ជីវិតកម្សាន្ដ
វ៉ាន់ នីឡា ផ្ទុះកំហឹងជាមួយក្រុមហ៊ុនDelivery ដែលកេងប្រវ័ញ្ចកម្លាំងពលកម្មបុគ្គលិក
តារាចម្រៀងចង្កេះអង្រងកញ្ញា វ៉ាន់ នីឡា បានបង្ហាញការមិនសប្បាយចិត្តចំពោះក្រុមហ៊ុនសេវាដឹកជញ្ជូនមួយដែលគ្មានសិលធម៌ដោយប្រើបុគ្គលិកធ្វើការងារគ្មានស្គាល់ថ្ងៃឈប់សម្រាកសៅរ៍ ឬអាទិត្យ ខណ:នាងចាត់ទុកថា បានកេងប្រវ័ញ្ចកម្លាំងពលកម្មបុគ្គលិក។
សារមិនសប្បាយចិត្តរបស់តារាចម្រៀង វ៉ាន់ នីឡា នេះក្រោយពេលរឿងរ៉ាវដ៏ហួសចិត្តនោះបានកើតឡើងលើបុគ្គលិកម្នាក់ ប៉ុន្តែនាងមិនបានបញ្ចេញឈ្មោះក្រុមហ៊ុន និងបុគ្គលិកម្នាក់នោះទេ ពោលគឺ វ៉ាន់ នីឡា បានត្រឹមព្រមានថា បើសិនជាខែក្រោយមិនបើកលុយអោយគេតាមការសន្យាខ្លួន នឹងផុសជាសាធារណ:ព្រោះនាងមានភស្តតាងនៅក្នុងដៃ។

កញ្ញា វ៉ាន់ នីឡា និយាយថា ក្រុមហ៊ុនdelivery មួយមានលុយបើកដល់ក្រុមហ៊ុនមានឃ្លាំងបោះដុំអីវ៉ាន់ដ៏ធំ ប៉ុន្តែថោកទាបសាហាវកេងប្រវ័ញ្ចជិះជាន់កម្លាំងពលកម្មបុគ្គលិកធ្វើការគ្មានសៅរ៍អាទិត្យ ប្រាក់ខែតិចបំផុតសំខាន់គ្នាជិះរកដេប៉ូមួយថ្ងៃៗចង់កើតឫសដូងបាត ហើយពេលគ្នារកដេប៉ូបានតិចសុទ្ធតែគំរាមដកចោលសំខាន់បើដកតែម្តងមិនអីទេតែបោះពាក្យសម្តីថា ” ទ្រាំៗទៅ ថ្ងៃណាខ្ញុំរកបុគ្គលិកថ្មីបានចាំនិយាយជាមួយហ្អែងម្តងទៀត “ គ្នាខុសត្រង់ណា ?។

តារាចម្រៀង វ៉ាន់ នីឡា បានបន្តថា រឿងដែលសំខាន់ទៀតនោះគឺគ្នាសុំច្បាប់ឈប់តែបីថ្ងៃសោះ ដល់ពេលមកកាត់លុយកាត់៦ថ្ងៃហើយចុះនៅពេលគេដាក់ច្បាប់ភ្លាមៗ ឬពេលដំបូងហេតុអ្វីមិននិយាយពីគោលការណ៍នេះថា ពេលឈប់គេគុណលុយ? ហើយអាសូរតែគ្នាឈប់ដើរលេង គឺបងស្រីគ្នាដួលម៉ូតូបាក់ដៃក្នុងថ្ងៃតែមួយដែលអ៊ុំប្រុសគ្នាស្លាប់គ្នាត្រូវនៅមើលអ្នកផ្ទះមិនចូលបុណ្យហើយមកជាន់កថែមទៀត។ បន្ថែមពីនេះ វ៉ាន់ នីឡា ក៏បានសម្តែងការហួសចិត្តរឿងដែលក្រុមហ៊ុនមួយនេះធ្វើបាបដល់ទឹកចិត្តបុគ្គលិកផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


