ជីវិតកម្សាន្ដ
ស៊ូ ដាណេ ថា មុនចេញតាមស្វាមីត្រូវបង្ហាញទេពកោសល្យទៅដល់មនុស្សជំនាន់ក្រោយឲ្យស្គាល់សិន…
មុនចេញទៅនៅសហរដ្ឋអាមេរិកតាមស្វារមីដែលជាអាណិកជនខ្មែរអាមេរិក អ្នកនាង ស៊ូ ដាណេ បានរៀបគម្រោងថានឹងបង្ហាញទេព្យកុសលដែលខ្លួនមានទាំងប៉ុន្មានជូនទៅដល់ក្មេងៗជំនាន់ក្រោយឲ្យបានស្គាល់ បានដឹង នូវចំណេះវិជ្ជា ផ្នែក របាំប្រពៃណីរបស់ខ្មែរយើងឲ្យបានទូលំទូលាយសិន។

អ្នកនាង ស៊ូ ដាណេ ជាឈ្មោះនៅក្នុងសិល្បៈ ហើយឈ្មោះក្រៅហៅថា ឆោម ច័ន្ទនេត មានអាយុ៣៧ឆ្នាំ បានរៀបការស្វារមីអាណិកជនខ្មែរ នៅអាមេរិកមានឈ្មោះថា ឯម សុវណ្ណ ឬ ឈុន ឆែសស្ទ័រ បានរៀបការនៅឆ្នាំ២០១៩ ហើយការឃ្លាតគ្នារបស់ស្វាមីនិងអ្នកនាង គឺដោយសារ covid-19 បានចូលមកលុកលុយនៅលើពិភពលោក។ ទោះយ៉ាងណាអ្នកនាង ស៊ូដា ណេ បញ្ជាក់ថាការឃ្លាតគ្នារបស់ខ្ញុំនិងស្វាមីឈានចូលរយៈពេល២ឆ្នាំហើយ យើងនៅតែទាក់ទងគ្នាតាមបណ្តាញសង្គមដដែល។

គួររំលឹកឲ្យដឹងថា សិល្បការនី ស៊ូដា ណេ បច្ចុប្បន្នជាសាស្ត្រាចារ្យម្នាក់បង្រៀនសិល្បៈផ្នែករបាំគ្រប់ប្រភេទ ហើយមាននិស្ស័យចូលចិត្តសិល្បៈបុរាណប្រពៃណីខ្មែរ តាំងពីអាយុ១៤ឆ្នាំ ធ្លាប់ហាត់សិល្បៈមុនដំបូងនៅក្លឹប M.S.L ក្នុងឆ្នាំ២០០០។ ក្រោយមកក៏យកចំណេះដឹងទាំងនេះទៅចែករំលែកដល់ក្ក្មេងៗនៅក្លឹបសមាគមគោកធ្លក ដោយធ្វើជាគ្រូបង្រៀនសិល្បៈនៅទីនោះផងដែរ។ រហូតមកដល់ឆ្នាំ ២០០៤ ទើបអ្នកនាងចូលសិល្បៈនៅមន្ទីរវប្បធម៌វិចិត្រសិល្បៈរាជធានីភ្នំពេញ ដោយជាអ្នកសម្ដែង របាំប្រជាប្រិយល្ខោនបាសាក់ លេងជាមួយលោកគ្រូ ចាន់ ផល់ ដែលជាសាស្ត្រាចារ្យនៃមន្ទីរវប្បធម៌រាជធានីភ្នំពេញ ។ អ្នកនាងបានឲ្យដឹងទៀតថាអ្នកនាងនៅទីនោះ ជាតួសម្ដែងតូចរហូតដល់តួធំដូចជា តួល្ខោន តួរបាំ គ្រប់ប្រភេទ ធ្វើជាតួឯកសំខាន់ក្នុងកម្មវិធីមន្តស្នេហ៍សំនៀងនៅទូរទស្សន៍ C.T.N ក្នុងពីឆ្នាំ ២០០៧ផងដែរ។

