងឈុតអាពាហ៍ពិពាហ៍បែប Super Ball Gown បន្ថែមភាពស៊ិចស៊ីជាមួយនឹងក្រណាត់រាងអក្សរ V បង្ហាញដើមទ្រូងសាច់ខ្នងក្រោយ ហើយមានប៉ាក់នៅលើកំភួនដៃ។ បន្ថែមភាពប្រណីតដល់រ៉ូបកូនក្រមុំ ត្រូវបានប៉ាក់ដោយគ្រីស្តាល់ Swarovski ពាសពេញរ៉ូបផងដែរ។ លើសពីនេះទៅទៀត និមិត្តសញ្ញារបស់កូនក្រមុំ VW ត្រូវបានប៉ាក់នៅលើក្រណាត់ velor សម្រាប់កូនក្រមុំដើរចូលទៅក្នុងពិធី។ ចំណែកឯសម្លៀកបំពាក់របស់កូនកំលោះក្នុងពិធី ស្លៀកពាក់ឈុត tuxedo ពណ៌ខ្មៅដ៏ប្រណិត និងឈុតគន្លាស់អាវដាំពេជ្យដូចគ្នា។







អ្វីដែលពិសេសបំផុតនោះគឺគ្រឿងអលង្ការដែលមានលើខ្លួនគូស្នេហ៍នេះ មានទាំងក្រវិល ខ្សែក និងគន្លាស់អាវមានអក្សរអគ្លេសថា V-W ។ សម្ភារៈស្រោមគឺប្រាក់សុទ្ធ ស្រោបមាសពណ៌ស ១៨k ហើយដាក់ជាមួយ zircon ពណ៌ស ផលិតដោយដៃផ្ទាល់ ដោយប្រើបច្ចេកទេសជាងមាស ដែលទាមទារបទពិសោធន៍ពីជំនាន់មួយទៅជំនាន់មួយ។



លើសពីនេះ ផ្អែកតាមការប៉ាន់ស្មានបានបញ្ជាក់ថា ឈុត ៤ របស់កូនកម្លោះនិងកូនក្រមុំក្នុងពិធីនេះ មានតម្លៃសរុបជាងមួយលានបាត (២៧,៣១៣ដុល្លារ) ឯណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រំលេចទិដ្ឋភាព Weir កាន់ដៃកូនក្រមុំចូលរោងការយ៉ាងកក់ក្តៅ (មានវីដេអូ
ចុចអាន៖Weir ដឹកដៃ Vicky និងម្តាយទៅធ្វើបុណ្យ មុនថ្ងៃអាពាហ៍ពិពាហ៍ជិតមកដល់

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?