ក្រៅពីនោះអ្នកនាង ស៊ូ ដាណេ ធ្លាប់បានចេញទៅច្រើនប្រទេសទៀតផង។ ដើម្បីបង្ហាញពីរបាំប្រពៃណីខ្មែរយើងនៅបណ្ដាប្រទេសលើសកលលោកឲ្យបានស្គាល់ ដូចជា ប្រទេស បារាំង អាល្លឺម៉ង់ អូទ្រីស ស្វីស សាំងហ្គាពួរ ចិន វៀតណាមនិង កម្ពុជាក្រោម និង ចេញទៅអាមេរិកដែលអ្នកនាងបានបង្ហើបឲ្យដឹងទៀតថា ពេលដែលខ្ញុំទៅបង្ហាញរបាំនៅទីនោះហើយដែលបានជំពប់ស្នេហ៍ លោកឈុន ឆេសស្ទ័រ ជាអាណិកជនខ្មែរអាមេរិក នៅទីនោះហើយគាត់ក៏បានមករៀបការជាមួយនឹងខ្ញុំក្នុងឆ្នាំ២០០៩ ពេលនោះយើងក៏បានរួមរស់នៅស្រុកខ្មែររយៈពេលខ្លីទើបប្ដីនាងខ្ញុំចេញទៅអាមេរិកដើម្បីធ្វើសំណុំបែបបទធានាយកនាងខ្ញុំ ចាកចេញទៅរស់នៅជាមួយផងដែរ។ តែដោយសារកូវីត១៩ចូលមកលុកលុយ ទើបត្រូវអាក់ខានក្នុងការចេញទៅរស់នៅអាមេរិកតាមស្វាមី។

ទោះយ៉ាងណាមុនទៅនៅបរទេសតាមស្វាមីក្នុងពេលណាមួយ ដែលមិនអាចកំណត់ នោះអ្នកនាង ស៊ូ ដាណេ ថាពេលចប់ជំងឺកូវីដ១៩ ពេលណា ខ្ញុំគិតថាមុននឹងចាកចេញទៅខ្ញុំនឹងធ្វើអ្វីៗសម្រាប់មនុស្សជំនាន់ក្រោយសិន គឺត្រូវតែបង្ហាញទេព្យកុសល ចំណេះដឹងដែលខ្ញុំមានទាំងប៉ុន្មាន ចែករំលែកដល់មនុស្សជំនាន់ក្រោយ ឲ្យបានចេះដឹងសិន ដើម្បីទុកជាកេរ្តិ៍មរតក មាន ដូចជា របាំព្រះរាជទ្រព្យល្ខោន ទំរង់បាសាក់ ចម្រៀងសម័យ ដែលជា មតកដើម និង ចម្រៀងមហោរីនិងចំរៀងប្រពៃណីខ្មែរផ្សេងៗទៀត ដូចជា ដែលជាចំណេះដឹងរបស់នាងខ្ញុំដែលបានត្រង់ត្រាប់ ពីរគ្រូ និងសាស្ត្រាចារ្យបង្រៀនខ្ញុំ ហើយមុននឹងចាកចេញទៅខ្ញុំត្រូវចែករំលែកបទពិសោធន៍ទាំងនេះជូនដល់ក្មេងៗជំនាន់ក្រោយឲ្យបានចេះនិងដឹងស្គាល់ពីសិល្បៈប្រពៃណីខ្មែរមានអ្វីខ្លះ។

ក្រៅពីនោះអ្នកនាង ស៊ូដាណេ កំពុងហាត់ក្បាច់គុនល្បុកតោជាមួយកញ្ញាពេជ្រចរណៃទៀតផង៊។ ហើយកំពុងតែមានមហិច្ឆតាខ្ពស់ផងដែរ ក្នុងការកសាងស្នាដៃប្រលោមលោកនឹង សរសេរ រឿងខ្លីដែលមានគម្រោងក្នុងការដំឡើងរឿងយីកេ ល្ខោនបាសាក់ និង របាំបុរាណ ផងដែរ ទាំងនេះហើយ ក៏ដោយសារការ ត្រងត្រាប់នូវ ចំណេះដឹងធ្លាប់បានសិក្សាកន្លងមក នៅសមាគមអ្នកនិពន្ធខ្មែរដែលស្ថិតនៅក្នុងវត្ត បទុមវតី នៃអាគារអ្នកនិពន្ធហ៊ុនសែន៕
អត្ថបទ ៖ រុងរឿង



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


